ចំនួនអ្នកចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម គិតមកដល់ថ្ងៃទី១២មីនានេះ មានជាង១សែន៦ម៉ឺននាក់
ក្រសួងសុខាភិបាលកម្ពុជា ជូនដំណឹងថា ចំនួនអ្នកចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ចាប់ពីថ្ងៃទី១០កុម្ភៈ គិតមកដល់ថ្ងៃទី១២មីនានេះ មាន១សែន៦ម៉ឺន៥១៣៣នាក់ ក្នុងនោះស្រី្តជិត៥ម៉ឺន៥ពាន់នាក់។ នេះបើយោងតាមប្រកាសព័ត៌មានពីក្រសួងសុខាភិបាល ៕