ឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណ:អភិបាលខេត្ត និងឯកឧត្តមឧត្តមសេនីយ៍ឯក សម វណ្ណវីរ: អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម អគ្គស្នងការនគរបាលជាតិ បានអញ្ជេីញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង