ព័ត៌មានជាតិ

អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីរាជការ និងពលរដ្ឋដាំកូនឈើប្រណិត២៥០០ដើម និងលែងកូនត្រីរាប់ម៉ឺនក្បាលចូលក្នុងបឹងប្រាក់ នៅមរណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្ដេច អបអរសាទរបុណ្យរុក្ខទិវា ០៩កក្កដា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានធ្វើការជំរុញឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ធ្វើការបង្កើនការបណ្តុះកូនឈើប្រណិតឲ្យបានយ៉ាងហោចណាស់ ០៥ទៅ១០ម៉ឺនដើមក្នុង១ឆ្នាំ ដើម្បីផ្តល់ជូនគ្រប់មជ្ឍដ្ឋាននៅទូទាំងខេត្ត ធ្វើការដាំដុះជាគម្របបៃតង សម្រាប់បរិស្ថានធម្មជាតិដ៏ស្រស់បំព្រងក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាកម្ពុជាទាំងមូល

លោកជំទាវ បាន ស្រីមុំ អញ្ជើញជាអធិបតី ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា ឃុំសាលាក្រៅ អាណត្តិទី៥

រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា ឃុំសាលាក្រៅ អាណត្តិទី៥ នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

អភិបាលខេត្តមណ្ឌលគិរី ក្រើនរំលឹកដល់មេឃុំ ឬចៅសង្កាត់ សូមកុំរពឹសដៃចុះហត្ថលេខាលើឯកសារដី ដោយមិនមានការត្រួតពិនិត្យច្បាស់លាស់

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ ស្ពានមានជ័យ អាណត្តិទី៥ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ លោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលាសង្កាត់ ស្ពានមានជ័យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២

អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញអញ្ជើញចូលរួមពិធីសិតព្រះពុទ្ធរូបអង្គស្ពាន់ព្រះនាម ជិនរង្សី-នរោត្តម និងសិតទៀនព្រះវស្សា

ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ព្រមទាំងក្រុមគ្រួសារ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការ បានអញ្ជើញចូលរួមពិធីសិតព្រះពុទ្ធរូបអង្គស្ពាន់ព្រះនាម ជិនរង្សី-នរោត្តម និងសិតទៀនព្រះវស្សា ដើម្បីតម្កល់ក្នុងវត្តទុកជាទីសក្ការៈ សម្រាប់ប្រជាពុទ្ធបរិស័ទទូទៅ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ នាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋងាយរងគ្រោះ១១០គ្រួសារ នៅស្រុកក្រូចឆ្មារ

នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានដឹកនាំមន្ត្រី និងសហការីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត និងជនងាយរងគ្រោះ ចំនួន ១១០ គ្រួសារ មកពីភូមិចំនួន០៤ រួមមាន ៖ ភូមិបីពៃ ភូមិជួរកណ្តាល ភូមិម៉ឺននង់ និងភូមិកោះត្រែង ក្នុងឃុំកោះពីរ ស្រុកក្រូចឆ្មារ

អភិបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែ មិថុនា ឆ្នាំ២០២២ និងលើកទិសដៅបន្ត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី

នាព្រឹកថ្ងៃពុធ ៨ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្ត មណ្ឌលគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែ មិថុនា ឆ្នាំ២០២២ និងលើកទិសដៅបន្ត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣៧ ក្រុមប្រឹក្សាខេត្ត អាណត្តទី៣

ព្រឹកថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣៧ ក្រុមប្រឹក្សាខេត្ត អាណត្តទី៣ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន

អភិបាលរាជធានី ជំរុញការស្ដារប្រឡាយបឹងត្របែកដើម្បីកាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញពន្លឿនការស្ដារប្រឡាយបឹងត្របែកឱ្យបានលឿន ដើម្បីបើកទឹកហូរឲ្យបានលឿន ទៅដល់ស្ថានីយបឹងត្របែក ដើម្បីឱ្យស្ថានីយនេះ អាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការទាមទាររបស់សហមេធាវីលោក កឹម សុខា ឱ្យថ្វាយអំណាចព្រះមហាក្សត្រ គឺជាការបំពានទៅនឹងរដ្ឋធម្មនុញ្ញ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ការទាមទាររបស់សហមេធាវីលោក កឹម សុខា ឱ្យថ្វាយអំណាចដល់ព្រះមហាក្សត្រ គឺជាការបំពានទៅនឹងរដ្ឋធម្មនុញ្ញ និងមិនស្របទៅនឹងបញ្ញត្តិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ពីព្រោះរដ្ឋធម្មនុញ្ញបានបញ្ញត្តិយ៉ាងច្បាស់ថា ព្រះមហាក្សត្រគ្រងរាជ្យតែមិនកាន់អំណាច។ អ្នកនាំពាក្យក៏បានហៅការលើកឡើងមួយចំនួនទៀតរបស់សហមេធាវីលោក កឹម សុខា គឺជាការមិនត្រឹមត្រូវ និងមានការយល់ដឹងផ្នែកច្បាប់នៅមានកម្រិតនៅឡើយ។ ការប្រើប្រាស់ទិដ្ឋភាពនយោបាយ ឬក៏ភ្ជាប់ទៅរឿងនយោបាយ ទាមទារឱ្យមានការចរចាផ្នែកនយោបាយ គឺមិនមានឥទ្ធិពលផ្នែកផ្លូវច្បាប់ទៅលើតុលាការដែលជាស្ថាប័នឯករាជ្យនោះទេ។

