ព័ត៌មានជាតិ

រដ្ឋាភិបាល​ជប៉ុន​បញ្ជាក់​ថា​ ​ខ្លួន​កំពុង​ពិចារណា​លើ​ការ​ឆ្លើយតបនឹង​បញ្ហា​រដ្ឋប្រហារយោធា​នៅ​មី​យ៉ា​ន់​ម៉ា

ប្រធាន​លេខាធិការ​គណៈរដ្ឋ​ម​ន្រ្តី​ជប៉ុន​លោក​ ​កា​ស៊ុណូប៊ុ ​កា​តុ​ (K​at​sun​obu K​at​o) ​នៅ​ថ្ងៃចន្ទ​នេះ​និយាយ​ថា​ ​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​បាន​និង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​អំពី​រដ្ឋប្រហារយោធា​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​នា​ពេលថ្មីៗនេះ​ ​ហើយក៏​នឹង​ពិចារណា​លើ​វិធី​សា​ស្រ្ត ​ដើម្បី​ឆ្លើយតបនឹង​អភិវឌ្ឍ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​មួយ​ផង​ដែរ​ ​។​

​អ៊ី​រ៉​ង់​សម្រេច​ផ្អាក​ជើង​ហោះហើរ​មកពី​អ៊ី​រ៉ា​ក់ទាំងអស់មួយសប្តាហ៍ ​ដោយសារ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​ Co​v​i​d​-19បំ​ប្លែងខ្លួន​ប្រភេទ​ថ្មី

​រាល់​ជើង​ហោះហើរ​ទាំងអស់​មកពី​ប្រទេស​អ៊ី​រ៉ា​ក់ ​ត្រូវ​បាន​ផ្អាក​ ​ឬ​ពន្យារពេល​មួយ​ស​ប្តាហ៍​គិត​ត្រឹម​ថ្ងៃអាទិត្យ​ ​នេះ​បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​អង្គភាព​អាកាសចរណ៍ស៊ីវិល​ប្រទេស​អ៊ី​រ៉​ង់ ​។​

ថៃ​គ្រោង​អនុវត្ត​វិធានការ​កាត់បន្ថយ​ពេល​ធ្វើ​ច​ត្តាឡី​ស័ក​​នៅដើម​ខែ​មេសា​ខាងមុខនេះ​ ​ក្នុង​គោលដៅ​ជំរុញ​វិ​ស័យ​ទេសចរណ៍​អោយ​រស់​ឡើងវិញ

​ ​គិត​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​មេសា​ខាងមុខនេះ​ ​ថៃ​នឹង​ចាប់​អនុវត្ត​ការ​បន្ធូរបន្ថយ​លើ​វិធានការ​ធ្វើ​ច​ត្តាឡី​ស័ក​ ​ដែលគេ​ហៅឈ្មោះ​ថា​ ​ការ​ធ្វើ​ច​ត្តាឡី​ស័ក​តាម​តំបន់​ (​Area​ ​Quarantine​) ​ដើម្បី​ជំរុញ​វិ​ស​័​យ​ទេសចរណ៍​ប្រទេស​របស់​ខ្លួន​ឡើងវិញ​ ​។​

ប្រទេសឥណ្ឌានឹងនាំយកម្រេច និងរមៀតពីកម្ពុជាបន្ថែមទៀតចូលទីផ្សាររបស់ខ្លួន

តាមរយៈស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានព្យាយាមបង្កើនលទ្ធភាពក្នុងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជារួមមានម្រេច និងរមៀតបន្ថែមទៀតទៅកាន់ទីផ្សារក្នុងប្រទេសរបស់ខ្លួនតាមដែលអាចធ្វើទៅបាន។

ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សថ្មីមួយបន្ថែមទៀត ប៉ុន្តែត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃជាមុន ដើម្បីទទួលបានសុពលភាពក្នុងការធ្វើសកម្មភាពនយោបាយ

ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សកែទម្រង់កម្ពុជា ដែលសរសេរជាអក្សរកាត់ «គកក» និងមានឈ្មោះជាអក្សរឡាតាំង «CAMBODIA REFORM PARTY» ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល នៅផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ នេះជាពេលដែលយើងត្រូវពង្រឹងស្មារតី ប្រកបដោយភាពស្មោះត្រង់ អង់អាចក្លាហាន ដើម្បីរួមកម្លាំងសាមគ្គីគ្នា បិទបញ្ចប់ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ

ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា សូមកងកម្លាំងគ្រប់ប្រភេទ មន្រ្តីរាជការ សង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងអស់ មានភាពម្ចាស់ការខ្លួនឯង ដោយទៅធ្វើការពិគ្រោះ ជាមួយមន្ត្រីសុខាភិបាល ប្រកបដោយភាពស្មោះត្រង់ អង់អាចក្លាហាន មិនមានការលាក់លៀម ឬអៀនខ្មាស់ បើមានអាការៈគួរសង្ស័យណាមួយកើតទ្បើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីឈានដល់ការបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ ពីព្រោះនេះជាដំណាក់កាលលំបាកដែលត្រូវការចូលរួមពីកងកម្លាំងប្រជាការពារ កងនគរបាលជាតិ កងរាជអាវុធហត្ថ បានចូលរួមយ៉ាងសកម្ម នៅក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន នៅក្នុងប្រតិបត្តិការគ្រប់គ្រងតំបន់ចត្តាទ្បីស័ក ក្នុងស្ថានការណ៍ចាំបាច់កើតទ្បើង ដែលទាមទារឲ្យមានកម្លាំងជំនួយបន្ថែម ក្នុងការការពារការបន្តឆ្លងរាលដាលទៅក្នុងសហគមន៍ និងសង្គមគ្រួសារ។

