ព័ត៌មានជាតិ

លោកជំទាវ មិថុនា ភូថង ចាត់តំណាងដឹកនាំកិច្ចប្រជុំពិភាក្សាដំឡើងផ្ទាំងប៉ាណូ ស្តីពី “តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក” របស់ក្រសួងបរិស្ថាន

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីសំណើសូមទីតាំងរៀបចំដាក់ដំឡើងផ្ទាំងប៉ាណូ ស្តីពី "តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក" របស់ក្រសួងបរិស្ថាន សម្រាប់ផ្សព្វផ្សាយដល់សាធារណជន ស្តីពីការទប់ស្កាត់ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចំនួន០៤ផ្ទាំង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

ឯកឧត្តម អ៊ី ឈាន ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅភូមិក្រចាប់

ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ រួមដំណើរជាមួយ ឯកឧត្តម កើត រិទ្ធ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការប្រធានសាលាដំបូងខេត្តត្បូងឃ្មុំថ្មី

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានរួមដំណើរជាមួយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការប្រធានសាលាដំបូងខេត្តត្បូងឃ្មុំថ្មី

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាក ១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង ១ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗនៅដដែល

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាក ១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង ១ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗនៅដដែល

សេចក្ដីសម្រេច ស្ដីពីបែបបទ និងនីតិវិធីនៃការបំពេញបេក្ខជនម្រុងបន្ថែមនៃគណបក្សនយោបាយដែលត្រូវទទួលបានអាសនៈក្នុងក្រុមប្រឹក្សាឃុំ សង្កាត់

សេចក្ដីសម្រេច ស្ដីពីបែបបទ និងនីតិវិធីនៃការបំពេញបេក្ខជនម្រុងបន្ថែមនៃគណបក្សនយោបាយដែលត្រូវទទួលបានអាសនៈក្នុងក្រុមប្រឹក្សាឃុំ សង្កាត់

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី សភាពការណ៍ទូទៅថ្ងៃទីពីរ នៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់នីមួយៗ ក្នុងរាជធានី ខេត្តទាំង ២៥ ស្របតាមកម្មវិធីដែលគណបក្សនយោបាយបានដាក់ជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត តាមមធ្យោបាយ ផ្សេងៗ និងលទ្ធភាពរបស់គណបក្សនយោបាយនីមួយៗ។

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅភូមិថ្នល់បត់

ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ឯកឧត្តម ហ៊ុន ម៉ានី ៖ ប្រជាធិបតេយ្យរស់ក្រោមម្លប់ នៃសន្តិភាព 

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២១ ខែឧសភានេះថា “ក្រោមម្លប់នៃសន្តិភាពថ្ងៃនេះ ប្រជាជនកម្ពុជាដែលគ្រប់អាយុបោះឆ្នោត បានចេញដំណើរទៅតាមមូលដ្ឋានរៀងៗខ្លួន ធ្វើចលនាឃោសនាគណបក្ស ដែលខ្លួនគាំទ្រ។ នេះមិនត្រឹមតែជាសេរីភាពបុគ្គល ប៉ុន្តែជាការសរបញ្ជាក់ពីលំនឹងប្រជាធិបតេយ្យ ដែលកម្ពុជាខ្លួនឯង ប្រឹងប្រែងបណ្តុះ និងទទួលបានផ្លែផ្កានៅពេលនេះ។ ខ្ញុំសូមជូនពរយឱ្យដំណើរការនៃយុទ្ធនាការនេះ ប្រព្រឹត្តទៅដោយជោគជ័យ ក្នុងភាពថ្លៃថ្នូរ និងដើម្បីអនាគតកម្ពុជាតែមួយ”។ 

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីទីតាំងការចាក់វ៉ក់សាំងបង្ការជំងឺកូវីដ ដូសទី៥ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទូទាំងខណ្ឌទាំង១៤

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានជូនដំណឹងពីការចាក់វ៉ក់សាំងបង្ការជំងឺកូវីដ១៩ ដួសទី៥ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខវិស័យឯកជន និងប្រជាពលរដ្ឋគោលដៅអាទិភាព នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

សម្តេចតេជោ ៖ កម្ពុជា និងវៀតណាម ព្រមព្រៀងបោះបង្គោលព្រំដែន ៦ភា គរយទៀត ក្នុងចំណោម ១៦ភាគដែលមិនទាន់ឯកភាព

ថ្លែងពីទីក្រុងដាវ៉ូស ប្រទេសស្វីស ក្នុងពេលជួបជាមួយពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបជាង២ពាន់នាក់ នៅយប់ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា មកដល់ពេលនេះ ក្រុមការងារព្រំដែនកម្ពុជា និងវៀតណាម បានចរចា និងព្រមព្រៀងបោះបង្គោលព្រំដែន ៦%បន្ថែមទៀត ក្នុងចំណោម ១៦% ដែលប្រទេសទាំងពីរ មិនទាន់ ឯកភាព គ្នា ។

សម្តេចតេជោ ហ៊ុន សែន៖យុទ្ធសាស្ដ្រចាក់ស្រោចវ៉ាក់សាំង គឺជាអាវុធមួយដ៏សំខាន់ ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ១៩

ថ្លែងពីទីក្រុងដាវ៉ូស ប្រទេសស្វីស ក្នុងពេលជួបជាមួយពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបជាងពីរពាន់នាក់ នៅយប់ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មកដល់ពេលនេះ កម្ពុជា មិនខ្វះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនពលរដ្ឋនោះទេ ខណៈយុទ្ធសាស្ដ្រចាក់ស្រោចវ៉ាក់សាំង គឺជាអាវុធមួយដ៏សំខាន់ ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ១៩នេះ ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីមូលហេតុ ដែលចូលចិត្តនិយាយ ពីពាក្យសន្ដិភាព

