អភិបាលខេត្តកំពង់ចាម បាន ថ្លែង អំណរគុណ ដល់ សប្បុរសជន ក្នុងការ ផ្តល់ ជំនួយ ជាថវិកា និង សំភារៈ ដេីម្បី ចូលរួម ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩

ក្នុងឱកាសទទួលជំនួយពីសប្បុរសជននានា កាលពីព្រឹក ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ បានថ្លែងអំណរគុណ ចំពោះសប្បុរសជនដែលបានផ្តល់ការឧបត្ថម្ភទាំងថវិកា និងសំភារៈ ដើម្បី ចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ កូវីដ- ១៩ ។ ដោយ ក្រុមហ៊ុនខ្មែរភូលវែល ហ៊្វែរឡូតធេីរី ខូ អិលធីឌី បានជួយឧបត្ថម្ភ ម៉ាស ចំនួន២៥០០០ម៉ាស ក្រុមហ៊ុនដីឡូត៍អានសំណាងបឹងស្នាយ ជួយឧបត្ថម្ភថវិកា ចំនួន២លានរៀល លោកស្រី ជ័យ ហ៊ុយឡេង ជួយឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន១០០យួរ និងទឹកផ្លែឈើ១០កេស លោកជំទាវ ម៉ែន ស្រីពៅ ជួយឧបត្ថម្ភ មីចំនួន៩កេស ទឹកស៊ីអ៊ីវ៨យួរ និងទឹកបរិសុទ្ធ ចំនួន១០កេស ដើម្បីជួយ ទំនុកបម្រុង ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កផងដែរ ។

កំពង់ចាម : ក្នុងឱកាសទទួលជំនួយពីសប្បុរសជននានា កាលពីព្រឹក ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ បានថ្លែងអំណរគុណ ចំពោះសប្បុរសជនដែលបានផ្តល់ការឧបត្ថម្ភទាំងថវិកា និងសំភារៈ ដើម្បី ចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ កូវីដ- ១៩ ។ ដោយ ក្រុមហ៊ុនខ្មែរភូលវែល ហ៊្វែរឡូតធេីរី ខូ អិលធីឌី បានជួយឧបត្ថម្ភ ម៉ាស ចំនួន២៥០០០ម៉ាស ក្រុមហ៊ុនដីឡូត៍អានសំណាងបឹងស្នាយ ជួយឧបត្ថម្ភថវិកា ចំនួន២លានរៀល លោកស្រី ជ័យ ហ៊ុយឡេង ជួយឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន១០០យួរ និងទឹកផ្លែឈើ១០កេស លោកជំទាវ ម៉ែន ស្រីពៅ ជួយឧបត្ថម្ភ មីចំនួន៩កេស ទឹកស៊ីអ៊ីវ៨យួរ និងទឹកបរិសុទ្ធ ចំនួន១០កេស ដើម្បីជួយ ទំនុកបម្រុង ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានធ្វើការបែងចែកម៉ាស ទាំងនោះ ទៅឲ្យមន្ត្រីពាក់ព័ន្ធ និងក្រុមយុវជនស្រលាញ់សន្តិភាព សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋ នៅតាមផ្សារ នៅតាមទីសាធារណៈ ឬនៅតាមតំបន់ទីប្រជុំជននានា ដើម្បីពញ្ញាក់ស្មារតីរំលឹក ដាស់តឿន ដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យមានការពាក់ម៉ាស់ជាប្រចាំ កុំបីមានការធ្វេសប្រហែសឡើយ ។ ដោយឡែកសម្ភារៈគ្រឿងហូបចុកទាំងអស់ ត្រូវបានប្រគល់ជូនមណ្ឌលចក្តាឡឺស័ក ក្នុងខេត្ត ដើម្បីទំនុកបម្រុងដល់ពលករចំណូលស្រុក និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក ផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារឲ្យជួយធ្វើការផ្សព្វផ្សាយរំលឹក ដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ឲ្យមានការចូលរួមអនុវត្តតាមកន្លងថ្មីរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺត្រូវការពារ ដោយមានការពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ។ និង កុំបី ចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ និង កុំប៉ះពាល់គ្នា ៕

Leave a Reply