លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សពូកែ ផ្នែក “អក្សរសាស្ត្រ គណិតវិទ្យា និងរូបវិទ្យា” ថ្នាក់ទី១២ និងថ្នាក់ទី៩ ចំនួន ១៨នាក់

នាថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សពូកែចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ផ្នែក "អក្សរសាស្ត្រ គណិតវិទ្យា និងរូបវិទ្យា" ថ្នាក់ទី១២ និងថ្នាក់ទី៩ ចំនួន ១៨នាក់

នាថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សពូកែចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ផ្នែក “អក្សរសាស្ត្រ គណិតវិទ្យា និងរូបវិទ្យា” ថ្នាក់ទី១២ និងថ្នាក់ទី៩ ចំនួន ១៨នាក់។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ដោយបានការអប់រំ បណ្តុះបណ្តាលពីសំណាក់លោកគ្រូ អ្នកគ្រូ ព្រមទាំងការដឹកនាំដ៏ល្អពីថ្នាក់ដឹកនាំសាលា ក្មួយៗទទួលបានលទ្ធផលល្អ សម្រាប់ជាការតបស្នងរបស់មាតា បិតា និងអាណាព្យាបាល ដែលបានខិតខំជម្រុញ និងលើកទឹកចិត្តក្មួយៗ ឱ្យខិតខំសិក្សារៀនសូត្រ។ ជាមួយគ្នានេះផងដែរ សូមក្មួយៗបន្តយកចិត្តទុកដាក់ ក្នុងការសិក្សា រៀនសូត្របន្ថែមទៀត ដើម្បីបន្តជាសិស្សពូកែ សម្រាប់សាលា ជាកូនល្អសម្រាប់មាតា បិតា អាណាព្យាបាល។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត បានផ្តល់ថវិកាលើកទឹកចិត្តមួយចំនួន ដល់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សពូកែចំនួន ១៨នាក់៕

Leave a Reply