ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន លើកទឹកចិត្តដល់កសិករឱ្យបង្កើនការដាំដុះបានកាន់តែច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារនិងផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក

ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ និងមន្ទីរជំនាញ ចុះពិនិត្យការដាំដុះ ផលដំណាំបន្លែប្រជាពលរដ្ឋតាមសហគមន៍ ក្នុងស្រុកសាលាក្រៅ ។ លោកជំទាវបានថ្លែងថា រាជរដ្ឋាភិបាល បានជំរុញឱ្យពលរដ្ឋធ្វើការដាំដុះបន្លែបង្ការដែលមានរយៈពេលខ្លីបន្ថែមពីលើការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ។ ការខិតខំដាំដុះនេះបានផ្តល់នូវផលចំណេញ ដោយមិនត្រឹមតែសម្រាប់បំពេញតម្រូវការហូបចុកក្នុងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាអាចលក់ចេញទៅកាន់ទីផ្សារដើម្បីទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ

រដ្ឋបាលខេត្តប៉ៃលិនប្រកាសជួយសម្របសម្រួលជាមួយក្រុមហ៊ុនសម្ងួតផ្លែស្វាយនិងផ្លែមៀនប៉ៃលិនដើម្បីប្រមូលទិញពីកសិករនិងត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់បន្ថែម

លោកជំទាវបានស្រីមុំអភិបាលខេត្ត បានប្រកាសជូនដំណឹងដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានផ្លែស្វាយកែវរមៀតនិងផ្លែមៀនប៉ៃលិនសូមយកទៅលក់នៅរោងចក្រសម្ងួតដែលមានទីតាំងនៅភូមិអូររអិលឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន

អាជ្ញាធរខេត្តប៉ៃលិន កំពុងអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងចំនួនជាង ១២០០ហិចតា នៅឃុំសាលាក្រៅ

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ អមដំណើរ ដោយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ បានអញ្ជើញ ចុះពិនិត្យមើល មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត កំពុងធ្វើការបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ចំនួនជាង ១២០០ហិចតា ស្ថិតនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ អញ្ជេីញជាអធិបតីពិធី​ក្រុងពាលី​ បញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល​ និងអគារសាលប្រជុំ របស់សាលាស្រុកកំពង់រោទិ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ បានអញ្ជេីញជាអធិបតីក្នុងពិធី​ក្រុងពាលី​ បញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល និងអគារសាលប្រជុំ របស់សាលាស្រុកកំពង់រោទិ៍​ ស្ថិតក្នុង​ ភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង​ នាព្រឹកថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣

ប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បន្តជួបសំណេះសំណាលប្រគល់ថវិកាដល់ យុវជនគណបក្សក្នុងរចនាសម្ព័ន្ធស្រុកក្រូចឆ្មារ

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកា ដល់ក្រុមការងារយុវជនគណបក្សក្នុងរចនាសម្ព័ន្ធស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅស្នាក់ការគណបក្សស្រុកក្រូចឆ្មារ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រីករាយជួបជុំជាមួយពលរដ្ឋប្រមាណជាង៦មុឺននាក់ ចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ក្រោមម្លប់សន្តិភាព

ដើម្បីរំលឹកថែរក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តួចផ្តើមរៀបចំ និងអញ្ជើញជាអធិបតីក្នុងពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុក និងស្មៀនឃុំត្រពាំងរូង នៃរដ្ឋបាលស្រុកកោះកុង

ខេត្ត​កោះកុង​៖​ ថ្ងៃពុធ ១០ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៣​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុក និងស្មៀនឃុំត្រពាំងរូង នៃរដ្ឋបាលស្រុកកោះកុង

សម្តេចភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី រៀបចំពិធីលៀងសាយភោជន៍ ជូនជាកិត្តិយស ចំពោះឯកឧត្តម ប្រធានាធិបតីអាឡឺម្លង់ លោកជំទាវ និងគណៈប្រតិភូ

ថ្ងៃត្រង់ ថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព វេលាម៉ោង១២:០០ នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរៀបចំពិធីលៀងសាយភោជន៍ ជូនជាកិត្តិយស ចំពោះឯកឧត្តម ប្រធានាធិបតីអាឡឺម្លង់ លោកជំទាវ និងគណៈប្រតិភូ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣

អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា

នាថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា

អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តកំពង់ចាម

នារសៀលថ្ងៃទី១៤ ខែកុម្ភៈ  ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តកំពង់ចាម

សម្តេចភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម…

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូល​ជួប​សម្តែង​ការគួរសម

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរកសិកម្មខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់មន្ទីរកសិកម្មខេត្តកំពង់ចាម