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កត្រៀមបម្រុងថ្មីរបស់ខេត្ត នៅការដ្ឋានទី១០ ស្រុកក្រគរ

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្ត នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំងរៀបចំមណ្ឌលចត្តាឡីស័កបម្រុងថ្មី របស់រដ្ឋបាលខេត្ត ត្រៀមសម្រាប់ទទួលបងប្អូនពលករ ដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅចំណុចការដ្ឋានទី១០ ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

គ.ជ.ប ជូន​ដំណឹងពី​ការបរិច្ឆេទ នៃការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) នៅថ្ងៃទី១៥ ខែមីនា​ ឆ្នាំ​២០២១ បាន​ចេញសេចក្ដី​ជូន​ដំណឹង​មួយ​បញ្ជាក់​​​​ពីការបរិច្ឆេទ នៃការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹង​ប្រព្រឹត្តនៅថ្ងៃទី​០៥​ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ។

រដ្ឋបាលខេត្តកែប ចេញស្តីពីជូនដំណឹងពីការដាក់ប៉ុស្តិ៍ត្រួពិនិត្យការធ្វើដំណើរបស់ប្រជាពលរដ្ឋ មកពីក្រៅខេត្ត ចូលទឹកដីខេត្តកែប

រដ្ឋបាលខេត្តកែប បានចេញស្តីពីជូនដំណឹងពីការដាក់ប៉ុស្តិ៍ត្រួពិនិត្យការធ្វើដំណើរបស់ប្រជាពលរដ្ឋ មកពីក្រៅខេត្ត ចូលទឹកដីខេត្តកែប ដោយបានបញ្ជាក់ថា នឹងធ្វើការដាក់ប៉ុស្តិ៍ត្រួតពិនិត្យក្នុងគោលបំណងអនុវត្តវិធានការសុខាភិបាលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមកពីក្រៅខេត្តចូលក្នុងភូមិសាស្រ្តខេត្តកែបចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ខេត្តរតនគិរី ប្រកាសផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ និងការជួបជុំជាលក្ខណៈប្រមូលផ្តុំ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

រដ្ឋបាលខេត្តរតនគិរី ចេញជូនដំណឹងដល់សាធារណៈជន ដែលមានពិធីរៀបចំអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបពុទ្ធសាសនានានា ត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងការពារជំងឺកូវីដ-១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍។

រដ្ឋបាលស្រុកសំរោងខេត្តតាកែវ បង្ហាញបញ្ជីរាយនាមអ្នកពាក់ព័ន្ធ ជាមួយ បុគ្គលវិជ្ជមានកូវីដ-១៩ ចំនួន ២៥នាក់ និងអ្នកប៉ះពាល់ប្រយោលចំនួន ៣៥៥នាក់ទៀត ក្នុងពិធីមង្គលការកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ

រដ្ឋបាលស្រុកសំរោងខេត្តតាកែវ បង្ហាញបញ្ជីរាយនាមអ្នកពាក់ព័ន្ធ ជាមួយ បុគ្គលវិជ្ជមានកូវីដ-១៩ ចំនួន ២៥នាក់ និងអ្នកប៉ះពាល់ប្រយោលចំនួន ៣៥៥នាក់ទៀត ក្នុងពិធីមង្គលការកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ

រដ្ឋបាលខេត្តត្បូងឃ្មុំ ផ្អាកបណ្តោះអាសន្ន នូវកម្មវិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗ លើសពី២០ឡើងទៅ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានសម្រេចឲ្យផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីរៀបចំ អាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ ដែលមានការប្រមូលផ្តុំមនុស្សលើសពី២០នាក់ឡើងទៅ ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះតទៅ រហូតមានការជូនដំណឹងសារជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ដ្រ ខេត្តត្បូងឃ្មុំ។

ខេត្តតាកែវគ្រោងសាងសង់រូបសំណាកបង្កង និងពងទាកូន ជាផលិតផលសក្តានុពល ឱ្យលេចជារូបរាងឆាប់ៗនេះ

គ្រប់គ្នាប្រាកដជាស្គាល់រួចមកហើយ អំពីខេត្តតាកែវ ដែលជាខេត្ដមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ខេត្តនេះមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពត ភាគពាយ័ព្យជាប់នឹងខេត្តកំពង់ស្ពឺ ខាងជើងនិងខាងកើតជាប់ខេត្តកណ្ដាល និងភាគខាងត្បូងជាប់ជាមួយព្រំដែនអន្ដរជាតិប្រទេសវៀតណាម។

អភិបាលខេត្តកំពង់ធំ ពន្យល់ពីសារ:សំខាន់នៃការធ្វើចត្តាឡីស័ក និងច្បាប់ផ្សេងៗ…ព្រមទាំងយកអំណោយ​របស់សម្តេចតេជោ​ជូនដល់បងប្អូនពលករ​ដែល​ទើបវិលត្រឡប់មក​ពីប្រទេសថៃ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ពន្យល់ពីសារ:សំខាន់នៃការធ្វើចត្តាឡីស័ក និងច្បាប់ផ្សេងៗ…ព្រមទាំងយកអំណោយរបស់សម្តេចតេជោ ជូនដល់បងប្អូនពលករដែលទើបវិលត្រឡប់មក​ពីប្រទេស​ថៃ នៅយប់ថ្ងៃទី ១៥ ខែមីនា ចំនួន ៥៦នាក់ ស្រី ២៤នាក់ នៅមណ្ឌលចត្តាឡឺស័កវិទ្យាល័យកំពង់ធំ និងបន្តដំណើរមកជួបពលករដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ១៤នាក់ នៅស្រុកសណ្ដាន់ សរុបទាំងអស់ចំនួន ៧០នាក់ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបន្តពង្រឹងវិធានកិច្ចការពារ ការឆ្លងបន្តជំងឺកូវីដ-១៩ និងរៀបចំទីតាំងបញ្ចុះ និងបូជាសព អ្នកដែលស្លាប់ដោយសារជំងឺនេះ

អនុវត្តន៍តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឲ្យតាមបណ្តាខេត្តរៀបចំ ទីបច្ឆាមរណៈ ពាក់ព័ន្ធនឹងការបញ្ចុះនិងបូជាសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈជំងឺនេះកំពុងផ្ទុះឆ្លងរាលដាល ចូលក្នុងសហគមន៍នៅកម្ពុជា ក្នុងព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈកន្លងទៅ នាព្រឹកថ្ងៃទី១២ ខែមីនាឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណអភិបាលខេត្តត្បូងឃ្មុំបានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ថ្នាក់ខេត្ត-ស្រុក សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំទីតាំងបញ្ចុះ និងបូជាសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងខេត្តត្បូងឃ្មុំ។

ពីឆ្នាំ២០២០ ដល់ ២០២៣កម្ពុជាកំពុងដំណើរការអភិវឌ្ឍផែនការវិស័យឌីជីថល

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មានបាន ថ្លែងក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តី ព័ត៌មានអាស៊ានលើកទី១៥ AMRI តាមប្រពន្ធ័ Video Conference នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា ផែនការអភិវឌ្ឍវិស័យ ឌីជីថល របស់កម្ពុជា គឺចាប់ពី ឆ្នាំ២០២០ ដល់ ២០២៣ ដើម្បីឆ្ពោះទៅការកសាងសហគមន៍ឌីជីថល ។

ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានសវនាការជាមួយថ្នាក់ដឹកនាំកំពូលទីក្រុងសៀងហៃ

នាវេលារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យទទួលជួបសវនការជាមួយ ឯកឧត្តម Li Qiang លេខាធិការនៃគណៈកម្មាធិការគណបក្សក្រុងសៀងហៃ និងឯកឧត្តម Gao Zheng អភិបាលក្រុងសៀងហៃ ក្នុងឱកាសដែលព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

តបអ្នកថាការពិន័យល្មើសនឹងអនុក្រឹត្យកូវីដ១៩ធ្ងន់ធ្ងរ! សម្តេចតេជោ មានប្រសាសន៍ថា បើមិនល្មើស គ្មានការពិន័យ ហើយការពារគ្រួសារទៀត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បើមិនមានការល្មើសនឹងវិធានការរបស់ក្រសួងសុខាភិបាល ឬការណែនាំរបស់អាជ្ញាធរដែលបានដាក់ចេញដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ទេនោះ នឹងមិនមានការពិន័យ ឬផ្តន្ទាទោសទៅតាមការចែងនៅក្នុងអនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នោះឡើយ។ បន្ថែមពីលើនោះ វាជួយការពារក្រុមគ្រួសារកុំឱ្យឆ្លងផងដែរ។

សភា​វៀតណាម​នឹង​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​ថ្មី​ ​ដើម​ខែក្រោយ​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម​បាន​ចេញផ្សាយ​ ​កាលពី​ថ្ងៃ​ទី​១​៥​ ​មីនា​ ​២​០​២​១​ម្សិលមិញ​ថា​ ​រដ្ឋសភា​វៀតណាម​គ្រោង​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ ​នៅដើម​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​។​

ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យអគារពាណិជ្ជកម្ម ជីង យុង ធ្វើជាមណ្ឌលសម្រាកព្យាបាលអ្នកកើតជំងឹកូវីដ១៩

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យអគារពាណិជ្ជកម្ម ជីង យុង មានទីតាំងស្ថិតនៅភូមិព្រែកសិង្គ ឃុំសំពៅពូន ស្រុកកោះ ធ្វើជាមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងខេត្តកណ្តាល។