
អភិបាលខេត្តកោះកុង ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារការពារជំងឺកូវីដ-១៩ ជូនដល់ក្រុមការងារប្រចាំការត្រួតពិនិត្យប្រជាពលរដ្ឋចេញ ចូល តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងស្រុកស្រែអំបិល
ថ្ងៃចន្ទទី២២ ខែមីនា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារការពារជំងឺកូវីដ-១៩ ជូនដល់ក្រុមការងារប្រចាំការត្រួតពិនិត្យប្រជាពលរដ្ឋចេញ ចូល តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។