ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យ កម្លាំងអន្តរាគមន៍ដែលកំពុងប្រតិបត្តិការពន្លត់អគ្គិភ័យឆាបឆេះឃ្លាំងស្តុកក្រណាត់មួយកន្លែងនៅខេត្តកំពង់ចាម

ខេត្ដកំពង់ចាម៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យកងកម្លាំងអន្តរាគមន៍ដែលកំពុងប្រតិបត្តិការពន្លត់អគ្គីភ័យដែលបានឆាបឆេះឃ្លាំងស្តុកក្រណាត់មួយកន្លែង ស្ថិតនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម កាលពីវេលាម៉ោងប្រមាណ១២ និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១។ ចំពោះករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចជំនាញពុំទាន់សន្និដ្ឋានឲ្យបានជាក់លាក់អំពីការបង្កឲ្យមានជាអគ្គិភ័យនេះនៅឡើយទេ។ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នងឃ្លាំងនេះមានសាច់ក្រណាត់ប្រមាណជា៣០០ តោន និងមានផ្ទះប្រជាពលរដ្ឋក្បែៗនោះផងដែរ។ ហើយក្នុងប្រតិបត្តិការស្នងការនគរបាលខេត្តកំពង់ចាម បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៩គ្រឿងចេញអន្តរាគមន៍។ឃ្លាំងស្តុកក្រណាត់ប្រមាណជា ៣០០ តោនត្រូវបានអគ្គីភ័យឆាប់ឆេះ។ ក្នុងឱកាសអញ្ជើញចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធគ្រប់ផ្នែកគ្រប់ថ្នាក់ត្រូវផ្សព្វផ្សាយនូវវិធានការទប់ស្កាត់ និងបង្ការនូវគ្រោះអគ្គីភ័យឲ្យដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានដើម្បីចូលរួមអនុវត្តទាំងអស់គ្នា ព្រោះឥឡូវនេះជារដូវប្រាំងដៅហួតហែង ដែលជាហេតុដែលបង្ករឲ្យកើតមានគ្រោះអគ្គីភ័យកើតឡើងផងដែរ៕

លោកជំទាវ មិថុនា ភូថង អភិបាលមនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញប្រជុំជាមួយលោកស្រី Suwanna Gauntlet នាយកប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ

ដោយផ្តោតលើរៀបវារៈដូចខាងក្រោម ១-ការពិភាក្សាគ្នាលើកគម្រោងលក់កាប៊ូនដែលបានព្រៃឈើក្នុងខេត្តកោះកុងប្រមាណ៣២៣៦០ហិកតា ជាមួយរដ្ឋបាលខេត្ត២-សុំការគាំទ្រសារជាថ្មីលើកគម្រោងសហគមន៍អេកូទេសចរជីជាត ក្នុងស្រុកថ្មបាំងខេត្តកោះកុង។ គោលបំណង នៃកិច្ចប្រជុំនេះទី១ គឺអង្គការសម្ព័ន្ធមិត្តសត្វព្រៃចង់ថែរក្សា សត្វ ព្រៃ ដើម្បីយកកាប៊ូន លក់យកប្រាក់ចំនេញយកមកអភិវឌ្ឍថ្នាក់សហគមន៍ មូលដ្ឋាន ឃុំ ស្រុក ខេត្ត ដែលជួយថែរក្សាព្រៃឈើ។ និងទី២ ចង់លើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅក្នុងសហគមន៍អេកូទេសចរណ៍បែបធម្មជាតិឡើងវិញ តាមរយៈរក្សានូវផ្ទះសំណាក់ជាលក្ខណៈសហគមន៍ មិនឲ្យមានផ្ទះណាក់ធំៗ សណ្ឋាគារ មកវិនិយោគជាលក្ខណៈឯកជន ធ្វើខូចខាតប្រយោជន៍សហគមន៍ដែលមានពីមុន ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់មុខរបរ ត្រឡប់ទៅកាប់ព្រៃ ចាប់សត្វព្រៃឈើលក់ដូរវិញ។ ចុងក្រោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃស្នើសូមរដ្ឋបាលខេត្តកោះកុង សហការ នឹងគាំទ្រគម្រោង របស់អង្គការសម្ព័ន្ធសត្វព្រៃបន្តទៀត៕ ថ្ងៃសុក្រ ១៥ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦…

