មណ្ឌល ខេត្តតាកែវ លោកជំទាវ និន សាផុន ប្រធានគណ:កម្មាធិការទី៩ នៃរដ្ឋសភា អនុប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី សមាជិកាគណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តតាកែវ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកកោះអណ្ដែត ខេត្តតាកែវ រួមដំណើរដោយ លោកជំទាវ នូ សុវណ្ណនី សមាជិកាគណ:កម្មាទី៩នៃរដ្ឋសភា សមាជិកក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកកោះអណ្ដែត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំក្រពុំឈូក ស្រុកកោះអណ្តែត បាននាំយកនូវ អង្ករចំនួន១តោន និងទឹកអាល់កុលចំនួន១កាន ដែលជាការឧបត្ថម្ភរបស់ព្រះតេជគុណ ថុង រី គ្រូសូត្រស្តាំ វត្តព្រៃម្លូ ឃុំក្រពុំឈូក ជូនដល់លោកជំទាវ និន សាផុន នាឪកាសនោះផងដែរលោកជំទាវប្រធានបានប្រគល់ជូនដល់រដ្ឋបាលស្រុកកោះអណ្ដែត ទុកសម្រាប់ចាត់ចែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
រដ្ឋបាលស្រុកកោះអណ្តែត ដែលមាន លោក គិន ភក្ដី អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត សូមគោរពប្រគេនពរព្រះតេជគុណ លោកជំទាវ និងម្ចាស់ទានទាំងអស់សូមជួបប្រទះតែព្រះពុទ្ធពរព្រះទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: និងពល:កុំបីឃ្លៀងឃ្លាតឡេីយ និងជៀសផុតឆ្ងាយពីជំងឺឆ្លងកូវីដ-១៩។