អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តកំពង់ចាម

នារសៀលថ្ងៃទី១៤ ខែកុម្ភៈ  ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តកំពង់ចាម

នារសៀលថ្ងៃទី១៤ ខែកុម្ភៈ  ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ទន្ទឹមនឹងសមិទ្ធិផលដែលសម្រេចបានគួរជាទីមោទនៈក្នុងឆ្នាំ២០២២ កន្លងទៅ សូមថ្នាក់ដឹកនាំ មន្ទីរ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវបន្តពង្រឹងការងារស្ថាបនាស្តារជួសជុលពង្រីក និងថែទាំជាប្រចាំនូវ ផ្លូវ ស្ពាន លូ ប្រកបដោយគុណភាព សោភ័ណ្ឌភាព និងរក្សាឱ្យបាននូវសុវត្ថិភាព ដើម្បីចូលរួមក្នុងការ កាត់បន្ថយភាពក្រីក និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ ដែលបង្កដោយកត្តាអ្នកប្រើប្រាស់ផ្លូវ និងកត្តាផ្លូវថ្នល់។ 

ឯកឧត្តម អភិបាលខេត្តបន្តថា ត្រូវបន្តការងារជួសជុល ឬអ៊ុតឡើងវិញ ឬដាក់ថ្មីនូវបរិក្ខាចរាចរណ៍ដូចជា៖ គំនូសសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ បង្គោលសុវត្ថិភាព និងបង្គោលគីឡូម៉ែត្រ។ បន្តដាក់ បញ្ចូលក្នុងផែនការឆ្នាំ របស់មន្ទីរ និងស្នើសុំដាក់បញ្ជូលក្នុងផែនការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកែប្រែផ្លូវក្រាលកម្រាលដីគ្រប់ប្រភេទឱ្យទៅជាផ្លូវក្រ -ទី ៦ ៖ ត្រូវ ាលកម្រាលកៅស៊ូគ្រប់ប្រភេទ ឬផ្លូវក្រាលកម្រាលបេតុងសរសៃដែក។ ពង្រីកទទឹងផ្លូវ និងស្ពានទៅតាមស្តង់ដារ របស់ក្រសួងសាធារណការ និង ដឹកជញ្ជូនលើបណ្តាញផ្លូវក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ ចាត់តាំងមន្ត្រីជំនាញរបស់មន្ទីរចុះពិនិត្យ លក្ខណៈបច្ចេកទេស និងគុណភាពផ្លូវ ប្រព័ន្ធរំដោះទឹកភ្លៀង ដើម្បីធានាបានគុណភាពផ្លូវ។ 

ឯកឧត្តម អ៊ុន ចាន់ដា បញ្ជាក់បន្ថែមថា ត្រូវពង្រឹងការងារផ្តល់សេវាសាធារណៈ និងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តដូចជា៖ ការចុះបញ្ជី ការផ្តល់បណ្ណបើកបរជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា បន្តចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងចែកជូនសៀវភៅយល់ដឹងពីច្បាប់ចរាចរណ៍ បិតស្ទីកគ័រ និងចងបដាស្ដីពីសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្ត។ លើសពីនេះ ត្រូវសហការជាមួយអជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះអប់រំផ្សព្វផ្សាយ និងចាត់វិធានការ បន្ទាន់ចំពោះសំណង់មិនរៀបរយ តូបលក់ដូដែលរំលោភបំពានដីចំណីផ្លូវ ចុះអប់រំណែនាំ និងចាត់វិធានការបន្ទាន់ដល់ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋាន ដែលចាក់ដីលុបមុខទឹកដោយដាក់លូមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស៕ 

Leave a Reply