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ១ខ្សែរ ក្នុងស្រុកសាលាក្រៅ

ប៉ៃលិន៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ១ខ្សែរ ប្រវែងជាង ៤គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៥៩ ត្រង់រង្វង់មូលឃុំអូរអណ្តូង ស្រុកសាលាក្រៅ ឆ្ពោះទៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សមកសាលារៀន។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ…

កម្ពុជា និងទីម័រខាងកើតជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគី

ដោយមើលឃើញពីទំហំពាណិជ្ជកម្មនៅមានកម្រិតទាបរវាងប្រទេសទាំងពីរ កម្ពុជា និងទីម័រខាងកើតបានឯកភាពគ្នា និងជំរុញការបង្កើនការដោះដូរពាណិជ្ជទ្វេរភាគីឱ្យមានទំហំកាន់តែធំជាងមុន។ នៅក្នុងជំនួបមួយតាមប្រព័ន្ធវីដេអូ រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី អាដាល់ជីស្សា  អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិតទាបនៅឡើយ និងបានឯកភាពជំរុញឱ្យភាគីពាក់ព័ន្ធទាំងពីរពិនិត្យលទ្ធភាពបង្កើនសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី តាមរយៈការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលមានស្រាប់។  ដើម្បីជំរុញការដោះដូរពាណិជ្ជកម្មបន្ថែមរវាងប្រទេសទាំងពីរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីថា កម្ពុជានៅតែបើកចំហរសម្រាប់ការពិភាក្សាលើការនាំចេញអង្ករទៅប្រទេសទីម័រខាងកើត តាមការស្នើសុំរបស់ទីម័រខាងកើត កាលពីឆ្នាំ២០២០ និងថាអង្ករកម្ពុជាត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាអង្ករមានគុណភាពខ្ពស់។  

លោកជំទាវ មិថុនា ភូថង អនុញ្ញាតឱ្យលោកប្រធានសមាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជា-ចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

កោះកុង៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអនុញ្ញាតឱ្យលោកប្រធានសមាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជា-ចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ស្ដីពីគោលបំណងបង្កើតចំណង មិត្តភាព រវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្ត ហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន នាពេលអនាគតខាងមុខ៕  

អាជ្ញាធរខេត្ត​កោះកុង ​ដាក់​កំហិត​ឲ្យ​អ្នក​ចាក់ដី​រំលោភ​ចូល​ចំណី​សមុទ្រ​ ត្រូវ​កាយ​អាចម៍​ដី​ចេញ​វិញ ​ក្នុង​រយៈពេល​១​ខែ

​អាជ្ញាធរ​ខេត្តកោះកុង​ បាន​ដាក់​កំហិត​ដល់​អ្នក​ ដែល​បាន​ចាក់ដី​រំលោភ​ចូល​ចំណី​សមុទ្រ​ ត្រូវ​កាយ​អាចម៍​ដី​នោះ​ឡើងវិញ​ឲ្យ​អស់​ក្នុង​រយៈពេល​១​ខែ ​ដើម្បី​ចៀសវាង​ប្រឈម​នឹង​ផ្លូវច្បាប់​។ ​ការដាក់កំហិត​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចាក់​អាច​ម៍​ដី​រំលោភ​ចូល​ចំណី​សមុទ្រ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​និង​សម្រស់​ឆ្នេរ​ដ៏​ស្រស់ស្អាត​។​ ​បើតាម លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្ត​ ដែល​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​កាលពី​ថ្ងៃ​ទី​២៦​កុម្ភៈ​ បាន​មានប្រសាសន៍ថា​ ការចាក់​អាច​ម៍​ដី​រំលោភ​ចូល​ចំណី​សមុទ្រ​នេះ ​ស្ថិតនៅ​ចំណុច​ពយ​តា​ឃួន ភូមិ​ព្រែក​ខ្សាច់ ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្តកោះកុង​ ដោយមាន​អ្នក​ជាប់​ពាក់ព័ន្ធ​ចំនួន​៣​នាក់​ រួមមាន​ឈ្មោះ ហួត ឃៀន និង​ឈ្មោះ ហួត ង៉ែត ឈ្មោះ ឈឹម ចាន់​ឌី (​ប្តី​ប្រពន្ធ​)​។ ក្នុង​កិច្ចប្រជុំ​នេះ សាមីខ្លួន​ទាំងបី​នាក់ ​ក៏បាន​ចូលរួម​កិច្ចប្រជុំ​ផង​ដែរ​ ហើយ​បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ ដែល​បាន​ចាក់​អាច​ម៍​ដី​រំលោភ​ចូល​ចំណី​សមុទ្រ និង​បាន​ស្ម័គ្រចិត្ត​កាយ​អាច​ម៍​ដី​ដែល​ខ្លួន​បាន​ចាក់​នោះ​ចេញពី​ចំណី​សមុទ្រ​វិញ​។…

