
សហរដ្ឋអាមេរិកបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំង Covid-19 រួចរាល់ អាចជួបជុំទ្រង់ទ្រាយតូចដោយមិនចាំបាច់ពាក់ម៉ាស់បាន
រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បញ្ជាក់ថា មនុស្សដែលទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ពេញលេញហើយនោះ គឺអាចទៅលេងជាមួយមនុស្សចាក់ថ្នាំបង្ការផ្សេងទៀត និងមនុស្សដែលមិនទាន់ទទួលការចាក់ថ្នាំមួយចំនួនបាន ប៉ុន្តែគួរជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងបន្តពាក់ម៉ាសនៅតាមទីសាធារណៈ ។