ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន កងការពារព្រំដែនគោកលេខ ៤០២ និងពិនិត្យមើលតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំស្រួច

បន្ទាប់ពីបាន សាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ និងពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធា ទីតាំងអគារទីបញ្ជាការរបស់គណៈបញ្ជាការសមរភូមិមុខទិសទី ៣ រួចមក សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញទៅសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និង ពលទាហាន កងការពារព្រំដែនគោកលេខ ៤០២ និងពិនិត្យមើលតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំស្រួចបន្តទៀត។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅឃុំអំពិល

នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ឯកឧត្តម អ៊ុងសំអាត-ឯកឧត្តម កែវ អូម៉ាលីស្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអំពិល ស្ថិតនៅក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

លោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរារបស់លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន

ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកតា លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុមការងាររបស់មូលនិធិ។

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំបន្ទាន់របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩

លោក ទូ សាវុធ អភិបាលស្តីទី នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ដែលមានការចូលរួមពីសំណាក់រដ្ឋបាលមូលដ្ឋាន និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តកោះកុង ថ្ងៃសុក្រ ៧ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ។

ក្រសួងវប្បធម៌ សម្រេចបន្តបិទរោងកុន រោងសម្ដែងសិល្បៈ និងសារមន្ទីរនៅភ្នំពេញ កណ្ដាល និងព្រះសីហនុ បន្តបិទរហូតមានការជូនដំណឹងជាថ្មី

ក្រសួងវប្បធម៌ សម្រេចបន្តបិទរោងកុន រោងសម្ដែងសិល្បៈ និងសារមន្ទីរនៅភ្នំពេញ កណ្ដាល និងព្រះសីហនុ បន្តបិទរហូតមានការជូនដំណឹងជាថ្មី ។

គណៈកម្មាធិការគ្រប់គ្រងដី រដ្ឋបាលខេត្តរតនគិរី គ្រោងនឹងស្នើទៅក្រសួងពាក់ព័ន្ធដើម្បីអោយ ប្រមុខរាជរដ្ឋាភិបាលកាត់ចេញពីដីគម្របព្រៃឆ្នាំ២០០២ ជូនប្រជាពលរដ្ឋអាស្រ័យផល

ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគីរី បានអញ្ជើញជាអធិបតី កិច្ចប្រជុំត្រួតពិនិត្យបូកសរុបលទ្ធផល នៃការងារសម្រង់ស្ថិតិប្រជាពលរដ្ឋដីគម្របព្រៃឆ្នាំ២០០២ ដែលមានផ្ទៃដីចំនួន៨៧៩,៥២៣ ហិកតានៃបណ្តាក្រុងស្រុកទាំង៩ នៅទូទាំងខេត្តរតនគិរី។

លោកជំទាវ ញាន ទិត្យចិន្តា៖ ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើន

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការជានារីក្នុងក្របខ័ណ្ឌសាលាខេត្តប្រមាណជាង៣០នាក់ ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ ២០២១ ក្រោមប្រធាន បទស្តីពី " ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩" ដែលបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ បានសម្របសម្រួលបញ្ចប់ករណីវិវាទដីធ្លីរវាងលោក សុខ អឿន ជាមួយលោក សុខ សាន្ត និងលោក សម វង នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំបញ្ចប់ទំនាស់ករណីវិវាទដីធ្លីរវាងលោក សុខ អឿន ជាមួយលោក សុខ សាន្ត និងលោក សម វង មានទីតាំងស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។

ឯកឧត្តម គឹម សន្តិភាព៖ ច្បាប់ថ្មី​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល ​នៃ​ជំងឺ​កូវីដ-១៩ ​និង​ជំងឺ​ឆ្លង​កាច​សាហាវ​ នឹងប្រកាសអោយប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗនេះ

មិនយូរទេ​ ច្បាប់ថ្មី​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល ​នៃ​ជំងឺ​កូវីដ-១៩ ​និង​ជំងឺ​ឆ្លង​កាច​សាហាវ​ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ​នឹង​ត្រូវ​ប្រកាស​ឱ្យប្រើប្រាស់​ជាផ្លូវការ​ និង​អនុវត្ត​ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩​នៅក្នុង​ប្រទេស​កម្ពុជា​។ ​

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារជូនពរលោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើសារជូនពរលោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ។ នេះបើយោងតាមសារលិខិតជូនពរ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារ ជូនពរលោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើសារជូនពរលោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ។ នេះបើយោងតាមសារលិខិតជូនពរ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារ​គោរព​ជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើសារគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ។ នេះបើយោងតាមសារលិខិតគោរពជូនពរ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារគោរពជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើសារគោរពជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ។ នេះបើយោងតាមសារលិខិតគោរពជូនពរ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១។

សម្ដេចតេជោ បង្ហាញសុពលភាពវ៉ាក់សាំង Sinopharm និង AstraZeneca ខណៈខេត្ត3 ជួបហានិភ័យខ្ពស់មានអាទិភាពទទួលវ៉ាក់សាំង

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា សុពលភាពនៃវ៉ាក់សាំងដែលបានមកដល់កម្ពុជា និងកំពុងចាក់ជូនមន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋពេលនេះគឺមានសុពលភាពខុសគ្នា ដូច្នេះរាល់ការចាក់ជូនសុទ្ធតែត្រូវបានពិនិត្យទៅលើអាយុជាសំខាន់។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិថាថ សីហនុ ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិថាថ សីហនុ ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្រី និងការអភិវឌ្ឍក្នុង បរិការណ៍កូវីដ-១៩» ។ នេះបើយោងតាមសារថ្វាយព្រះពរ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១។

លោក សាយ ម៉េងគីម សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំក្រុមអចិន្ត្រៃយនៃយុវជនគណបក្ស ខេត្ត

លោក សាយ ម៉េងគីម សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំក្រុមអចិន្ត្រៃយនៃយុវជនគណបក្ស ខេត្ត

ឯកឧត្តមអ៊ុន ចាន់ដាបានស្នើដល់មន្ត្រីពាក់ព័ន្ធឲ្យរួមគ្នាធ្វើការដោះស្រាយ បញ្ហាជនអនាថានិងជនវិបល្លាស ស្មារតីដើម្បីលុបបំបាត់ ភាពអនាធិបតេយ្យ 

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើដល់មន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ខេត្ត សហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីរួមគ្នាធ្វើការដោះស្រាយបញ្ហាជនអនាថា និងជនវិបល្លាសស្មារតី ធ្វើយ៉ាងណាកុំ ឲ្យមានការបង្កភាពអនាធិបតេយ្យ ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍មហាជន ពោលគឺត្រូវប្រើប្រាស់ទីតាំងសំចត ដែលយើងមានស្រាប់ ចំពោះជនវិបល្លាសស្មារតី គឺត្រូវជួយពិនិត្យព្យាបាល និងធ្វើការស្វែងរកសាច់ញាតិគាត់ឲ្យជួយទទួលខុសត្រូវផងដែរ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra zeneca)

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ។

អភិបាលខេត្តរតនគីរី ទទួលម៉ាស និងអាល់កុលដែលជាសម្ភារៈចាំបាច់ពីក្រុមហ៊ុន អង្គករហ្គោល ខប (Agkor Gold Corp)

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត​ បានទទួលម៉ាស និងអាល់កុលដែលជាសម្ភារៈចាំបាច់សម្រាប់ការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ពីក្រុមហ៊ុន អង្គករហ្គោល ខប (Agkor Gold Corp) នូវម៉ាស់ចំនួន ១០កេសធំ និងអាល់កុលចំនួន ៥កាន។