បញ្ចេញ​​ឈ្មោះ​មនុស្ស ១៧ នាក់​នៅ​​កំពត ពាក់ព័ន្ធ​​អ្នក​ឆ្លង​កូវិដ មង្គល​ការនៅ​ស្រុកកងមាស

អាជ្ញាធរ​ស្រុកឈូក ខេត្តកំពត បាន​បញ្ចេញ​បញ្ជីឈ្មោះ​អ្នក​ដែល​បាន​ពាក់ព័ន្ធ​អ្នក​ឆ្លង​កូវិដ នៅក្នុង​​ពិធី​មង្គលការ​មួយ​នៅ​ភូមិ​កោះតូច ឃុំពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម៩។ តាម​សេចក្តីរាយការណ៍ នៅ​ស្រុកឈូក​ខេត្ត​កំពត មាន​ពាក់ព័ន្ធមនុស្ស ១៧ នាក់។ អ្នក​ឆ្លង​ទាំង ១៧ នាក់​ដែល​អាជ្ញាធរ​ខេត្ត​កំពត​រាយការណ៍ ជា​សាច់ញាតិឪពុកម្តាយខាងកូនកំលោះ ដែល​បានវិលត្រឡប់ទៅស្រុកវិញនៅភូមិត្រពាំងល្បើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ បុរសជនជាតិខ្មែរ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រសួងសុខាភិបាលបានរកឃើញមានផ្ទុកជំងឺកូវីដ១៩ និង​បានចូលរួមពិធីមង្គល​ការក្មួយ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា ក្រុមមន្ត្រីចុះស្រាវជ្រាវ បានកំណត់មុខសញ្ញាពាក់ព័ន្ធនឹងព្រិត្តិការណ៍នេះ រួមមាន៖ ១. ឪពុក-ម្តាយកូនក្រមុំ បានវិលត្រឡប់ទៅរាជធានីភ្នំពេញ និងស្នាក់នៅម្តុំក្រោយមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ បន្ទាប់ពីថ្ងៃមង្គលការ។…

​អភិបាលខេត្តកោះកុង អញ្ជើញចូលរួមពិធីប្រកាសកាន់តំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឈួរ រស្មីឬទ្ធី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកោះកុង ថ្ងៃសុក្រ ១៥ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ។ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ខ្ញុំពិតជាមានសេចក្តីត្រេកអរ ដែលបានទទួលវត្តមានរបស់ ឯកឧត្តម ឈួរ រស្មីឬទ្ធិ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន…

ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក​ជា​កន្លែង​ដោះដូរ​និង​តាំង​លក់ទំនិញ​បី​ប្រទេស​រួមគ្នា

ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក​កំពុង​ចាប់ផ្តើម​សាងសង់ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​២០២២​ខាង​មុខ​។ តាម​អ្នកជំនាញ​ថា ផ្សារ​នេះ​មា​ន​សក្ដានុពល​ខ្លាំង ទី​១​ដើម្បី​អនុវត្តតាម​កិច្ចព្រមព្រៀង​ទ្វេរ​ភាគី​ផង និង​ទី​២ ដើម្បី​សម្រួល​ពលរដ្ឋ​ឲ្យ​កាន់តែ​មានលទ្ធភាព​រក​ស៊ី​ដោះដូរ​ទំនិញ​ផង ព្រោះ​ក្រោយពេល​ដាក់​ដំណើរការ​ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក ជា​កន្លែង​ដោះដូរ និង​តាំង​លក់ទំនិញ​រវាង​បី​ប្រទេស​រួមគ្នា​។​ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម​ ជាវ តា​យ អភិបាល​ខេត្តកំពត បាន​អមដំណើរ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដើម្បី​ចុះ​ពិនិត្យ​ទីតាំង សាងសង់​ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក ស្ថិតក្នុង​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ប្រធានសភាពាណិជ្ជកម្ម​ខេត្តកំពត​ កែប លោក​ឧកញ៉ា ហាក់ វណ្ណា បាន​ប្រាប់​ឲ្យ​ដឹងថា ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក​សាងសង់​លើ​ផ្ទៃដី​២ហិកតា ខណៈដែល​ផ្ទៃដី​គម្រោង​អភិវឌ្ឍន៍​សរុប​មាន​ទំហំ​៥០ ហិកតា​។ គម្រោង​នេះ​ប្រើប្រាស់​ថវិកា​របស់​រាជ​រដ្ឋាភិបាលប្រមាណ​២​លាន​ដុល្លារ ជា​គម្រោង​អទិ​ភាព​ទី​២ ក្នុងចំណោម​ខេត្ត​ជាប់​ព្រំដែន​វៀតណាម…

