
លោកជំទាវ មិថុនា ភូថង បានអញ្ជើញដឹកនាំក្រុមការងារខេត្ត ទទួលស្វាគមន៍គណៈប្រតិភូចិន ដឹកនាំដោយបណ្ឌិត QU Jian អនុប្រធាន China Development Institute មានមូលដ្ឋាននៅទីក្រុងស៊ិនជិន ប្រទេសចិន
គោលបំណងដែលគណៈប្រតិភូចិន អញ្ជើញមកខេត្តកោះកុង នាពេលនេះគឺតាមការអញ្ជើញរបស់បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តទទួលការងារវិនិយោគ ដើម្បីចូលជួបសំដែងការគួរសម និងទស្សនកិច្ចសិក្សាអំពីសក្តានុពល និងកាលានុវត្តភាពវិនយោគរបស់ខេត្ត ក្នុងនោះលោកបណ្ឌិតប្រធានគណៈប្រតិភូ បានបញ្ជាក់ថា ក្រុមការងារ ដែលអញ្ជើញមកនាពេលនេះគឺសុទ្ធសឹងជាសមាសភាពសំខាន់ៗ មានដូចជាទីប្រឹក្សាជាន់ខ្ពស់សម្រាប់ការអភិវឌ្ឍ អ្នកជំនាញលើគម្រោងវិនិយោគថាមពលកកើតថ្មី និងអ្នកជំនាញការលើការអភិវឌ្ឍទីក្រុងពហុបំណងខេត្តព្រះសីហនុ ដែលអញ្ជើញមកពីទីក្រុង ស៊ិនជិន ប្រទេសចិន