អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញទទួលពលករចំនួន ៩៨នាក់ ក្រោមការជួយជ្រោមជ្រែង និងដឹកជញ្ជូនដោយបញ្ជាការដ្ឋានកងទ័ពជើងគោក

ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលយកពលករមកធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តរបស់ខ្លួនវិញរួចមក នៅថ្ងៃទី៨ ខែមិនា ឆ្នាំ ២០២១ កងយោធពលខេមរភូមិន្ទ បានធ្វើការដឹកជញ្ជូនបងប្អូនពលករមកពីបណ្ដាខេត្តដែលមានព្រំដែនជាប់នឹងប្រទេសថៃ (ប៉ៃលិន,បាត់ដំបង បន្ទាយមានជ័យ,ឧត្តរមានជ័យ) បញ្ជូនទៅតាមបណ្ដាខេត្តនានាផងដែរ។

កំពង់ស្ពឺ : ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលយកពលករមកធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តរបស់ខ្លួនវិញរួចមក នៅថ្ងៃទី៨ ខែមិនា ឆ្នាំ ២០២១ កងយោធពលខេមរភូមិន្ទ បានធ្វើការដឹកជញ្ជូនបងប្អូនពលករមកពីបណ្ដាខេត្តដែលមានព្រំដែនជាប់នឹងប្រទេសថៃ (ប៉ៃលិន,បាត់ដំបង បន្ទាយមានជ័យ,ឧត្តរមានជ័យ) បញ្ជូនទៅតាមបណ្ដាខេត្តនានាផងដែរ។

ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺ ក៏បានទទួលពលករចំនួន ៩៨នាក់ ក្រោមការជួយជ្រោមជ្រែង និងដឹកជញ្ជូនបញ្ជាការដ្ឋានកងទ័ពជើងគោក។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងប្រជាពលរដ្ឋ ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលសម្ដេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូអំពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការគ្រប់ពេលវេលា គ្រប់ទីកន្លែង និងសូម ដឹងគុណចំពោះកងយោធពលខេមរភូមិន្ទ ដែលមិនត្រឹមតែជាកម្លាំងការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែកងយោធពលខេមរភូមិន្ទគឺជាកម្លាំងជួរមុខនៅក្នុងការចូលរួមជួយកិច្ចការសង្គម ដូចជា៖គ្រោះរាំងស្ងួត ខ្យល់ព្យុះ ទឹកជំនន់ ជារៀងរហូតមក។ មិនតែប៉ុណ្ណោះ ថ្ងៃនេះទៀត ក៏បានចូលរួមដឹកជញ្ជូនពលករ ពីខេត្តផ្សេងៗមកកាន់ខេត្តកំពង់ស្ពឺរបស់យើងថែមទៀត៕

Leave a Reply