លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ អញ្ជេីញជាអធិបតីពិធី​ក្រុងពាលី​ បញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល​ និងអគារសាលប្រជុំ របស់សាលាស្រុកកំពង់រោទិ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ បានអញ្ជេីញជាអធិបតីក្នុងពិធី​ក្រុងពាលី​ បញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល និងអគារសាលប្រជុំ របស់សាលាស្រុកកំពង់រោទិ៍​ ស្ថិតក្នុង​ ភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង​ នាព្រឹកថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ បានអញ្ជេីញជាអធិបតីក្នុងពិធី​ក្រុងពាលី​ បញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល និងអគារសាលប្រជុំ របស់សាលាស្រុកកំពង់រោទិ៍​ ស្ថិតក្នុង​ ភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង​ នាព្រឹកថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ។

អគារដែលបញ្ចុះបឋមសិលាសាងសង់ថ្ងៃនេះ​ រួមមាន​ ៖​

១/.អគាររដ្ឋបាល​ ចំនួន ០១ ខ្នង ទទឹង១៣​ម៉ែត្រ x  បណ្ដោយ ២៨ ម៉ែត្រ (២ជាន់ គឺ ជាន់ផ្ទាល់ដី និងជាន់ទី១)

២/.អគារសាលប្រជុំ​ ចំនួន ០១ខ្នង (១ជាន់ គឺជាន់ផ្ទាល់ដី)  ទទឹង១៧,១​ ម៉ែត្រ បណ្ដោយ២០ ម៉ែត្រ

ពិធីក្រុងពាលីបញ្ចុះបឋមសិលាបានដំណើរការទៅតាមកម្មវិធី ដែលបានគ្រោងទុក្ខ ដោយមានការអុជធូប និង បួងសួងសុំនូវសេចក្តីសុខសប្បាយពីម្ចាស់ទឹកម្ចាស់ដី​ ថ្វាយគ្រឿងសក្ការ បូជា ដេីម្បីឲ្យការសាងសង់ដំណេីរការទៅដោយរលូន​ និងទទួលបានជោគជ័យ​ និងសុខសុវត្ថិភាព​ ៕

Leave a Reply