នៅរសៀលថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី លោក សាយ ម៉េងគីម សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំក្រុមអចិន្ត្រៃយនៃយុវជនគណបក្ស ខេត្តដោយមានការចូលរួមពីលោក លោកស្រីអនុប្រធាន សមាជិក សមាជិកាក្រុមអចិន្រ្តៃយ៍យុវជនគណបក្សខេត្ត ដើម្បីពិនិត្យ ពិភាក្សាទៅលេីរបៀបវារៈចំនួន៤ ដូចខាងក្រោម៖
១- ផ្សព្វផ្សាយលិខិតលេខ០៣/០១២១/យ.គ.ក ចុះថ្ងៃព្រហស្បតិ៍ ៨កេីត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់យុវជនគណបក្សថ្នាក់កណ្តាលស្តីពីការរៀបចំបង្កើតក្រុមអចិន្រ្តៃយ៍ និងផែនចំណុះនៃក្រុមការងារយុវជនគណបក្សកម្ពុជា ក្រសួង ស្ថាប័ន រាជធានី ខេត្ត។
២-ផ្សព្វផ្សាយឯកសារជំនួយស្មារតីចុះថ្ងៃចន្ទ ១២កេីត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ របស់គណៈចាត់តាំងគណៈកម្មាធិការកណ្តាលស្តីពីការរៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា។
៣-ពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងស្តីពីការបង្កើតក្រុមអចិន្រ្តៃយ៍និងផែនចំណុះនៃក្រុមការងារយុវជនគណបក្សខេត្តមណ្ឌលគិរីតាមការណែនាំរបស់យុវជនគណបក្សថ្នាក់កណ្តាល។
៤-ពិនិត្យ និងផ្តល់យោបល់លេីសេចក្តីព្រាងគំរូផែនការសកម ្មភាពឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សរាជធានីខេត្ត តាមការណែនាំរបស់ឯកឧត្តមប្រធានផ្នែករាជធានីខេត្ត។