(ប៉ៃលិន)៖ រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឆ្លៀតពេលពីបំពេញការងាររដ្ឋបាលលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះជួប សួរសុខទុក្ខ និងនាំយកស្បៀងអាហារ រទេះជនពិការ និងថវិកា ជូនចាស់ជរា អ្នកជំងឺ និងជនពិការ នៅតំបន់ដាច់ស្រយាលក្នុងភូមិភ្នំរាំង ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលកំពុងជួបការខ្វះខាតជីវភាពក្នុងគ្រួសារ។