អ្នកនាំពាក្យCPP ៖ ការស្នើសុំកែទម្រង់សមាសភាពថ្នាក់ដឹកនាំ គ.ជ.ប គ្រាន់តែសិទ្ធិបញ្ចេញមតិរបស់អ្នកស្នើនោះប៉ុណ្ណោះ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងថា ការស្នើសុំកែទម្រង់ ឬផ្លាស់ប្ដូរសមាសភាពថ្នាក់ដឹកនាំ គ.ជ.ប គឺគ្រាន់តែសិទ្ធិបញ្ចេញមតិរបស់អ្នកស្នើនោះប៉ុណ្ណោះ ដោយការស្នើសុំនោះ មិនមានប្រសិទ្ធភាពផ្លាស់ប្ដូរ ឬកែប្រែសមាសភាព គ.ជ.ប ឡើយ។ រីឯមន្ត្រី គ.ជ.ប វិញ មិនមានអ្វីត្រូវឆ្លើយតបជាមួយគណបក្សនយោ​​បាយ ដែលចង់ស្នើឲ្យកែទម្រង់សមាសភាពថ្នាក់ដឹកនាំ គ.ជ.ប នោះដែរ

អភិបាលខេត្តមណ្ឌលគីរី និងប្រធានក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៣៧ អាណត្តិទី៣

នៅព្រឹកថ្ងៃអង្គារ​ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៣៧ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត

លោកជំទាវ បាន ស្រីមុំ អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន

ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក សមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិចាស់ និង អាណត្តិថ្មី មេភូមិ អនុភូមិ និងសមាជិកភូមិ ផងដែរ

អនុប្រធានទី ២ រដ្ឋសភា អនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយ ឯកឧត្តម Ek Nath Dhakal ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំឡុងពេល នៃការបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសង្កាត់ស្មាច់មានជ័យ អាណត្តិទី៥

លោកជំទាវអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះ លោកស្រី អស់លោក ជាសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ និងលោកស្រី អស់លោក ជាចៅសង្កាត់ ចៅសង្កាត់រងទាំងអស់ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត នាកន្លងមកនេះ ដើម្បីបន្តដឹកនាំ រដ្ឋបាលសង្កាត់ឲ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ការកសាងស្ពានបេតុងព្រះពន្លា ឆ្លងស្ទឹងសិរីសោភ័ណ ក្រុងសិរីសោភ័ណ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់អំណោយ កសាងស្ពានបេតុងព្រះពន្លាមានបណ្តោយ ១២០ម ទទឹង១០ម ឆ្លងស្ទឹងសិរីសោភ័ណ ម្តុំវត្តព្រះពន្លា ភូមិ៤ និងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

អភិបាលខេត្តកោះកុង ចាត់តំណាងអញ្ជើញចុះសួរសុខទុក្ខ  និងនាំយកថវិកា  គ្រឿងឧបភោគបរិភោគ មួយចំនួន  ចែកជូនគ្រួសារសពចំនួន០២គ្រួសារ  ដែលរងគ្រោះដោយសារគ្រោះរន្ទះបាញ់  នៅស្រែអំបិល

បណ្ឌិត អ៊ុក  ភ័ក្ត្រា  អភិបាលរង  នៃគណៈអភិបាលខេត្ត  និងជាប្រធានលេខាធិការដ្ឋាន  នៃគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយ ខេត្តកោះកុង  តំណាងលោកជំទាវ អភិបាលខេត្ត  បានអញ្ជើញចុះសួរសុខទុក្ខ  និងនាំយកថវិកា  គ្រឿងឧបភោគបរិភោគ មួយចំនួន  ចែកជូនគ្រួសារសពចំនួន០២គ្រួសារ  ដែលរងគ្រោះដោយសារគ្រោះរន្ទះបាញ់  នៅស្រែអំបិល

រដ្ឋមន្រ្តីការបរទេសកម្ពុជា-ឡាវ នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នាថ្ងៃទី០៧កក្កដា នៅរាជធានីភ្នំពេញ

ប្រមុខការទូតកម្ពុជា-ឡាវ នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នាថ្ងៃទី០៧ កក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២២ ។

អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ នាំយកទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន២ ក្នុងស្រុកមេមត់ និងស្រុកពញាក្រែក

នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ រួមទាំងក្រុមគ្រួសារ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីរាជការជុំវិញខេត្ត បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមានៅវត្តមេមត់ ក្នុងស្រុកមេមត់ និងវត្តត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

អភិបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតី ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ ប៉ៃលិន

ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ ប៉ៃលិន អាណត្តិទី៥ នៃក្រុងប៉ៃលិន ខេត្តប៉ៃលិន

អភិបាលខេត្តមណ្ឌលគីរី ចូលរួមអមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ២០២២ ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមអមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត