ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោក នូ សុីផាត អតីតប្រធានមន្ទីរអប់រំស្រុកស្អាង ខេត្តកណ្តាល

ឯកឧត្ដម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួមជាមួយ ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ក្រសួង ព័ត៌មាន បាន អញ្ជើញ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោក នូ សុីផាត អតីតប្រធានការិយាល័យអប់រំ ស្រុកស្អាង ខេត្ត្តកណ្តាល ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ឃុំព្រែគយ ស្រុក ស្អាង ខេត្ត កណ្ដាល ព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២១។

នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន និងក្នុងនាម ឯកឧត្តម ផ្ទាល់ និងភរិយា មាន សេចក្តីក្រៀមក្រំក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក នូ ស៊ីផាត ជាអតីតមន្ត្រីការិយាល័យអប់រំ ស្រុកស្អាង បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក .ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទីព្រឹក ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។

មរណភាព លោក នូ ស៊ីផាត គឺជាការបាត់បង់នូវធនធានមនុស្សមួយរូបដ៏ល្អ ហើយក៏ជាស្វាមី ជាទីគោរពស្រឡាញ់របស់ក្រុមគ្រួសារទាំងអស់នៃសព ដែលជានិច្ចកាលតែងបានលះបង់ខ្ពស់ ទាំងកម្លាំងកាយចិត្ត និងបញ្ញា ស្មារតី ក្នុងការបីបាច់ថែរក្សាកូនៗជាទីស្រឡាញ់ និងបានចូលរួមយ៉ាងសកម្មក្នុងការបម្រើលើវិស័យអប់រំ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងនិងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើនរហូតដល់បច្ចុប្បន្ននេះ ។ តាមរយះនេះ សូមបួងសួងឲ្យវិញ្ញាណក្ខន្ធ នៃសព លោក នូ ស៊ីថាត បានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

Leave a Reply