ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី១០ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនជនចាស់ជរាទីទ័លលំបាក ០១គ្រួសារ នៅស្រុកកំពង់សៀម

នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមដំណើរជាមួយព្រះសីលសំវរ ប៊ត តាំងចេង ព្រះនាគមុនី មេគណខេត្ត ឯកឧត្តម អនុប្រធាន លោក លោកស្រី សមាជិក

នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមដំណើរជាមួយព្រះសីលសំវរ ប៊ត តាំងចេង ព្រះនាគមុនី មេគណខេត្ត ឯកឧត្តម អនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមនឹងព្រះមន្ត្រីសង្ឃ នៃសាលាគណខេត្ត សាលាអនុគណស្រុក និងអនុសាខាស្រុក បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី១០ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការ រវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត ជូនជនចាស់ជរាទីទ័លលំបាក ០១គ្រួសារ ឈ្មោះ ចន ព្រុំ អាយុ ៨៧ឆ្នាំ រស់នៅភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម។

5នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានរំលឹកទៅដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ថា ពិតមែនតែស្ថានភាព នៃការឆ្លងជម្ងឺកូវីដ-១៩ បានធូរស្រាលបង្កលទ្ធភាពឱ្យសកម្មភាពសេដ្ឋកិច្ច-សង្គម មានសកម្មភាពពេញលេញឡើងវិញក្តី តែម្នាក់ៗមិនត្រូវធ្វេសប្រហែស ឬមើលស្រាលវាបានឡើយ ពោលគឺ គ្រប់ៗគ្នាត្រូវបង្កើនការការពារខ្លួន ថែរក្សាអនាម័យសុខភាពឱ្យបានជាប្រចាំ ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ១៩ ដែលចាំបាច់ត្រូវអនុវត្ត ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» និងជម្រុញការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជម្រុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីគ្រួសារ និងសហគមន៍យើងមានសុភមង្គល។

គួរបញ្ចាក់ថា លោកតា ចន ព្រុំ មានប្រពន្ធឈ្មោះ កៅ អាន អាយុ ៦១ឆ្នាំ ជាជនចាស់ជរាទីទ័លលំបាក រស់នៅពឹងអាស្រ័យតែលើប័ណ្ណសមធម៌ក្នុង ១ខែ ប្រមាណ ២០ម៉ឺនរៀល។ សព្វថ្ងៃពួកគាត់ មានកូនប្រុសស្រី ០៤នាក់ បានរៀបការបែកគ្រួសារអស់ហើយ ប៉ុន្តែមានជីវភាពលំបាកដូចគ្នា មិនអាចពឹងពាក់បាន។ ច្រើនឆ្នាំមកនេះ ពួកគាត់ទាំង ០២នាក់ មានជម្ងឺប្រចាំកាយ និងជីវភាពកាន់តែលំបាក សូម្បី តែជម្រកស្នាក់នៅ ក៏រស់នៅក្នុងកូនខ្ទមតូច ដែលដំបូល-ជញ្ជាំងប្រក់បាំងស្លឹកធ្លុះធ្លាយ ស្ទើរតែពុំអាចស្នាក់នៅបាន ពេលមានភ្លៀងមកម្តងៗ។ ដោយមើលឃើញពីស្ថានភាពលំបាកទាំងអស់នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ០១ខ្នង តម្លៃប្រមាណ ១០.០០០.០០០រៀល ជាថវិកាបដិភាគ របស់សាខាសាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកំពង់សៀម និងសប្បុរសជនជូនតា ចន ព្រុំ និងយាយ កៅ អាន សម្រាប់ស្នាក់នៅជាកម្មសិទ្ធិ ដូចអ្នកដទៃផងដែរ។

ក្នុងឱកាសនៃការប្រគល់ផ្ទះមនុស្សធម៌ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បាននាំអំណោយ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត នូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ ក្នុងនោះរួមមាន៖ អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប មី ០២កេស ឃីត ០២សម្រាប់ អាវយឺត ១២ ម៉ាស់ ០២ប្រអប់ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា ២០ម៉ឺនរៀល។ ជាមួយគ្នានោះ ក៏បានផ្ដល់នូវវត្ថុអនុវស្សាវរីយ៍សម្រាប់លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ២០នាក់ ក្នុងម្នាក់ៗ៖ អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និងអាវយឺត ម៉ាស់ ព្រមទាំងថវិកាចំនួន ០២ម៉ឺនរៀលផងដែរ៕

Leave a Reply