
អាជ្ញាធរខេត្តកំពង់ចាម រៀបចំវិធានការទប់ស្កាត់ ការបាក់ច្រាំងទន្លេ នៅស្រុកស្រីសន្ធរ និងស្រុកកងមាស
បន្ទាប់ពីបានអញ្ជើញចុះពិនិត្យដោយផ្ទាល់ កាលពីរសៀលថ្ងៃទី ខែមីនាឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឲ្យក្រុមការងារខេត្តដឹកនាំដោយឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តដឹកនាំដឹកនាំមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន សហការជាមួយដៃគូក្រុមហ៊ុន ឯកជនមួយ បាននិងកំពុងចាត់វិធានការ ទប់ស្កាត់ការបាក់ច្រាំងទន្លេមេគង្គ ស្រុកស្រីសន្ធរ និងស្រុកកងមាស ប្រវែងសរុបប្រមាណ ២.០០០ ម៉ែត្រ និងរៀបចំបូមយកខ្សាច់ និងដីពី តំបន់កោះតូច នាពេលឆាប់ៗ ខាងមុខនេះ។ ក្រោយពីមានសំណូមពររបស់ ប្រជាពលរដ្ឋ នៃស្រុកទាំងពីរ។