ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះ​ពិនិត្យ​មណ្ឌលចត្តាឡីស័ក​​ កំពង់ចាម​ ដែល​មាន​ពលករ​ចំណូល​ស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​ កុម្ភៈ​ ប្រមាណ​​ជិត​២០០នាក់​

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ​ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីសក័ កំពង់ចាម ដែលមានបងប្អូនពលករ​ចំណូល​ស្រុក​ ត្រឡប់​មកពីប្រទេសថៃ និងអ្នកពាក់ពន្ធ័ព្រឹត្តិការណ៍២០ កុម្ភៈ សរុប​ចំនួន​​១៨៣នាក់​ ។

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ​ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីសក័ កំពង់ចាម ដែលមានបងប្អូនពលករ​ចំណូល​ស្រុក​ ត្រឡប់​មកពីប្រទេសថៃ និងអ្នកពាក់ពន្ធ័ព្រឹត្តិការណ៍២០ កុម្ភៈ សរុប​ចំនួន​​១៨៣នាក់​ ។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ធ្វេី​ការ​ផ្តាំផ្ញេី​ដល់​បងប្អូន​ពលករ​ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ សូម​​អនុវត្ត​ឲ្យ​​បានខ្ជាប់ខ្ជួន​ទៅ​តាម​ប្រសាសន៍​​ណែនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ ក៏​ដូច​ជា​ក្រសួង​សុខាភិបាល​ នូវវិធានការ​ ៣ការពារ ៣កុំ​ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍យើង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល​ផងដែរ​ ។​
ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​សំណូមពរ​ដល់​បងប្អូន​ពលករ​ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​​ ​សូម​ឲ្យ​មានការ​ស៊ូទ្រាំ​​អត់ធ្មត់​មួយ​រយៈ​ពេល​​ ព្រោះ​បន្ទាប់​ពី​បងប្អូន​អនុវត្ត​ការ​ធ្វើ​​ចត្តាឡីស័ក​បាន​ត្រឹមត្រូវ​ ក្នុង​រយៈពេល​សរុប​១៦ថ្ងៃ​ ប្រសិន​បើ​លទ្ធផល​ឃើញ​ថា​​អវិជ្ជមានទេនោះ​ គឺ​បងប្អូន​អាច​ចាកចេញ​ ​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​គ្មាន​អ្នក​ណា​ហាម​ឃាត់​បងប្អូន​ទៀតនោះឡើយ​ ។

គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​មណ្ឌល​ចត្តាឡីស័ក​ កំពង់ចាម​ មាន​ពលករ​ចំណូល​ស្រុក​ ត្រឡប់​មក​ពី​ប្រទេស​ថៃ​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ​ សរុប​១៨៣នាក់​ ដែលកំពុងធ្វើចត្តឡីសក័ នៅសាលាគរុកោសល្យភូមិភាគខេត្តកំពង់ចាម ចំនួន៩៨នាក់ និងនៅសណ្ឋាគារមេគង្គចំនួន៨៥នាក់។ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​​យាមកាម​​ បុគ្គលិក ក្រុមគ្រូពេទ្យប្រចាំការ និងទីតាំង​សម្រាប់​យកសំណាក​ទៅ​ពិនិត្យ​ផងដែរ​ ។

គួរ​រំលឹក​ថា​ បន្ទាប់​ពី​ទទួល​បានសេចក្តី​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ នាព្រឹកថ្ងៃទី៨​ ខែមិនា​ ឆ្នាំ​២០២១​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំក្រុមការងារ​ថ្នាក់​ខេត្ត ដើម្បីដាក់ចេញនូវយន្តការក្នុងការគ្រប់គ្រង និងចាត់ឲ្យឯកឧត្តមអភិបាលរងខេត្ត ដឹកនាំក្រុមការងារ ទៅទទួលពលករចំណូលស្រុកពីប្រទេសថៃ តាមច្រកព្រំដែននានា និងមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនថៃ ដេីម្បី​យកមកបន្តធ្វើចត្តាឡីស័កនៅ​ខេត្តកំពង់ចាម​ ៕

Leave a Reply