ឯកឧត្តមអ៊ុន ចាន់ដាបានស្នើដល់មន្ត្រីពាក់ព័ន្ធឲ្យរួមគ្នាធ្វើការដោះស្រាយ បញ្ហាជនអនាថានិងជនវិបល្លាស ស្មារតីដើម្បីលុបបំបាត់ ភាពអនាធិបតេយ្យ 

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើដល់មន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ខេត្ត សហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីរួមគ្នាធ្វើការដោះស្រាយបញ្ហាជនអនាថា និងជនវិបល្លាសស្មារតី ធ្វើយ៉ាងណាកុំ ឲ្យមានការបង្កភាពអនាធិបតេយ្យ ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍មហាជន ពោលគឺត្រូវប្រើប្រាស់ទីតាំងសំចត ដែលយើងមានស្រាប់ ចំពោះជនវិបល្លាសស្មារតី គឺត្រូវជួយពិនិត្យព្យាបាល និងធ្វើការស្វែងរកសាច់ញាតិគាត់ឲ្យជួយទទួលខុសត្រូវផងដែរ ។

ខេត្ដកំពង់ចាម ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម  កាលពីព្រឹកថ្ងៃទី៤  ខែមិនា  ឆ្នាំ ២០២១នេះ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  បានស្នើដល់មន្ទីរសង្គមកិច្ច អតីត យុទ្ធជន  និងយុវនីតិសម្បទា ខេត្ត  សហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីរួមគ្នាធ្វើការដោះស្រាយបញ្ហាជនអនាថា  និងជនវិបល្លាសស្មារតី ធ្វើយ៉ាងណាកុំ ឲ្យមានការបង្កភាពអនាធិបតេយ្យ  ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍មហាជន  ពោលគឺត្រូវប្រើប្រាស់ទីតាំងសំចត ដែលយើងមានស្រាប់  ចំពោះជនវិបល្លាសស្មារតី  គឺត្រូវជួយពិនិត្យព្យាបាល  និងធ្វើការស្វែងរកសាច់ញាតិគាត់ឲ្យជួយទទួលខុសត្រូវផងដែរ  ។ 

នាឱកាសនោះដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ស្នើដល់មន្ទីរអប់រំយុវជន   និងកីឡាខេត្តឲ្យធ្វើការរៀបចំ ស្តាតកីឡាដ្ឋាន ខេត្តកំពង់ចាម  ទៅតាមជំហានៗ   ដោយត្រូវសំអាតបរិស្ថាន   ទាំងទីធ្លា ខាងក្នុង  និងខាងក្រៅ  ពោលគឺត្រូវខិតខំ ធ្វើយ៉ាងណាឲ្យមានសោភ័ណភាពស្រស់ស្អាតជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រុមកីឡាករ  កីឡាការិនី  ធ្វើការហ្វឹកហាត់ លេង កីឡា  និងហាត់ប្រាណ ដើម្បីសុខភាពផងដែរ  ។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋានឲ្យបន្តយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ ជាពិសេសចូលរួមអនុវត្តនូវវិធានការការពារពីជំងឺកូវីដ១៩ ៣ការពារ និង៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កុំឲ្យកើតមាននៅក្នុងសហគមន៍ខេត្តកំពង់ចាមយើង។

ក្នុងកិច្ចប្រជុំនេះដែរ  ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម  បាន លើកយករបៀបវារៈសំខាន់ៗ  រួមមាន ៖  ១-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។

២-ពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែកុម្ភៈ និងទិសដៅ ខែមិនាឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើពង្រាងសេចក្តីសម្រេចស្តីពីការបិទបញ្ជីចំណូលចំណាយរបស់រដ្ឋបាលខេត្ត  សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០  រួមនឹងបញ្ហាផ្សេងៗមួយចំនួនផងដែរ៕

Leave a Reply