សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន កងការពារព្រំដែនគោកលេខ ៤០២ និងពិនិត្យមើលតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំស្រួច

បន្ទាប់ពីបាន សាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ និងពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធា ទីតាំងអគារទីបញ្ជាការរបស់គណៈបញ្ជាការសមរភូមិមុខទិសទី ៣ រួចមក សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញទៅសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និង ពលទាហាន កងការពារព្រំដែនគោកលេខ ៤០២ និងពិនិត្យមើលតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំស្រួចបន្តទៀត។

ឧត្តរមានជ័យ៖ បន្ទាប់ពីបាន សាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ និងពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធា ទីតាំងអគារទីបញ្ជាការរបស់គណៈបញ្ជាការសមរភូមិមុខទិសទី ៣ រួចមក សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញទៅសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និង ពលទាហាន កងការពារព្រំដែនគោកលេខ ៤០២ និងពិនិត្យមើលតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំស្រួចបន្តទៀត។

ទីតាំងតំបន់ប្រវត្តិសាស្ត្រយោធាភ្នំស្រួចនេះ បានបន្សល់ទុកនូវដានប្រវត្តិសាស្រ្តយោធា ពីអតីតកាលជាច្រើន ហើយក៏ជាទីតាំង ដែលមានលក្ខណៈភូមិសាស្រ្តផ្តល់ នូវយុទ្ធសាស្រ្តការពារជាតិ បម្រើឲ្យប្រៀបលើសមរភូមិផងដែរ។ ទីតាំងប្រវត្តិសាស្រ្តយោធាភ្នំស្រួច បច្ចុប្បន្នត្រូវបានគ្រប់គ្រង និងមើលថែទាំដោយកងការពារព្រំដែនលេខ ៤០២ យោធភូមិភាគទី ៤។

សូមបញ្ជាក់ថា៖ ក្នុងរយៈពេលកន្លងមកនេះ ដោយមានការដឹកនាំ ចង្អុលបង្ហាញពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការចុះជាប់ជាប្រចាំ ពីក្រុមការងារសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រយោធា បច្ចុប្បន្នទីតាំងភ្នំស្រួចនេះ បានសាងសង់ទីស្នាក់ការប្រវត្តិសាស្រ្តយោធា និងបានប្រមូលផ្តុំនូវតឹកតាង ប្រវត្តិសាស្រ្តនានា មកតម្កល់ទុកនៅទីស្នាក់ការប្រវត្តិសាស្រ្តនេះ ដើម្បីឈានទៅស្រាវជ្រាវទីកន្លែងផ្សេងទៀត នៅលើភ្នំដងរែក ដើម្បីប្រមូលផ្តុំបាននូវគោលគំនិត សំខាន់ៗជាច្រើនទៀតពីគ្រប់មជ្ឈដ្ឋានសំរាប់ចងក្រងឯកសារទុក សិក្សារៀនសូត្រ។

ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ដល់យោធិន នៅភ្នំស្រួច សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ ការសិក្សាប្រវត្តិសាស្ត្រនេះ គឺមានសារៈសំខាន់ណាស់ ដូចនេះការបង្កើតក្រុមការងារប្រវត្តិសាស្ត្រយោធាកន្លងមក គឺដើម្បីប្រមូល និងរក្សាទុកនូវតឹកតាងប្រវត្តិសាស្រ្តនានា សំរាប់អោយអ្នកជំនាន់ក្រោយបន្តបន្ទាប់ទៀត ធ្វើការសិក្សារៀនសូត្រ អោយបានយល់ដឹងថាតើ អ្នកជំនាន់មុន បានខិតខំធ្វើអ្វីខ្លះ និងជួបការលំបាកយ៉ាងណា រហូតបានធ្វើអោយប្រទេសជាតិទទួលបានសុខសន្តិភាព រហូតមកដល់សព្វថ្ងៃនេះ។

ឆ្លៀតក្នុងឱកាសនោះដែល សម្តេចពិជ័យសេនា ក៏បានអំពាវនាវដល់ស្ថាប័ន ពាក់ពន្ធ័រួមមាន ក្រសួងកសិកម្ម ទេសចរណ៍ វប្បធម៌ ជាពិសេស ក្រសួងបរិស្ថាន និងអាជ្ញាធ័រដែនដីត្រូវសហការគ្នាក្នុងការគ្រប់គ្រង ថែរក្សាតំបន់ប្រវត្តិសាស្រ្តយោធា ដែលតំបន់ប្រវត្តិសាស្ត្រយោធានេះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ, មិនមែនរបស់កម្មសិទ្ធឯកជននរណានោះទេ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលនឹងចូលមកដល់នាពេលខាងមុខ សម្តេចពិជ័យសេនា បានជូនពរឆ្មាំថ្មី នាយទាហាន ពលទាហាន ឈរជើងនៅភ្នំស្រួច សូមអោយមានសុខភាពល្អ បរិបូរណ៍ កំលាំងខ្លាំងក្លា នឹងសំរេចបានជោគជ័យធំៗថ្មីៗថែមទៀត ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ។ សម្តេចពិជ័យសេនា ក៏បានប្រគល់ថវិកា ដល់បណ្តាកងឯកភាព សំរាប់ពិធីបុណ្យចូលថ្មីផងដែរ ៕

Leave a Reply