
ព័ត៌មានជាតិ


សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ប្រាប់ឱ្យពលរដ្ឋសំអាតបរិស្ថានលុបបំបាត់ ជម្រកមូសខ្លា ដើម្បីគេចផុតពីការចម្លងជំងឺគ្រុនឈាម
ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ ដោយមានការចង្អុលដឹកនាំពីលោកជំទាវបាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនលោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា និងឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខាគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ យុវជនកាកបាទក្រហមកម្ពុជាសាខា

រដ្ឋបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើការស្នើសុំទីតាំងចាក់បំពេញអាចម៍ដី កម្មសិទ្ធិឯកជន ០១កន្លែង
លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំ ប្រជុំសម្រេចលើការចុះត្រួតពិនិត្យ លើការស្នើសូមទីតាំងចាក់បំពេញអាចម៍ដី កម្មសិទ្ធិឯកជន ០១កន្លែង ដែលបានស្នើសូម ទំហំ ១៨០៦៨,៣៧ម៉ែត្រការ៉េ របស់លោកស្រី ជា សារ៉ុង ដែលមានទីតាំងស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅភារកិច្ចបន្ត របស់សាខាកាកបាទក្រហមខេត្តកោះកុង
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅភារកិច្ចបន្

អភិបាលខេត្តកោះកុង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភសម្លៀកបំពាក់ ជូនក្រុមកីឡាក ចំនួន០៨ក្រុម ក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ
លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ព្រមទាំងបានឧបត្ថម្ភសម្លៀកបំពាក់ជូនក្រុមកីឡាក ចំនួន ០៨ក្រុម ស្ថិតនៅសាលាបឋមសិក្សាអុំរីយ៉ាស់ ក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

គម្រោងជួសជុល គ្រឹះក្រោមនិងអ៊ុតកៅស៊ូលើផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាសពេទ្យលោកសង្ឃដល់ផ្សារធំថ្មីនឹងបញ្ចប់នៅថ្ងៃ២៣ កក្កដានេះ
គម្រោងជួសជុល គ្រឹះក្រោម ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូលើផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាសពេទ្យលោកសង្ឃដល់ផ្សារធំថ្មី គ្រោងនឹងបញ្ចប់នៅថ្ងៃ២៣ កក្កដាឆ្នាំ២០២២ស្អែកនេះហើយ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ និងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រង

ក្រសួងមហាផ្ទៃប្រកាសស្ដីពីលទ្ធផល នៃកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ
ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយ ឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បាន អញ្ជើញដឹកនាំ និងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ មន្ត្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ (22nd SOMTC and Its Related Meetings) សរុបចំនួន ១១កិច្ចប្រជុំ ចាប់ពីថ្ងៃទី ១៩-២១ ខែកក្កដា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ

ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់ ចិញ្ចឹមចៅបួននាក់ បានទទួលអំណោយពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង
ស្ត្រីម៉េម៉ាយចំណាស់ឈ្មោះ ព្រៀវ វណ្ណារុំ អាយុ ៦០ឆ្នាំ រស់នៅ ផ្ទះជួលក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូ ម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ត្រូវបានកូនៗ ទម្លាក់បន្ទុក ឱ្យចិញ្ចឹមចៅបួននាក់ ដែលជាហេតុធ្វើឱ្យជីវភាពរស់នៅ របស់គាត់ជួបការលំបាក

អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងខេត្តបាង់ដំបង ស៊ូទ្រាំលំបាកបន្តិចតែកុំឲ្យលំបាកច្រើនដង
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងតែរស់នៅតាមដងផ្លូវចំនួន ០២ខ្សែ ដែលស្ថិតក្នុងគម្រោងទឹកស្អាត និងអនាម័យខេត្ត ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ដែលបាននិងកំពុងតែអនុវត្ត ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការស្ថាបនានូវប្រព័ន្ធលូរំដោះទឹកកខ្វក់ឲ្យបានរួចរាល់សិន ខណៈដែលបងប្អូនរស់នៅក្នុងតំបន់អនុវត្តគម្រោងនេះ ជួបបញ្ហាប្រឈមមួយចំនួន ក្នុងការធ្វើដំណើរឆ្លងកាត់ចេញចូលផ្ទះសម្បែងរបស់ខ្លួននៅទីនោះ ហើយម្យ៉ាងវិញទៀត ដោយសារតែរដូវភ្លៀងធ្លាក់ផងនោះ កាន់តែធ្វើឲ្យបងប្អូនជួបការលំបាកខ្លះៗ ជាក់ជាមិនខាន ដូចនេះសូមបងប្អូនមេត្តាយោគ យល់ អយ្យាស្រ័យ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញផ្សព្វផ្សាយ លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជជនកម្ពុជា ជូនដល់សមាជិ សមាជិការបក្សក្រសួង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណបក្សប្រជាជនកម្ពុជាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការិច្ច និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជជនកម្ពុជា