លោក ឌី រ័ត្នខេមរុណ ផ្តល់របាំងមុខចំនួន ១០០ របាំងការពារមុខ ជូនកងកម្លាំងទាំង២ប្រភេទ ក្នុងការ ការពារទប់ស្កាត់ ជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះសំណេះសំណាល និង ចែករបាំងមុខ ការពារ ទប់ទល់និង ការឆ្លងជំងឺជំង-១៩ ជូនដល់ កងកម្លាំងប្រដាប់អាវុធទាំង ២ប្រភេទ ចំនួន ១០០ របាំងមុខការពារ នាព្រឹកថ្ងៃសៅរ៍ ១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ ។ នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានពាំនាំនូវមកនូវការផ្តាំផ្ញើរសួរសុខទុក្ខ…

ក្រសួងទេសចរណ៍សម្រេចបិទបណ្ដោះអាសន្នក្លឹបហាត់ប្រាណ នៅទូទាំងប្រទេស

  ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបញ្ជាឲ្យផ្អាកអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពក្នុង និងក្រៅសណ្ឋាគារនៅទូទាំងប្រទេសឡើងវិញជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងរហូតដល់មានការជូនដំណឹងជាថ្មី៕ ខាងក្រោមនេះជាលិខិតរបស់ក្រសួងទេសចរណ៍៖

ជប៉ុនដាក់ប្រទេសកម្ពុជា ក្នុងបញ្ជីជំងឺកូវីដ១៩ ទម្រង់ថ្មី ក្រោយរកឃើញវិរុសបំប្លែងខ្លួន ៣ករណី

រដ្ឋាភិបាលជប៉ុន បានដាក់ប្រទេសកម្ពុជា ក្នុងបញ្ជីប្រទេស ដែលមានជំងឺកូវីដ១៩ ទម្រង់ថ្មី បន្ទាប់ពីរកឃើញ ការឆ្លងជំងឺប្រភេទថ្មី ចំនួន ៣ ករណីនៅលើខ្លួនជនបរទេសកាលពីពេលថ្មីៗនេះ។ ការប្រកាសប្រទេសកម្ពុជាបញ្ចូលទៅក្នុងបញ្ជីនេះ នឹងចូលជាធរមាននៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១។ រដ្ឋាភិបាលជប៉ុន បានដាក់ប្រទេសចំនួន ៨៨ នៅក្នុងបញ្ជីប្រទេសជំងឺកូវីដ១៩ ទម្រង់ថ្មី។ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបាន ប្រកាសថា អ្នកដំណើរមកពីប្រទេសតំបន់ ទាំង ៨៨ តម្រូវឲ្យបង្ហាញលិខិតបញ្ជាក់សុខភាព អវិជ្ជមានកូវីដ១៩ ដែលធ្វើតេស្តក្នុងរង្វង់៧២ ម៉ោង មុនពេលធ្វើដំណើរ ហើយត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ នៅពេលមកដល់ប្រទេសជប៉ុន៕

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមគោរពវិញាណក្ខ័ន្ធ លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន

ខេត្ដកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងមន្ត្រីរាជការសាលាខេត្ត អញ្ជើញចូលរួមគោរពវិញាណក្ខ័ន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំ ជូនចំពោះគ្រួសារនៃសព លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន អនុប្រធាននាយកដ្ឋានសរុបផែនការ និងជាអតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានទទួលមរណៈភាព នាវេលាម៉ោងប្រមាណ១ និង ៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងជន្មាយុ៥២ ឆ្នាំ ដោយរាគាពាធ ស្ថិតនៅក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕

ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋទីទ័ល​ក្រចំនួន​១០ គ្រួសារបានទទួលអំណោយឯកឧត្តម ឯកហ៊ុន ម៉ាណែត

