ប៉ៃលិន៖ រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានបើកកិច្ចប្រជុំ ស្ដីពីការពង្រឹងកិច្ចការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅក្នុងខេត្ត និងត្រៀមរៀបចំផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ការបិទយុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ស្ថិតក្រោម អធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាលនៃ គណៈ អភិបាលខេត្ត និង ជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត ។










