
អភិបាលខេត្តប៉ៃលិន អញ្ជើញបើកកិច្ចប្រជុំដឹកនាំពង្រឹងគណៈបញ្ជាការឯកភាពក្រុង ស្រុក
រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំពង្រឹងគណៈបញ្ជាការឯកភាពក្រុង ស្រុក
រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំពង្រឹងគណៈបញ្ជាការឯកភាពក្រុង ស្រុក
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម... ក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញសួរសុខទុក្ខលោក ព្រាប សារុន មេភូមិផ្សារព្រំជើង ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន
ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានបើកផ្តល់ប្រាក់របបគោលនយោបាយ ជូនដល់ជនពិការ ចំនួន២៩៤នាក់ ក្នុងសហគមន៍ មកពីឃុំស្ទឹងកាច់ ក្នុងស្រុកសាលា ក្រៅ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រង របបគោលនយោបាយចំពោះជនមានពិការក្រីក្រក្នុងសហគមន៍ខេត្តប៉ៃលិន
ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបើកប្រាក់របបគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនជនពិការ អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន នៅសាលាឃុំស្ទឹងកាច់
សេចក្ដីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា
អំពី វិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា
មហាសន្និបាតបក្សប្រជាជនបានសម្រេចថា បក្សនេះនឹងមិនទុកឱ្យនិន្នាការជ្រុលនិយម ប្រទុស្តរាយ បង្ករឲ្យបែកបាក់ជាតិកើតឡើងឡើយ
គណបក្សប្រជាជនកម្ពុជា នឹងដាក់ពង្រាយអ្នកជំនាញកសិកម្ម នៅគ្រប់ឃុំទូទាំងប្រទេស ដើម្បីធ្វើការជាមួយប្រជាកសិករ បើគណបក្ស ឈានទៅឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយ ដែលធំជាងគេនៅកម្ពុជា ក្នុងមហាសន្និបាតវិសាមញ្ញរយៈពេលពីរថ្ងៃនេះ បានសម្រេចដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា
មហាសន្និបាតរបស់គណបក្សប្រជាជនបានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រចំនួន៥ ជាអាទិភាពសម្រាប់រយៈពេលប្រាំឆ្នាំបន្តទៀត។ គណបក្សនេះបានលើកឡើងថាគោលដៅនេះដោយផ្អែកលើបំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងសភាពការណ៍ ជាក់ស្តែងនៅក្នុងប្រទេស និងនៅក្រៅប្រទេស
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាន ជំរុញឲ្យមន្ត្រីជំនាញកសិកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមសហការគ្នា ឆ្លើយតបឲ្យទាន់ពេលវេលា ជូនកសិករចំពោះគ្រោះមហន្តរាយធម្មជាតិនានា និងបន្តជម្រុញបង្កើនការដាំដុះកសិកម្ម ការផលិតកម្មសត្វគ្រប់ប្រភេទ, រួមទាំងចាក់ថ្នាំបង្ការជម្ងឺសត្វ និងរោគឆ្លងពីសត្វ ដែលនាំឱ្យធានាបាននូវការផ្គត់ផ្គង់សត្វ និងសាច់ប្រកបដោយអនាម័យនិងសុវត្ថិភាពខ្ពស់
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា មហាសន្និបាតវិសាមញ្ញ គណបក្សប្រជាជនកម្ពុជាមានគោលបំណងសំខាន់ៗ ដូចជា ការត្រួតពិនិត្យលទ្ធផលការងារ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ការពិនិត្យកម្មវិធីអភិវឌ្ឍន៍ប្រទេសពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ និងចំណុចសំខាន់មួយទៀត គឺការណែនាំទៅក្រុមការងារគណបក្សឱ្យពង្រឹងការងារចុះមូលដ្ឋាន ដើម្បីដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះ គណៈកម្មាធិការ ស.ស.យ.ក ខេត្តកោះកុង និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានសហការគ្នាយ៉ាងល្អក្នុងការរៀបចំឱ្យមាន ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាល់នេះឡើង ហើយនាងខ្ញុំសង្ឃឹមថាគណៈកម្មការកីឡាបាល់ទាត់ និង មន្ទីរអប់រំ យុវជន និងកីឡា នឹងបន្តខិតខំរៀបចំឱ្យមានការប្រកួតនេះជារៀងរាល់ឆ្នាំ
ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានមានប្រសាសន៍ថា ក្រុមការងារសភាកំពុងតែពិនិត្យអំពីសំណើសុំជួបពីតំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលស្នើសុំជួបតំណាងស្ថាប័នរដ្ឋសភា ពិនិត្យទៅលើច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ ខាងមុខនេះ
អ្នកនាំពាក្យគណបក្សគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ពេលនេះគណបក្សរបស់លោក បានណែនាំទៅអង្គបោះឆ្នោតដើម្បីត្រៀមខ្លួន និងរៀបចំឯកសារ សម្រាប់ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាស្រុក ក្រុង ចំនួន៥ ដែលទើបបង្កើតថ្មី
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឱ្យបានមានប្រសាសន៍ថា ការរៀបចំការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាស្រុក ក្រុង ចំនួន៥ ដែលទើប បង្កើតថ្មី ព្រោះស្រុក ក្រុងទាំង៥ដែលទើបបង្កើតថ្មីនេះ មិនទាន់មានអាសនៈក្រុមប្រឹក្សាស្រុកក្រុងនៅឡើយ
ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចលនាភូមិមួយ ផលិតផលមួយប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណ:កម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយខេត្តកំពង់ចាម ដែរមានសមាជិកចូលរួមប្រមាណ ៣០០នាក់ ។
ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាខេត្តត្បូងឃ្មុំ រួមមានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាកាវិនី សរុបចំនួន១២៧នាក់ បានចូលរួមប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ ក្រោមពាក្យស្លោក (កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ)
ព្រឹកថ្ងៃ២៥ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធី បើកការរដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ២ជាន់ និងចាក់បេតុង ១ខ្សែ ប្រវែង ១៤,៦០៣ ម៉ែត្រ ស្ថិតក្នុងឃុំតាអុង ស្រុកចំការលើ ឃុំសូភាស និងឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម។ក្នុងពិធីនេះ ក៏មានការគោរពអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលស្រុក នាយករដ្ឋបាលសាលាខេត្តកំពង់ចាម លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ព្រះសង្ឃ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ
ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកស្បៀងអាហារ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លាសម្តរចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនអ្នកប្រកបមុខរបររត់ម៉ូតូឌុបទូទាំងខេត្ត ចំនួន ៤៥៧នាក់