មិនយូរទេ ច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នឹងត្រូវប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ និងអនុវត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជាបានប្រសាសន៍បន្តទៀតថា តាមច្បាប់ថ្មីនេះ គឺអ្នកដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក និងអ្នកគេចវេះពីការព្យាបាល ឬលួចរត់ចេញពីកន្លែងព្យាបាលអាចប្រឈមនឹងជាប់ពន្ធនាគារពី៦ខែរហូតដល់ទៅ៥ឆ្នាំ។
ឯកឧត្តម គឹម សន្តិភាព បានមានប្រសាសន៍បន្តទៀតថា សម្រាប់អ្នកដែលមានចេតនាចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ គឺត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។