លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ បានសម្របសម្រួលបញ្ចប់ករណីវិវាទដីធ្លីរវាងលោក សុខ អឿន ជាមួយលោក សុខ សាន្ត និងលោក សម វង នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំបញ្ចប់ទំនាស់ករណីវិវាទដីធ្លីរវាងលោក សុខ អឿន ជាមួយលោក សុខ សាន្ត និងលោក សម វង មានទីតាំងស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។

ថ្លែងក្នុងឱកាសនោះលោកជំទាវបានមានប្រសាសន៍ថា ករណីវិវាទនេះត្រូវបានអូសបន្លាយអស់រយៈយូរមកហើយ ដោយសារតែករណីនេះមានលក្ខណៈស្មុគ្រស្មាញ ។  ប៉ុន្តែរហូតមកដល់ថ្ងៃនេះ គូភាគីទាំងសង្ខាងបានបញ្ចប់ទំនាស់ បានសម្តែងនូវសេចក្តីត្រេកអរជាខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់តាំងគណៈប្រតិភូចុះធ្វើការអង្កេតស្រាវជ្រាវករណីវិវាទខាងលើក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយឈរលើគោលការណ៍តម្លាភាព និងយុត្តិធម៌ ដែលអាច ឱ្យគូភាគីវិវាទទាំងពីរទទួលយកយ៉ាងសមស្របទៅតាមយុទ្ធសាស្ត្រឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ គូភាគីនៃវិវាទបានឯកភាពគ្នា ដូចខាងក្រោម ៖ 

– ភាគីលោក សុខ អឿន  បានឯកភាពធ្វើសម្បទានដីទំហំ២ម៉ែត្រ បន្ថែមលើទំហំដីដែលបានកាត់ទុករួចពីលើកមុនទំហំ៥ម៉ែត្រ សរុបរួមមានទំហំ៧ម៉ែត្រ សម្រាប់ធ្វើផ្លូវលេខ១៩៧៨ ។

– ភាគីលោក សុខ សាន្ត និងភាគីលោក សម វង បានឯកភាពធ្វើសម្បទានដីទំហំ១ម៉ែត្រ សម្រាប់ធ្វើផ្លូវលេខ១៩៧៨ ដែលមានទទឹងទំហំ ៨ម៉ែត្រ ។

– ដើមបណ្តឹងក៏បានឯកភាពក្នុងការដកបណ្តឹងនៅគ្រប់ស្ថាប័នទាំងអស់ ដែលខ្លួនបានដាក់ពាក្យបណ្តឹងកន្លងមកស្របតាមនីតិវិធីនៃច្បាប់ ។

Leave a Reply