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការី ចុះសាកសួរសុខទុក្ខ ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋទីទ័លក្រចំនួន១០ គ្រួសារ មានជីវភាពលំបាកខ្វះខាត និងបាននាំយក ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ ចន្ទមុន្នី ចែកជូន នៅរសៀលថ្ងៃទី ២៧ខែកុម្ភះ ឆ្នាំ ២០២១រស់នៅភូមិគគីចាស់ ឃុំសាលាស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។ សកម្មភាពរបស់ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបន្តសកម្មភាពមនុស្សធម៌ ដោយមិនគិតពីថ្ងៃឈប់សម្រាក ដោយបានប្រកាន់ភ្ជាប់នូវការចុះជួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែដង្ហោយហៅរកការជួយឧបត្ថម្ភ និងនាំយកស្បៀងអាហារ និងថវិកាមួយចំនួន ត្រូវបានឧបត្ថម្ភជូន ប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាគ្មានទីពឹងចំនួន 10 គ្រួសារក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គ.ក…

ភាគី​ថៃ​បន្ធូរបន្ថយ​បើក​ឲ្យ​កម្ពុជា ដឹកជញ្ជូន​ទំនិញ​ចូល​ច្រកទ្វារព្រំដែន​ខេត្ត​ច័ន្ទ​បុរី​ឡើងវិញ ប៉ុន្តែ​លក្ខខណ្ឌ​នៅមាន​ភាព​តឹងរ៉ឹង

​ភ្នំពេញ ៖ បើតាម​លិខិត​ដែល​ខាង​ភាគី​ថៃ ផ្ញើ​មកកាន់​សមត្ថកិច្ច​កម្ពុជា ប្រចាំការ​នៅ​ច្រកទ្វារ​តំបន់​ព្រំដែន នា​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ខ្លឹមសារ​ថា បច្ចុប្បន្ន​ស្ថានការណ៍​រីក​រាលដាល​នៃ​ជំងឺ​-១៩ នៅ​ខេត្ត​ច័ន្ទ​បុរី មាន​ភាព​ធូរស្រាល​ជា​បន្តបន្ទាប់ ស្ថិតក្នុង​ស្ថានការណ៍​អាច​គ្រប់គ្រង​បាន ដូច្នេះ​ដើម្បី​កាត់​ន្ថ​យ​ផលប៉ះពាល់ និង​ជំរុញ​សេដ្ឋកិច្ច​នៅ​ខេត្ត​ច័ន្ទ​បុរី គណៈកម្មការ​រោគ​ឆ្លងខេត្ត​ច័ន្ទ​បុរី បាន​បន្ធូរបន្ថយ​ការប្រើប្រាស់​ច្រកទ្វារ សំរាប់​ការដឹកជញ្ជូន​ទំនិញ​ឆ្លង​ព្រំដែន នាំចេញ នាំចូល នៅ​ច្រកទ្វារ​តំបន់​សាប់​តា​វី ឃុំ​ធុង​ខា​ណាន និង​ច្រកទ្វារ​តំបន់​សួន​សុំ ឃុំ​សាតន់ ស្រុក​សយ​ដាវ ប៉ុន្តែ ការដឹក​ជ​ញ្ជូ​នេះ អនុញ្ញាត​ឲ្យ​មាន​មនុស្ស​មិន​លើស ២​នាក់​ក្នុង​រថយន្ត​នោះឡើយ ទាំង​សញ្ជាតិ​ថៃ​និង​កម្ពុជា​។ ​បើ​និយាយ​ពី​ព្រំដែន​ផ​ឈម​នឹង​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ កម្ពុជា​អាច​ដឹកជញ្ជូន​ទំនិញ​ទៅ​ថៃ​បាន ដោយ​ឆ្លងកាត់​ច្រកទ្វារ​តំបន់​អូរ​អន្លក់ និង​អូរ​រំដួល នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ ​បើ​យោងតាម​ខ្លឹមសារ​ពី​ភាគី​ថៃ គឺ​រថយន្ត​ឆ្លងកាត់​ច្រកទ្វារ​តំបន់​ខាងលើ ចាប់ពី​ម៉ោង…

លោកជំទាវ បាន ស្រីមុំ លើកទឹកចិត្តប្រជាកសិករឲ្យខិតខំដាំដំណាំបន្លែបន្ថែមទៀត ប៉ុន្តែត្រូវផ្លាស់ប្តូរមុខបន្លែ រើសយកប្រភេទបន្លែមានទីផ្សារ តម្លៃខ្ពស់ រក្សាទុកបានយូ ហើយចៀសវាងដាំបន្លែដដែលៗ ជាន់គ្នាដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងការផ្គត់ផ្គង់នៅលើទីផ្សារ

  ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តមឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានដឹកនាំអភិបាលរងខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកជូនថវិកាមួយចំនួន ជូនដល់ប្រជាកសិករដាំបន្លែ៦គ្រួសារ ដែលកំពុងជួបបញ្ហាតម្លៃលើទីផ្សារ គ្មានទីផ្សារ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១ ។ ដើម្បីចូលរួមដោះស្រាយលើបញ្ហានេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានអំពាវនាវដល់ មន្ទីរ/អង្គភាពជំនាញជុំវិញខេត្ត ឈ្មួញរកសុី និងអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នារកទីផ្សារជូនប្រជាកសិករ ដែលដាំដំណាំបន្លែគ្រប់ប្រភេទ អោយមានតម្លៃទីផ្សារសម្រាប់លក់ឱ្យបានសមរម្យ ដើម្បីសម្រួលដល់ជីវភាពរបស់ពួកគាត់។ ជាការឆ្លើយតប ប្រជាកសិករទាំង០៦គ្រួសារ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវឣភិបាលខេត្ត…

អភិបាលខេត្តកែប ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនស្រ្តីដែលកំពុងសម្រាកសម្រាលកូន និងពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យបង្អែកខេត្តកែប

ខេត្តកែប៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងលោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដោយមានការអញ្ជើញចូលរួមអមដំណើរដោយលោកជំទាវអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកស្រីប្រធានអនុសាខាក្រុង ស្រុក និងមន្រ្តីប្រតិបត្តិ បានពាំនាំនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ដើម្បីចុះសួរសុខទុក្ខ សំណេះសំណាលជាមួយស្រ្តីដែលកំពុងសម្រាកសម្រាលកូន និងពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យបង្អែកខេត្តកែប ចំនួន៣៣រូប។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែផ្តល់ការយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋគ្រប់ៗរូបដែលជួបប្រទះនូវបញ្ហាប្រឈម ឬគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់បក្សពួក ឬនិន្នាការនយោបាយឡើយ ។…

រកឃើញបុរសម្នាក់ ឆ្លងកូវីដ១៩ នៅឫស្សីកែ វ

បុរសម្នាក់ បានរកឃើញផ្ទុកវិជ្ជមានកូវីដ១៩ នៅយប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ វេលា ម៉ោង២១ និង០០នាទី នៅចំនុចផ្ទះលេខ១១៣២ ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។ នេះបើតាម ទំព័រហ្វេសបុក ផ្លូវការ លោក ជា ពិសី អភិបា លខណ្ឌឫស្សី កែវ។ បុរសរូបនេះមាន អាយុ ៣៩ឆ្នាំ (ត្រូវជាប្តីរបស់ស្ត្រី អាយុ៣៦ឆ្នាំ) ដែលមានអាសយដ្ឋានខាងលើ។ បច្ចុប្បន្ន នេះ អ្នកវិជ្ជមានជម្ងឺកូវីដ១៩ខាងលើ ត្រូវបានគ្រូពេទ្យ នាំយកតាម រថយន្តសាមុយបញ្ចូនទៅព្យាបាលនៅ មណ្ឌល…

អភិបាលខេត្តកំពត ចុះពិនិត្យគម្រោងការដ្ឋានសាងសង់ផ្លូវបេតុង

កំពត៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យដល់ ការដ្ឋានគម្រោងកសាងផ្លូវបេតុងសរសៃដែកមួយខ្សែ ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។ ឯកឧត្តម ជាវ តាយ ណែនាំដល់ជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ធ្វើយ៉ាងណាសហការគ្នាឲ្យបានល្អ ក្នុងដំណើរការសាងសង់ឲ្យបានល្អ ប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ហើយបង្កើនការជំរុញអនុវត្តឲ្យបាន ឆាប់ចប់ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ខាងមុខ។ អភិបាលខេត្ត ក្រើនរំឮកដល់ចៅសង្កាត់ និងអភិបាលក្រុងកំពត ក្រៅពីការស្ថាបនាផ្លូវមួយខ្សែ ហើយត្រូវសិក្សាលើគម្រោង ផ្លូវនានាថែមទៀត ពិសេសត្រូវយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់អនាម័យ លើដងផ្លូវក្នុងក្រុង រួមនឹងការយកចិត្តទុកដាក់ ធ្វើការឈូសឆាយ ពង្រាបផ្លូវ សម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវឲ្យមានលក្ខណៈល្អ ប្រសើរឡើងថែមទៀត។ ផ្លូវមួយខ្សែ…