
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលជាក់ស្តែងដល់ទីតាំង និងចាត់វិធានការក្តៅចំពោះក្រុមជនខិលខូចដែលលួចឈូសឆាយ ទន្ទ្រានកាន់កាប់ដីព្រៃភ្នំរបស់រដ្ឋដោយខុសច្បាប់
ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងដល់ទីតាំង និងចាត់វិធានការក្តៅចំពោះក្រុមជនខិលខូច ដែលលួចឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃភ្នំរបស់រដ្ឋដោយខុសច្បាប់ ស្ថិតនៅចំនុចអូរកប់អង្ករ ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន