
ព័ត៌មានសំខាន់ៗប្រចាំថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣
ព័ត៌មានសំខាន់ៗប្រចាំថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣
ព័ត៌មានសំខាន់ៗប្រចាំថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «កម្ពុជាគាំពារសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិរបស់អ្នកដទៃ និងមិនបំភ្លៃការពិត»។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើការក្រើនរំលឹកឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ ត្រូវពិនិត្យឡើងវិញជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារនានានៅក្នុងរាជរាជធានីភ្នំពេញទៅតាមកំណត់របស់រាជរដ្ឋាភិបាល
គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អតីតអ្នកយកព័ត៌មានរបស់ VOD ជាង២០នាក់ ត្រូវបានគេរាយការណ៍ថា បានដាក់ពាក្យចូលបម្រើការងាររដ្ឋនៅតាមក្រសួងស្ថាប័ន ក្រោយមានការប្រកាសជាផ្លូវការទទួលយកពួកគេពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅគ្រាដែលស្ថាប័នផ្សព្វផ្សាយព័ត៌មានប្រឆាំងមួយនេះ ត្រូវបានដកហូតអាជ្ញាបណ្ណ និងគ្មានថ្ងៃបើកដំណើរការឡើងវិញនោះ
លោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង បានអះអាងថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង នឹងបើកការហោះហើរខ្លួនជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះឡើយ
ញាត្តិថ្កោលទោស របស់គណបក្សប្រជាជនកម្ពុជា
សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា គោរពជូនសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសនៃខួបកំណើតសម្តេចធម្មវិសុទ្ធវង្សា នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងបុត្រ រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រមាថជាថ្មីដល់ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស
សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុរបស់ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣
ឯកឧត្តម សុខ ឥសាន ថា ការជួបជុំរបស់គណបក្សភ្លើងទៀន ជាសិទ្ធិសម្ដែងមតិផ្នែកនយោបាយ ប៉ុន្តែត្រូវរក្សាជំហរឱ្យត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការប្រកាន់ជំហរមិនបើកដំណើរការវិទ្យុ VOD នេះ ដោយសារស្ថាប័ននេះ មានភាពរឹងត្អឹងនឹងរដ្ឋាភិបាលជាមុន ដែលរដ្ឋាភិបាលបានទុកពេល និងលទ្ធភាពសុំទោស និងបកស្រាយ ប៉ុន្តែស្ថាប័ននេះ មិនចេះបត់បែនតាមកាលៈទេសៈនយោបាយទើបឈានទៅដល់ការបិទ
ក្រុមមេធាវីរាជរដ្ឋាភិបាលបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើរបស់ជនក្បត់ជាតិតពូជបីជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថ និងរំលោភបំពានចំពោះ អង្គព្រះមហាក្សត្រ ម្តងហើយម្ដងទៀត បំពានលើ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា « អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពាន បានឡើយ » និងជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខឥសាន បានមានប្រសាសន៍ថា ការជួបជុំស្វែងរកអ្នកគាំទ្ររបស់សកម្មជនបក្សភ្លើងទៀន នេះគឺជាសិទ្ធិរបស់ពួកគាត់
លោក គិន ភា ប្រធានវិទ្យាស្ថានភាពទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ចំណងមិត្តភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាមមានសារៈសំខាន់ ព្រោះនៅវៀតណាមមានប្រព័ន្ធឯកបក្ស ហើយកម្ពុជាដែលទំនងជាគណបក្សប្រជាជនកម្ពុជាដឹកនាំយូរអង្វែង ដើម្បីធានានូវការបង្កើតគោលនយោបាយប្រទេសរៀងៗខ្លួន
លោក គិន ភា ប្រធានវិទ្យាស្ថានភាពទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ចំណងមិត្តភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាមមានសារៈសំខាន់ ព្រោះនៅវៀតណាមមានប្រព័ន្ធឯកបក្ស ហើយកម្ពុជាដែលទំនងជាគណបក្សប្រជាជនកម្ពុជាដឹកនាំយូរអង្វែង ដើម្បីធានានូវការបង្កើតគោលនយោបាយប្រទេសរៀងៗខ្លួន
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំថ្នាធ្នង់ និងសំណេះសំណាលជាមួយនារីឃុំថ្នាធ្នង់ ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣
គ.ជ.ប ចេញសម្រេចស្ដីពីការផ្ដល់សុពលភាព និងការដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលជាមួយនារីនៅក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីអបអរសារទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ខួបទី១១២ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នារសៀលថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣
ល្ងាចថ្ងៃច័ន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមកាងារគណបក្ស ចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខសមាជិក សមាជិកា គណៈកម្មាធិការបក្សខណ្ឌមានជ័យ
លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិននៅថ្ងៃទី១៣ ខែកុម្ភ:នេះតាមរយះផេកផ្ទាល់ខ្លួន បានប្រកាសគាំទ្រចំពោះចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការសម្រេចឱ្យលុបអាជ្ញាបណ្ណវីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត