
ទំហំពាណិជ្ជកម្មកម្ពុជា -សិង្ហបុរី ក្នុងឆ្នាំ ២០២០ មានចំនួន៤២៤ប៊ីលានដុល្លារអាមេរិក
ទំហំពាណិជ្ជកម្មកម្ពុជា សិង្ហបុរី ក្នុងឆ្នាំ ២០២០ មានចំនួន៤,២៤ប៊ីលានដុល្លារអាមេរិក ទោះបីជាស្ថិតក្នុងវិបតិ្តនៃជំងឺកូវីដ-១៩ ក៏ដោយ។
ទំហំពាណិជ្ជកម្មកម្ពុជា សិង្ហបុរី ក្នុងឆ្នាំ ២០២០ មានចំនួន៤,២៤ប៊ីលានដុល្លារអាមេរិក ទោះបីជាស្ថិតក្នុងវិបតិ្តនៃជំងឺកូវីដ-១៩ ក៏ដោយ។
រដ្ឋបាលខេត្តកំពង់ចាមបានបិទបញ្ចប់ការដោះស្រាយបញ្ហាមួយចំនួនរបស់អាជីវករផ្សារព្រែកដំបូក ស្ថិតក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ បន្ទាប់ពីសម្របសម្រួលអស់រយៈពេល៤ខែ បានធ្វើឲ្យអាជីវករភាគច្រើនព្រមព្រៀងទទួលយកតាមការដោះស្រាយនេះ ។
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើល សណ្តាប់ធ្នាប់ និងការត្រៀមសាងសង់អគារថ្មីបន្ថែម នៅផ្សារសាមគ្គី ហៅផ្សារ ប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដើម្បីបង្កលក្ខណៈ ងាយស្រួល ដល់បងប្អូនអាជីវករក្នុងការលក់ដូរ ប្រកបដោយរបៀបរៀបរយ និងមានសោភ័ណភាពល្អ។
លោកសាស្រ្តាចារ្យ Vitit Muntarbhorn ជាជនជាតិថៃ ត្រូវបានតែងតាំងជាផ្លូវការ ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទី៧ នៅថ្ងៃទី២៤មីនាឆ្នាំ២០២១ បន្ទាប់ពីលោកស្រី Rhona Smith ។
អ្នកវិជ្ជមានកូវីដ-១៩នោះមាន ឈ្មោះ វ៉ាន់ ណាក្រូ អាយុ ៣៤ ឆ្នាំ មានតួនាទីជាប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារអរគុណចំពោះបងប្អូនជនរួមជាតិដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការយោគយល់របស់បងប្អូនក្នុងពេលដែលប្រទេសជាតិយើងកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។
រដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យដំណើរការបង្គោលភ្លើងបំភ្លឺផ្លូវ ប្រភេទព្រែកជាពីរ ចំនួន ១០០បង្គោល នៅមហាវិថីថ្មីមួយខ្សែដែលមានទទឹង៣០ម៉ែត្រ ដោយចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្គ្រេនភ្នំពេញ ។
ក្រុមហ៊ុនផលិតឱសថរបស់អង់គ្លេសនិងស៊ុយអែតឈ្មោះ AstraZeneca កាលពីថ្ងៃពុធទី២៤មីនាបានធ្វើការកែសម្រួលឡើងវិញ ដោយទម្លាក់ចុះ ៣ភាគរយនូវប្រសិទ្ធភាពវ៉ាក់សាំងកូវីដរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរអាម៉េរិកលើកឡើងពីការព្រួយបារម្ភថា លទ្ធផលដែលទទួលបានពីការសាកល្បងនៅសហរដ្ឋអាម៉េរិកគឺហួសសម័យហើយ។
ថ្ងៃទី១៩មីនា អ៊ីស្រាអែលមានករណីឆ្លងថ្មី ១០៤៧នាក់ ប៉ុន្តែនៅថ្ងៃបន្តបន្ទាប់មក ចំនួននេះបានធ្លាក់នៅតែខ្ទង់រយដែលជាសញ្ញាដ៏ល្អបំផុតខណៈដែលប្រទេសទើបតែបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញជាបណ្តើរៗ។
រដ្ឋបាលខេត្តកំពង់ចាមអំពាវនាវដល់អ្នកពាក់ព័ន្ធសមត្ថកិច្ចខេត្តត្បូងឃ្មុំឈ្មោះ វ៉ាន់ ណាក្រូ ដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ទៅពិនិត្យសុខភាព និងយកសំណាកនៅតាមមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ និងរាយការណ៍ជូនអជ្ញាធរមូលដ្ឋាន។
ក្រសួងការងារ បានស្នើឱ្យប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ត្រូវរៀបចំបញ្ជីឈ្មោះគ្រូពេទ្យប្រចាំរោងចក្រ ១រូប ក្នុង១រោងចក្រ ដើម្បីរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករនិយោជិត និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីការពារអាយុជីវិតរបស់ពួកគាត់ ពីការឆ្លងនៃជំងឺកូវីដ-១៩។
