គណៈកម្មាធិការគ្រប់គ្រងដី រដ្ឋបាលខេត្តរតនគិរី គ្រោងនឹងស្នើទៅក្រសួងពាក់ព័ន្ធដើម្បីអោយ ប្រមុខរាជរដ្ឋាភិបាលកាត់ចេញពីដីគម្របព្រៃឆ្នាំ២០០២ ជូនប្រជាពលរដ្ឋអាស្រ័យផល

ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគីរី បានអញ្ជើញជាអធិបតី កិច្ចប្រជុំត្រួតពិនិត្យបូកសរុបលទ្ធផល នៃការងារសម្រង់ស្ថិតិប្រជាពលរដ្ឋដីគម្របព្រៃឆ្នាំ២០០២ ដែលមានផ្ទៃដីចំនួន៨៧៩,៥២៣ ហិកតានៃបណ្តាក្រុងស្រុកទាំង៩ នៅទូទាំងខេត្តរតនគិរី។

ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគីរី បានអញ្ជើញជាអធិបតី កិច្ចប្រជុំត្រួតពិនិត្យបូកសរុបលទ្ធផល នៃការងារសម្រង់ស្ថិតិប្រជាពលរដ្ឋដីគម្របព្រៃឆ្នាំ២០០២ ដែលមានផ្ទៃដីចំនួន៨៧៩,៥២៣ ហិកតានៃបណ្តាក្រុងស្រុកទាំង៩ នៅទូទាំងខេត្តរតនគិរី។

ក្នុងរបាយការណ៍របស់ក្រុមការងារខេត្តបានបង្ហាញថា ផ្ទៃដីចំនួន៨៧៩,៥២៣ ហិកតា គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តរតនគិរី គ្រោងនឹងស្នើទៅក្រសួងពាក់ព័ន្ធដើម្បីអោយ ប្រមុខរាជរដ្ឋាភិបាលកាត់ចេញពីដីគម្របព្រៃឆ្នាំ២០០២ ជូនប្រជាពលរដ្ឋអាស្រ័យផលគិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១ លទ្ធផលដែលសម្រេចបានមានដូចខាងក្រោម៖

-ស្រុកអណ្តូងមាសបានកាត់ចេញចំនួន ៤៥,៧២៣ហិកតា ក្នុងចំនួនផ្ទៃដីដែលត្រូវកាត់ចេញ ៧៧,៩០៤ហិកតា។

-ស្រុកកូនមុំបានកាត់ចេញ ១៤៣,៣៩៩ហិកតា ក្នុងចំនួនផ្ទៃដីដែលត្រូវកាត់ចេញចំនួន ២០២,០១៧ហិកតា។

-ស្រុកអូរយ៉ាដាវបានកាត់ចេញ ១៣៤,៩៧៣ហិកតា ក្នុងចំនួនផ្ទៃដីដែលត្រូវកាត់ចេញ ១៧០,២២៤ហិកតា។

-ស្រុកលំផាត់បានកាត់ចេញចំនួន ១៤៥,០៤៦ហិកតា ក្នុងចំនួនផ្ទៃដីដែលត្រូវកាត់ចេញ ១៩០,១០០ហិកតា។

– ក្រុងបានលុងបានកាត់ចេញចំនួន ១០,៣៤០ហិកតា ក្នុងចំនួនផ្ទៃដីដែលត្រូវកាត់ចេញ ១២,០៣២ហិកតា។

-ស្រុកអូរជុំបានកាត់ចេញចំនួន ៣៨,៨៤៩ហិកតា ក្នុងចំនួនផ្ទៃដីដែលត្រូវកាត់ចេញ ៦៦,៧២០ហិកតា។

– ស្រុកតាវែងបានកាត់ចេញ ១៨២,២៨៤ហិកតា ក្នុងចំនួនផ្ទៃដីដែលត្រូវកាត់ចេញ ២៣២,៦៤១ហិកតា។

-ស្រុកវើនសៃបានកាត់ចេញ ១៤៤,៨០៧ហិកតា ក្នុងចំនួនផ្ទៃដីដែលត្រូវកាត់ចេញ ១៧៧,៤៧៤ហិកតា។

-ស្រុកបរកែវបានកាត់ចេញចំនួន ៣៤,១០៣ហិកតា ក្នុងចំនួនផ្ទៃដីដែលត្រូវកាត់ចេញ ៤៩,៣៦៩ហិកតា។

សរុបផ្ទៃដីដែលបានកាត់ចេញពីដីគម្របព្រៃឆ្នាំ២០០២ដែល គ្រោងស្នើកាត់ចេញជូនប្រជាពលរដ្ឋអាស្រ័័យផល នៅទូទាំង៩ស្រុក-ក្រុង បានចំនួន៨៧៩,៥២៣ហិកតា ក្នុងចំនួនផ្ទៃដីដែលត្រូវកាត់១,១៧៨,៤៥៤ហិកតា។

ឯកឧត្តម ថង សាវុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រុមការងារសម្រចបាន ដែលនេះបញ្ជាក់ពីការខិតខំប្រឹងប្រែង ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការបញ្ចប់វិវាទដីធ្លី រវាងប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។

ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រុញដល់ក្រុមការងារបន្តអនុវត្តន៍នូវផែនការរបស់ខ្លួន ដើម្បីឆ្លើយតបនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលអោយអាជ្ញាធរថ្នាក់ក្រោមជាតិ ធ្វើការចុះកាត់កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋរួចហើយស្នើទៅក្រសួងពាក់ព័ន្ធដើម្បីអោយប្រមុខរាជរដ្ឋាភិបាលធ្វើការពិនិត្យនិងសម្រេច៕

Leave a Reply