ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើសារជូនពរលោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ។ នេះបើយោងតាមសារលិខិតជូនពរ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១។
ក្នុងសារលិខិតរបស់លោកជំទាវកិត្តិសង្គបណ្ឌិត បានសម្តែងការគោរពយ៉ាងជ្រាលជ្រៅ ចំពោះ លោកជំទាវ ញ៉ែម សាខន ស ខេង និងបានបួងសួងសុំអោយគុណបុណ្យព្រះរតនត្រ័យ វត្ថុស័កសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា លោកជំទាវ ញ៉ែម សាខន និងក្រុមគ្រួសារ ប្រកបដោយសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ជាពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យមនុស្សធម៌ ដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសស្ត្រី និងកុមារ ដើម្បីធ្វើ អោយប្រជាជនកម្ពុជាទាំងមូលរស់នៅប្រកបដោយសុភមង្គល ភាពសម្បូររុងរឿង និងការអភិវឌ្ឍ៕