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ៖
នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលការឧបត្ថម្ភជាសំភារៈ និងថវិកា ពីសប្បុរសជននៅក្នុងខេត្តកំពង់ចាម ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងខេត្តកំពង់ចាម និងជួយលើការងារប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺដ៏កាចសាហាវ កូវីដ-១៩ ។
នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យនៅទីតាំងមណ្ឌលសុខភាពផ្សារដើមថ្កូវ ដែលត្រៀមរៀបចំទទួលចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើង ស្ម័គ្រចិត្តមកទទួលវ៉ាក់សាំងកូវីដ-១៩៕
ការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបំពាក់កៅអីសម្រេចបានជាង១២,០០០កៅអី គិតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានបង្ហាញពីបច្ចុប្បន្នភាពនៃដំណើរការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនៅពេលនេះ កំពុងបន្តការសាងសង់ដោយរលូនជាប្រក្រតី ដោយអាចនឹងបញ្ចប់ការសាងសង់នេះនាអំឡុងចុងខែឧសភា ឆ្នាំ២០២១។
នារសៀលថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព ឯកឧត្តម ខាត់ សារ៉ាត់ នាយប៉ុស្តិ៍ព្រំដែនអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិតខេត្តស្វាយរៀង (ត្រូវជាប្អូនថ្លៃសម្តេចក្រឡាហោម ស ខេង) ដែលបានទទួលមរណភាពកាលពីថ្ងៃច័ន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ០៨:១០នាទីព្រឹក ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ ។
ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ បានច្រានចោលការរិះគន់ពីសំណាក់ប្រទេសមួយចំនួនទៅលើវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ប្រទេសខ្លួន មានឈ្មោះថា Sputnik V ហើយថា រូបលោកផ្ទាល់កំពុងត្រៀមខ្លួនទទួលការចាក់វ៉ាក់សាំងមួយនេះនៅក្នុងសប្តាហ៍នេះ ។
នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យសមិទ្ធផលស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ ក្នុងដំណើរអញ្ជើញចុះពិនិត្យមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរស្រុកទាំងពីរ (ស្ទឹងត្រង់-ក្រូចឆ្មារ) និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
នាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មការប្រយុទ្ធ និងជំងឺកូវីដ-១៩ បានអញ្ជើញចុះពិនិត្យ និងណែនាំដល់បងប្អូនអាជីវករ លក់ដូរពេលយប់អោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ លាងដៃ និងអាល់កុល ឬសាប៊ូអោយបានញឹកញាប់ និងត្រូវរក្សាគម្លាតសុវត្ថិភាព។ បើទោះជាមិនទាន់មានករណីវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តរតនគិរីក្តី។
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលត្រូវបានបិទគណនីយពីបណ្តាញសង្គម ធ្វីតធើ (Twitter), ហ្វេសបុក (Facebook) និងប្រព័ន្ធផ្សព្វផ្សាយសង្គមដទៃទៀត បន្ទាប់ពីក្រុមអ្នកគាំទ្រលោកចូលវាយប្រហារលើវិមានសភាកាលពីថ្ងៃទី៦ ខែមករាកន្លងមកនោះ បានបង្ហើបពីផែនការបើកដំណើរការទំរង់រួមមួយថ្មី (Platform) ផ្ទាល់ខ្លួនរបស់លោកក្នុងរយៈពេល២ទៅ៣ខែទៀតនេះ នេះបើតាមទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក ត្រាំ ថ្លែងប្រាប់សារព័ត៌មាន ហ្វុក ញ៊ូ (Fox News) នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ។