សម្តេចភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម…

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូល​ជួប​សម្តែង​ការគួរសម

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូល​ជួប​សម្តែង​ការគួរសម។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្តែងនូវមហាកិត្តិយសជាព្រះរាជតំណាង ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុតជូនឯកឧត្តមប្រធានាធិបតី និងលោកជំទាវទី១ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសនេះ។ ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងខ្លួនសម្តេចផ្ទាល់ និងលោកជំទាវ បានសម្តែងសេចក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចជាផ្លូវការ របស់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូទាំងអស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ថា ទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា មានសារៈសំខាន់និងអត្ថន័យជាប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ថែរក្សាពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសយើងទាំងពីរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា មានជំនឿជាក់ថា ប្រទេសយើងទាំងពីរបន្តយកចិត្តទុកដាក់ពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង ទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ ប្រជាជន និងប្រទេសទាំងពីរនៅពេលអនាគត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ និងពេញចិត្តជាខ្លាំង ដោយបានមើលឃើញពីទំនាក់ទំនងរវាងប្រទេសយើងទាំងពីរដែលស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សន កិច្ចជាបន្តបន្ទាប់រវាងប្រមុខរដ្ឋ និងឥស្សរជននៃប្រទេសយើងទាំងពីរទៅវិញទៅមក។ ទន្ទឹមនឹងនេះប្រទេសយើងទាំងពីរ បាននិងកំពុងបន្តរីកចម្រើនទំនាក់ទំនងផ្នែកនយោ- បាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

Leave a Reply