អភិបាលខេត្តកោះកុង ចាត់តំណាងដឹកនាំកិច្ចប្រជុំ សំណើរបស់ប្រជាពលរដ្ឋ ស្នើសូមកាន់កាប់ដីដែលមានទំហំដីប្រមាណ ៦៨ហិកតា
លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងសំណើប្រជាពលរដ្ឋ ស្នើសូមកាន់កាប់ដីដែលមានទំហំដីប្រមាណ ៦៨ហិកតា

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលមហាវិថីឈ្នះឈ្នះ ប្រវែងជាង ៧គីឡូម៉ែត្រឱ្យរួចរាល់នៅមុនការប្រកួតកីឡាស៊ីហ្គេមចុងឆ្នាំ២០២៣
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះ ដែលមានប្រវែងជាង៧គីឡូម៉ែត្រឡើងវិញ ដើម្បីសម្រួលចរាចរណ៍និងលើកសោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាត ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ខាងមុខនេះ

អភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំ ពិភាក្សាត្រៀមរៀបចំ កម្មវិធីជិះកង់មិត្តភាពឆ្លងកាត់ព្រំដែនថៃ-កម្ពុជា
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំ កម្មវិធីជិះកង់មិត្តភាពឆ្លងកាត់ព្រំដែនថៃ-កម្ពុជា (The Border Crosding Cycling Activities Thailand-Cambodia) ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២

អភិបាលខេត្តកោះកុង ចាត់តំណាងបើកកិច្ចប្រជុំ ពិភាក្សាពាក់ព័ន្ធនឹង កិច្ចការពារតំបន់គម្រោងឥណទានកាបូន ក្នុងខេត្តកោះកុង
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹង កិច្ចការពារតំបន់គម្រោងឥណទានកាបូន ក្នុងខេត្តកោះកុង។

លោកជំទាវ ម៉េង វ៉ាន់ដានីន ជាឧត្តមភរិយាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនព្រះសង្ឃ ក្នុងទីអារាមវត្តស្វាយបទុម ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តត្បូងឃ្មុំ ជាឧត្តមភរិយាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ ព្រមទាំងបុត្រ រួមទាំងឯកឧត្តម ម៉េង វ៉ាន់ឌី និងលោកជំទាវ ឈន សាខន ត្រូវជាមាតាបិតា ព្រមទាំងញាតិមិត្តបងប្អូន មានសទ្ធាជ្រះថ្លា នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងទីអារាមវត្តស្វាយបទុម ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២

លោកជំទាវ បាន ស្រីមុំ អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ
ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរស្រុក និងសមាជិកក្រុមប្រឹក្សាឃុំអាណត្តិចាស់ និង អាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិចូលរួមផងដែរ

សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី SHINZO ABE នៃប្រទេសជប៉ុន ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២២
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី SHINZO ABE នៃប្រទេសជប៉ុន ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២២

លទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៧ និងកិច្ចប្រជុំទ្វេភាគីរវាង ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ជាមួយរដ្ឋមន្ដ្រីការបរទេស នៃប្រទេសមេគង្គ-ឡានឆាង នៅថ្ងៃទី៣-៤ កក្កដា នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា
លទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៧ និងកិច្ចប្រជុំទ្វេភាគីរវាង ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ជាមួយរដ្ឋមន្ដ្រីការបរទេស នៃប្រទេសមេគង្គ-ឡានឆាង នៅថ្ងៃទី៣-៤ កក្កដា នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា

អភិបាលខេត្តកោះកុង ណែនាំដល់ក្រុមប្រឹក្សា ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ
លោកជំទាវអភិបាលខេត្តកោះកុង បានណែនាំដល់អស់លោក ដែលជាសមាជិកក្រុមប្រឹក្សាត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើរភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។ នេះជាប្រសាសន៍របស់ លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង របស់ក្រុមប្រឹក្សាឃុំបឹងព្រាវ អាណត្តិទី៥

លោកជំទាវ បាន ស្រីមុំ អញ្ជើញជាអធិបតី ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា សង្កាត់បយ៉ាខា អាណត្តិទី៥
ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា សង្កាត់បយ៉ាខា អាណត្តិទី៥ នៃក្រុងប៉ៃលិន ខេត្តប៉ៃលិន
