ម៉ាឡេស៊ី​នឹង​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំងការពារ​ ​Co​v​i​d​-19​ របស់​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​ជូន​ប្រជាជន​របស់​ខ្លួន​ក្នុង​ស​ប្តាហ៍​នេះ

​រដ្ឋ​ម​ន្រ្តី​សម្របសម្រួល​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​នៅ​ថ្ងៃចន្ទ​នេះ​និយាយ​ថា​ ​ម៉ាឡេស៊ី​នឹង​ចាប់ផ្តើម​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​ជូន​ប្រជាជន​របស់​ខ្លួន​ក្នុង​ស​ប្តាហ៍​នេះ​ ​។​

​ម៉ាឡេស៊ី​៖​ ​រដ្ឋ​ម​ន្រ្តី​សម្របសម្រួល​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​នៅ​ថ្ងៃចន្ទ​នេះ​និយាយ​ថា​ ​ម៉ាឡេស៊ី​នឹង​ចាប់ផ្តើម​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​ជូន​ប្រជាជន​របស់​ខ្លួន​ក្នុង​ស​ប្តាហ៍​នេះ​ ​។​

ថ្លែង​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​ខ្លី​មួយ​នៅ​ថ្ងៃចន្ទ​នេះ​ ​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ការ​ច្នៃប្រឌិត​ម៉ាឡេស៊ី​ ​លោក​ ​ខៃ​រី​ ហ្សា​ម៉ា​លូ​ដ​ឌី​ន​ (K​hairy​ ​Jam​a​l​u​d​din​) ​និយាយ​ថា​ ​វ៉ាក់សាំង​ ​Corona​V​a​c ​របស់​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​នឹង​ត្រូវ​ចាប់ផ្តើម​ចែកចាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ ​ហើយ​រូបលោក​នឹង​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ ​ដែល​ទទួល​ចាក់​វ៉ាក់សាំង​នេះ​នៅ​រដ្ឋ​ ​នី​ជើ​រី​ ​សែម​ប៊ី​លែ​ន​ (N​e​g​e​r​i​ S​e​m​b​i​l​an​) ​។​

សូម​ជម្រាប​ថា​ ​ប្រទេស​ម៉ាឡេស៊ី​មាន​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​ជូន​ប្រជាជន​ឲ្យបាន​យ៉ាងហោចណាស់​៨​០​ភាគរយ​ ​នៃ​ចំនួន​ប្រជាជន​សរុប​ប្រមាណ​ជា​៣​២​លាន​នាក់​នៅ​ត្រឹម​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ខាងមុខនេះ​ ​៕​

Leave a Reply