ព័ត៌មានជាតិ

ស្ថានទូតឥណ្ឌា អបអរសាទរ និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលកៀរគរមូលនិធិបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា

ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ បានបង្ហោះសារអបអរសាទរ និងថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានកៀរគរមូលនិធិ ដើម្បីបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះផ្សេងទៀតនៅកម្ពុជា។

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២

ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នេះ ។

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យដីដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើស្រុក ដើម្បីរៀបចំដាំកូនឈើប្រណីតៗឡើងវិញ

រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យដីដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើស្រុក ដើម្បីរៀបចំដាំកូនឈើប្រណីតៗឡើងវិញ

ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន ចុះសួរសុខទុក្ខកងកម្លាំងការពារព្រំដែនកម្ពុជា+ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងការពារព្រំដែនកម្ពុជា+ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន និងពិនិត្យមើលទីតាំងប្រវត្តិសាស្ត្រយោធា កាលពីសម័យសង្គ្រាមផងដែរ

រដ្ឋបាលខេត្តកោះកុង ជួបពិភាក្សាការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ក្រសួងមហាផ្ទៃ លើសេចក្តីព្រាងតារាងគោលដៅ ដែលមានចំនួន៦០ទីតាំង សហគ្រាស ក្រុមហ៊ុន និងគ្រឹះស្ថាន នៅក្នុងខេត្ត សម្រាប់ឆ្នាំ២០២២

លោក ស្រេង ហុង អភិបាល រង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានជួបពិភាក្សាការងារជាមួយ ប្រតិភូក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឃុន គឹមឃាន ប្រធានក្រុមការងារ រួមនឹងសមាជិក សមាជិកា ដែលមានសមាសភាពអញ្ជើញមកពី នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត និងតំណាងវិនិយោគឯកជន

អភិបាលខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យ និងរៀបចំសម្អាតអនាម័យ បរិស្ថាន រមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវ

ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យ និងរៀបចំសម្អាតអនាម័យ បរិស្ថាន រមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវអតីតយុទ្ធជនទាំងអស់បន្តចូលរួមថែរក្សា ការពារតម្លៃសន្តិភាព ដែលបងប្អូនតស៊ូរួមអាវុធជាមួយសម្ដេចតេជោ ហ៊ុន សែន ខិតខំយកមកបានដោយលំបាក

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនអតីតយុទ្ធជន ក្នុងឳកាសប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១-មិថុនា-ឆ្នាំ២០២២

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ។

ក្រសួងការបរទេសខ្មែរ បង្ហាញលទ្ធផល កិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា និងកិច្ចសន្ទនាដែលី្លលើកទី១២ ក្រោមមូលបទ «ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»

ក្រសួងការបរទេសខ្មែរ បង្ហាញលទ្ធផល កិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា និងកិច្ចសន្ទនាដែលី្លលើកទី១២ ក្រោមមូលបទ «ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»

រដ្ឋបាលខេត្តកោះកុង ប្រជុំសម្រេចលើការចុះត្រួតពិនិត្យលើការស្នើសូមទីតាំងចាក់បំពេញអាចម៍ដី កម្មសិទ្ធិឯកជន ០១កន្លែង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ រួមមាន មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីររ៉ែ និងថាមពល សង្កាត់ស្ទឹងវែង ភូមិបាលក្រុងខេមរភូមិន្ទ

អភិបាលខេត្តកោះកុង អញ្ជើញ ជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះបឋមសិលា និងបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកសាងព្រះពុទ្ធរូប ព្រះភ្នែន ៩ម៉ែត្រ ក្នុងវត្តគិរីមាលីជលសាធម្មទស្សនា

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះបឋមសិលា និងបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកសាងព្រះពុទ្ធរូប ព្រះភ្នែន ៩ម៉ែត្រ ក្នុងវត្តគិរីមាលីជលសាធម្មទស្សនា ស្ថិតនៅលើភ្នំត្រង៉ោល ក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ

ថ្នាក់ដឹកនាំខេត្តកណ្ដាល ប្រារព្ធខួបលើកទី១៥ នៃទិវាអតីតយុទ្ធជនកម្ពុជា

នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល បានរៀបចំពិធីខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល

ខេត្តកោះកុង បានរៀបចំពិធីពិសារផ្លែឈើដោយឥតគិតថ្លៃ ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានរៀបចំពិធីពិសារផ្លែឈើដោយឥតគិតថ្លៃ ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងលើកកម្ពស់ផលិតផលកម្ម របស់ប្រជាកសិករនៅក្នុងខេត្តកោះកុង

ឯកឧត្តម កាយ សំរួម និងលោកជំទាវ និងលោកជំទាវ មិថុនា ភូថង និងស្វាមី បានដង្ហែរទៀនព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់នៅវត្ត ចំនួន៣ ក្នុងស្រុកថ្មបាំង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ព្រមទាំងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងស្វាមី បានដង្ហែរទៀនព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់នៅវត្តព្រះពុទ្ធថ្មបាំង(ហៅវត្តក្រោម) និងវត្តសិលាមុន្នីគិរីរង្សី(វត្តថ្មបាំងលើ) និងវត្តឯកមន្ត្រីសិរីមង្គល(វត្តតាទៃលើ) ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំប្រារព្ធពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា

ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប ៨៦ព្រះវស្សា យាងចូល ៨៧ព្រះវស្សា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំពិធីសូត្រមន្ត រាប់បាត និងប្រគេនទេយ្យទានព្រះសង្ឃ ដែលជាព្រះគ្រូចៅអធិការនៅតាមបណ្តាវត្តក្នុងខេត្ត ប្រព្រឹត្តទៅនៅសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ស្ថិតនៅ ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសមគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសមគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងអភិបាលក្រុង/ស្រុក ដែលជាសមាជិក នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលប្រព្រឹត្តទៅ នៅសាលាខេត្

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅស្រុកបាធាយ

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងបានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការស្ថាបនាផ្លូវចំនួន ២ខ្សែ នៅក្នុងឃុំត្រប់ និងឃុំតាំងក្រាំង ស្រុកបាធាយ និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ

គ.ជ.ប បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឱ្យធ្វើលិខិតសុំទោសជាសាធារណៈ

គ.ជ.ប បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឱ្យធ្វើលិខិតសុំទោសជាសាធារណៈ

មូលហេតុដែលគោលនយោបាយគាំពារនិយមកំពុងបង្កការរំខានដល់ទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

នៅជុំវិញពិភពលោក សម្ពាធអតិផរណាកំពុងបង្កើនតម្លៃទំនិញចាំបាច់ ដូចជាថាមពល និងស្បៀងអាហារ ហើយបញ្ហានេះបានកើតឡើងនៅពេលការរាតត្បាតនៃវីរុសកូវីដ-១៩ បានថយចុះដែលជាហេតុធ្វើឱ្យរលកនៃតម្រូវ ការបានហក់ឡើងខ្លាំង ហើយខ្សែច្រវ៉ាក់ផ្គត់ផ្គង់នឹងត្រូវការពេលវេលាមួយរយៈដើម្បីអាចមានដំណើរការពេញលេញឡើងវិញបាន

អភិបាលខេត្តមណ្ឌលគីរី ចុះចែកពូជស្រូវផ្ការំដួលជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ

នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះចែកពូជស្រូវផ្ការំដួលជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ រស់នៅក្នុងភូមិស្រែធំ ឃុំសុខសាន្ត ស្រុកកោះញែក