ពីទីក្រុង ដាវ៉ូស ប្រទេសស្វីស ក្នុងពេលជួបជាមួយពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបជាងពីរពាន់នាក់ និងមានអ្នកមើលតាមបណ្ដាញសង្គមរាប់ពាន់នាក់ទៀត នៅយប់ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីមូលហេតុដែលនាំឱ្យសម្ដេចរម្លឹកម្ដងហើយម្ដងទៀតពីសន្ដិភាព និងការប្ដេជ្ញាការពារសន្ដិភាពនៅកម្ពុជា ថាតម្លៃនៃពាក្យមួយឃ្លានេះមានតម្លៃគ្របដណ្ដប់ទៅលើកត្តាមួយចំនួនដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍដូចបច្ចុប្បន្ន។

រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យចាក់វ៉ាក់សាំងដូសទី៥ នៅថ្ងៃទី៩ ខែមិថុនា

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការចាក់វ៉ាក់សាំងដូសជំរុញទី៥ ដល់ប្រជាពលរដ្ឋ ដែលមានគម្លាតពីដូសទី៤ យ៉ាងតិចចំនួន៣ខែ ដែលនឹងចាប់ផ្តើម ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។

បងប្អូនប្រជាពលរដ្ឋខ្មែរ រួមនឹងព្រះសង្ឃ ដែលរស់នៅតាមបណ្ដាប្រទេស ក្នុងទ្វីបអឺរ៉ុប អញ្ជើញមកទទួលស្វាគមន៍ដំណើរអញ្ជើញដល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បងប្អូនប្រជាពលរដ្ឋខ្មែរ រួមនឹងព្រះសង្ឃ ដែលកំពុងគង់ និងរស់នៅតាម បណ្ដាប្រទេស ក្នុងទ្វីបអឺរ៉ុបជាច្រើន អង្គនាក់ បាននិមន្ត និងមកទទួលស្វាគមន៍ដំណើរអញ្ជើញដល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្ដីរីករាយសប្បាយចិត្តក្រៃលែង នៅទីតាំងនៃពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរប្រមាណជា២១០០នាក់ ដែលនឹងចាប់ផ្ដើមពិធីនៅពេលបន្តិចទៀតនេះ។

គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃដំបូង ដោយមានមនុស្សរាប់ពាន់នាក់ចូលរួម។

ថ្លែងក្នុងពិធីយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង ថ្ងៃទី២១ខែឧសភាឆ្នាំ២០២២នេះ ឯកឧត្តម ប៊ុន លើត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារបក្សចុះមូលដ្ឋានខេត្តកោះកុង ឱ្យដឹងថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលធ្វើឲ្យប្រជាជនទូទាំងប្រទេសស្គាល់នៅសុខសន្តិភាព សុខុមដុមរមនា និងមានការអភិវឌ្ឍរីកចម្រើនសង្គមជាតិគ្រប់វិស័យ។

ឯកឧត្តម សុខ ឥសាន៖ គណបក្សប្រជាជនកម្ពុជា កំណត់គោលនយោបាយ អភិវឌ្ឍន៍ឃុំ-សង្កាត់ ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ

ឯកឧត្តម សុខ ឥសាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានដាក់ចេញទិសដៅ គោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ ជាឃុំ-សង្កាត់ ដែលមានការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពប្រជាជន តាមរយៈការបង្កើនការងារ, ការពង្រីកមុខរបរ ការអភិវឌ្ឍវិស័យកសិកម្ម និងផលិតកម្មផ្សេងៗទៀត, ការពង្រីកទីផ្សារសម្រាប់ផលិតកសិកម្ម និងសិប្បកម្ម, ការផ្តល់ប្រាក់កម្ចីមានអត្រាការប្រាក់ទាប សមរម្យសម្រាប់បង្កើត និងពង្រីកមុខរបរ, ការរក្សាស្ថិរភាពថ្លៃ ស្បៀងអាហារ និងថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ, ការធ្វើអន្តរាគមន៍ពីរដ្ឋ លើថ្លៃលក់កសិផលរបស់ប្រជាពលរដ្ឋ ដោយរក្សាបានសេដ្ឋកិច្ចទីផ្សារ និងសន្តិសុខសង្គម។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទៅតាមលំដាប់លេខរៀងនៃឃុំ សង្កាត់របស់ខ្លួន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៃខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ។

ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សនឹងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យ

ក្នុងសារលិខិតចុះថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ ប្រធានគណបក្សប្រជាជនកម្ពុជាបានសម្ដែងការគោរព និងដឹងគុណដល់ជនរួមជាតិ ដែលបានគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានរូបសម្ដេចតេជោជាប្រធានធ្វើឱ្យគណបក្ស ក៏ដូចជាសម្ដេចផ្ទាល់អាចបំពេញភារកិច្ចជូនជាតិ និងប្រជាជនប្រកបដោយជោគជ័យតាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ រហូតមកដល់ដំណាក់កាលអភិវឌ្ឍន៍ក្នុងសន្តិភាពនាពេលបច្ចុប្បន្ន។

សារសម្ដេចតេជោ ហ៊ុន សែន នៅក្នុងឱកាសបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២

សារសម្ដេចតេជោ ហ៊ុន សែន នៅក្នុងឱកាសបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២