
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ផ្តើមនៅថ្ងៃនេះ
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២បានចាប់ផ្តើមនៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២២នេះ ។ យុទ្ធនាការឃោសនានេះមានរយៈពេល ១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយត្រូវចាប់ផ្តើមពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់ និងត្រូវឈប់សម្រាកនៅចន្លោះពីម៉ោង ១០ យប់ ដល់ម៉ោង ៦ព្រឹក។នៅក្នុងការបោះឆ្នោតឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះមានគណបក្សនយោបាយចំនួន ១៧ បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។