ឯកឧត្តម កាយ សំរួម និង លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួមក្នុងពិធី ប្រគល់សញ្ញាបត្រ និងប្រកាសដាក់ឱ្យដំណើរការវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់សញ្ញាបត្រ និងប្រកាសដាក់ឱ្យដំណើរការវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីប្រគល់សញ្ញាបត្រ និងប្រកាសដាក់ឱ្យដំណើរការវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង

អភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីជំនាញ អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីសិក្សាស្រាវជ្រាវអំពីតម្រូវការជំនាញសម្រាប់បណ្តុះបណ្តាល​ វិក្រឹត្យការ​ សុក្រឹត្យការជំនាញក្នុងវិស័យផែនការ​ ស្ថិតិ​ និងប្រជាសាស្រ្តសម្រាប់មន្ត្រីរាជការនៅតាមរាជធានី ខេត្ត

រសៀល​ថ្ងៃទី​១៣​ ខែកុម្ភ:​ ឆ្នាំ២០២៣​ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ រួមទាំងមន្រ្តីជំនាញ អញ្ជើញចូលរួមជាមួយ ឯកឧត្តម​ រិន​ វីរ:​ រដ្ឋលេខាធិការប្រចាំការ​ និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាជាតិផែនការ​ និងស្ថិតិ​ បានអញ្ជើញដឹកនាំប្រតិភូសាលាជាតិផែនការ និងស្ថិតិ ដើម្បីសិក្សាស្រាវជ្រាវអំពីតម្រូវការជំនាញសម្រាប់បណ្តុះបណ្តាល​ វិក្រឹត្យការ​ សុក្រឹត្យការជំនាញក្នុងវិស័យផែនការ​ ស្ថិតិ​ និងប្រជាសាស្រ្តសម្រាប់មន្ត្រីរាជការនៅតាមរាជធានី ខេត្

អភិបាលខេត្តប៉ៃលិន ដឹកនាំប្រជុំគណៈអភិបាល ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារទទួលខុសត្រូវ ដែលបានអនុវត្តន៍ប្រចាំខែ

ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញដឹកនាំប្រជុំគណៈអភិបាល ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារទទួលខុសត្រូវ ដែលបានអនុវត្តន៍ប្រចាំខែ

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំតុបតែងលម្អសោភ័ណភាព និងបរិស្ថានល្អ ក្នុងខេត្ត

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និង​ឯក​ឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ អមដំណើរដោយក្រុម​ការ​ងារ បានអញ្ជើញពិនិត្យមើលការរៀបចំតុបតែងលម្អសោភ័ណភាព និងបរិស្ថានល្អ តាម​ទីសាធារណៈ​​ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានា​ក្នុងខេត្ត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដែលជាកត្តាមួយយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ

លោកជំទាវ បាន ស្រីមុំ អញ្ជើញពិនិត្យមើល ការជួសជុល និងសាងសង់ពង្រីកបន្ថែម អាគារសាលប្រជុំធំ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្ត

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ អញ្ជើញពិនិត្យមើល ការជួសជុល និងសាងសង់ពង្រីកបន្ថែម អាគារសាលប្រជុំធំ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្ត ដែលស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

«ការអះអាងថាជា សារព័ត៌មានសេរី និងឯករាជ្យ មិនមែនជាអាជ្ញាប័ណ្ណដើម្បីបំពានច្បាប់ដោយនិទណ្ឌភាពទេ» អ្នកនាំពាក្យក្រសួងការបរទេសថ្លែងបញ្ជាក់

«ការអះអាងថាជា សារព័ត៌មានសេរី និងឯករាជ្យ មិនមែនជាអាជ្ញាប័ណ្ណដើម្បីបំពានច្បាប់ដោយនិទណ្ឌភាពទេ» អ្នកនាំពាក្យក្រសួងការបរទេសថ្លែងបញ្ជាក់

អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះជួយផ្តល់ប្រភពទឹកដើម្បីជួយសង្គ្រោះផ្ទៃដីស្រែប្រាំងប្រជាពលរដ្ឋ ចំនួន ១២០០ហិកតា

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះជួយផ្តល់ប្រភពទឹកដើម្បីជួយសង្គ្រោះផ្ទៃដីស្រែប្រាំងប្រជាពលរដ្ឋ ចំនួន ១២០០ហិកតា ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម ផាក ជុងវុក (PARK Jung_Wook)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម ផាក ជុងវុក (PARK Jung_Wook) ដែលត្រូវតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម