ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចុះជួយច្រូតស្រូវពលរដ្ឋដែលលិចលងដោយសារ ទឹកភ្លៀង នៅសង្កាត់កោះ ពង់សត្វ និងសង្កាត់ភ្នៀត ក្នុងក្រុងសិរីសោភ័ណ

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២ បានដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រដ្ឋបាលអភិបាលក្រុងសិរីសោភ័ណ ចៅសង្កាត់ ចុះជួយច្រូតស្រូវរបស់ប្រជាពលរដ្ឋដែលលិចលង់ដោយសារទំនន់ទឹកភ្លៀង នៅសង្កាត់ភ្នៀត និងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ដែលនៅសេសសល់ ត្រូវជំនន់ទឹកភ្លៀងជន់លិច ក្រោយពីភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា ខណៈដែលពលរដ្ឋកំពុងប្រមូលផល បានមួយចំនួន ដោយមួយចំនួ នមិនទាន់ប្រមូលផល

លោកជំទាវ មិថុនា ភូថង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់លើផែនការយុទ្ធសាស្ត្រថវិកា និងផ្សព្វផ្សាយសេចក្តីណែនាំអំពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់លើផែនការយុទ្ធសាស្ត្រថវិកា និងផ្សព្វផ្សាយសេចក្តីណែនាំអំពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្តកោះកុង

សេចក្ដីប្រកាសព័ត៌មាន ស្តីពី កិច្ចជំនួបរវាង ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក វីទីត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

សេចក្ដីប្រកាសព័ត៌មាន ស្តីពី កិច្ចជំនួបរវាង ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក វីទីត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅក្រសួងការងារ ឱ្យដោះស្រាយករណីការតវ៉ារបស់កម្មករជាបន្ទាន់ មុននឹងមានចំណាត់ការលើក្រុមហ៊ុន

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាង ៦០០នាក់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដោះស្រាយជាបន្ទាន់ ករណីការតវ៉ារបស់កម្មករ ដែលក្រុមហ៊ុនមួយមិនបើកប្រាក់ខែឱ្យ

សម្តេចតេជោ ហ៊ុន សែន ឱ្យមេខ្លោងទន្ទ្រានដីរដ្ឋម្នាក់ ឱ្យចូលខ្លួនទៅសារភាពកំហុស

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាង ៦០០នាក់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវ វែកមុខរកមេក្ខោង ដែលកាប់ទន្ទ្រានយកដីរដ្ឋ នៅខេត្តព្រះសីហនុ ហើយនាំគ្នាតវ៉ា ដោយពាក់អាវ និងមួកគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងការបង្ក្រាបរបស់អាជ្ញាធរ

សម្ដេចតេជោ ហ៊ុន សែន ៖ ភ្នំតាម៉ៅ នឹងប្រែក្លាយជាឧទ្យានព្រៃឈើ នៃតំបន់អភិរក្ស

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ភ្នំតាម៉ៅ នឹងមិនមែនគ្រាន់តែយកទៅដាំនោះទេ ត្រូវដាំឱ្យត្រូវខ្នាត និងមើលការថែទាំទៀត។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ភ្នំតាម៉ៅ នឹងប្រែជាឧទ្យានព្រៃឈើ តំបន់អភិរក្ស

ប្រមុខរាជរដ្ឋាភិបាល ៖ មិនថាក្រុមហ៊ុនតូច ឬធំនោះទេ អ្នកណាមកវិនិយោគមុន គឺទទួលបានអាទិភាពជាងគេ

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកល វិទ្យាល័យ ពុទ្ធិសាស្ត្រជាង ៦០០នាក់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជំហរ របស់សម្ដេចចំពោះអ្នកវិនិយោគថា មិនថាក្រុមហ៊ុនតូច ឬធំនោះទេ ឱ្យតែមកដាក់វិនិយោគនៅកម្ពុជាមុន គឺសម្ដេចធានានូវអាទិភាព ចំពោះក្រុមហ៊ុននោះតែម្ដង

កិច្ចប្រជុំពិភាក្សាលើការពិនិត្យ ផ្ទៀងផ្ទាត់លើការកែសម្រួលព្រំប្រទល់ និងការកំណត់បែងចែកតំបន់គ្រប់គ្រងនៅតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ

នៅរសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការពិនិត្យ ផ្ទៀងផ្ទាត់លើការកែសម្រួលព្រំប្រទល់ និងការកំណត់បែងចែកតំបន់គ្រប់គ្រងនៅតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ ដោយមានការអញ្ចើញចូលរួមពីសំណាក់លោក អភិបាលរងខេត្ត នាយករដ្ឋបាល អភិបាលក្រុង/ស្រុកទាំង៥ លោក លោកស្រី មេឃុំ ចៅសង្កាត់ទាំង២១

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យបញ្ចប់កុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ជាមួយក្រុមហ៊ុនបុរីទាំងអស់

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាឱ្យបញ្ចប់កុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ជាមួយក្រុមហ៊ុនបុរីទាំងអស់។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាង ៦០០នាក់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថាតំបន់ភ្នំតាម៉ៅត្រូវរក្សាទុកជាតំបន់អភិរក្សនិងជាព្រៃការពារជារៀងរហូត

សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះបានចេញបញ្ជាឱ្ យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំដើម្បីកំណត់និយាមការតំបន់ភ្នំតាម៉ៅជាតំបន់អភិរក្សនិងព្រៃការពារជារៀងរហូត

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើអភិបាលរាជធានីភ្នំពេញ ចាត់វិធានការឱ្យតឹងរុឹង នឹងមុឺងម៉ាត់បំផុត ចំពោះម្ចាស់គ្លីនិកឯកជន ដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានផ្ទាល់ខ្លួន ទៅដឹកអ្នករបួស ដោយគ្រោះថ្នាក់ចរាចរ ឬសាកសពតាមដងផ្លូវខុសច្បាប់ ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងរថយន្តគិលានសង្គ្រោះដទៃទៀត ដែលពុំមានអាផ្ញាបណ្ណពីក្រសួងសុខាភិបាល

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើអភិបាលរាជធានីភ្នំពេញ ចាត់វិធានការឱ្យតឹងរុឹង នឹងមុឺងម៉ាត់បំផុត ចំពោះម្ចាស់គ្លីនិកឯកជន ដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានផ្ទាល់ខ្លួន ទៅដឹកអ្នករបួស ដោយគ្រោះថ្នាក់ចរាចរ ឬសាកសពតាមដងផ្លូវខុសច្បាប់ ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងរថយន្តគិលានសង្គ្រោះដទៃទៀត ដែលពុំមានអាផ្ញាបណ្ណពីក្រសួងសុខាភិបាល

គណៈកម្មាធិការបុណ្យជាតិណែនាំផែនការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនិងកឋិនទាន

គណៈកម្មាធិការបុណ្យជាតិណែនាំផែនការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនិងកឋិនទាន

អភិបាលខេត្តកោះកុង អញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកា ស្តីពី វិបុលភាព និងការចែករំលែកជាសកល នៃបេតិកភណ្ឌវប្បធម៌អរូបីយ៍អន្តរជាតិ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមជាវាគ្មិន ក្នុងវេទិកា ស្តីពី វិបុលភាព និងការចែករំលែកជាសកល នៃបេតិកភណ្ឌវប្បធម៌អរូបីយ៍អន្តរជាតិ រៀបចំដោយរដ្ឋបាល ក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយ:ប្រព័ន្ធអនឡាញ(Zoom Meeting)

អភិបាលខេត្តមណ្ឌលគីរី អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងថវិកាឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តមណ្ឌលគិរី

នៅរសៀលថ្ងៃពុធ ១៣ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងថវិកាឆ្នាំ២០២៣

អភិបាលថ្មី នៃខេត្តព្រះវិហារ ចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅតំបន់ព្រំដែន និងប្រជាពលរដ្ឋ ដែលរស់នៅលើកំពូលភ្នំត្បែងមានជ័យ

ក្រោយប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តថ្មី១ថ្ងៃ នៅថ្ងៃទី៦សីហា និងថ្ងៃទី៧សីហាឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលថ្មី ខេត្តព្រះវិហារ បានអញ្ជើញ ចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈើជើងនៅទិសទី១ ប្រាសាទព្រះវិហារ និងអញ្ជើញទៅអុជធូបនៅប៉ើយលោកតាឌី នៃប្រាសាទព្រះវិហារ នៅលើកំពូលភ្នំដងរ៉ែក ស្ថិតក្នុងស្រុកជាំក្សាន្ត និងឡើងភ្នំត្បែង ដើម្បីបួងសួងសុំសេចក្តីសុខ ពីវត្ថុស័ក្កសិទ្ធនៅវត្តដំបូកខ្មៅ និងវត្តថ្មបីដុំ ដែលស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

បណ្ឌិត គិន ភា៖ ជាង២០ឆ្នាំមកនេះ កម្ពុជាបានចាប់យកឱកាសច្រើនពីសមាជិកភាពរបស់ខ្លួននៅក្នុងអាស៊ាន

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបានចូលជាសមាជិកអាស៊ានជាង២០ឆ្នាំមកហើយ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ កម្ពុជាបានចាប់យកឱកាសច្រើនពីសមាជិកភាពរបស់ខ្លួននៅក្នុងអាស៊ាន។ កម្ពុជាក៏បានរួមចំណែកយ៉ាងធំធេងផងដែរ ក្នុងការកសាងសហគមន៍អាស៊ានចាប់តាំងពីពេល ដែលកម្ពុជាបានក្លាយជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩មក និងធ្លាប់ធ្វើជាប្រធានអាស៊ានចំនួន៣លើករួចមក គឺលើកទី១.នៅឆ្នាំ២០០២ លើកទី២.នៅឆ្នាំ២០១២ និងលើកទី៣.នៅឆ្នាំ២០២២នេះ ដែលពេលនេះកម្ពុជាកំពុងតែដើរតួនាទីជាប្រធានអាស៊ាន

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ឯកឧត្តម ទេព ភិយ្យោរិន្រ្ទ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង

ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត

នៅព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរង ក្រុងស្រុកទាំង៥ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី

អភិបាលខេត្ត ត្បូង ឃ្មុំ បើកកិច្ចប្រជុំពិភាក្សាស្តីពីការប្រមូលចំណូលសារពើរពន្ធ និងចំណូលមិនមែនសារពើរពន្ធ របស់រដ្ឋបាលខេត្តត្បុងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ត្បូង ឃ្មុំ បើកកិច្ចប្រជុំពិភាក្សាស្តីពីការប្រមូលចំណូលសារពើរពន្ធ និងចំណូលមិនមែនសារពើរពន្ធ របស់រដ្ឋបាលខេត្តត្បុងឃ្មុំ នៅសាលប្រជុំ(ក) សាលាខេត្តត្បូងឃ្មុំ ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ចំពោះករណីជម្លោះនៅអ៊ុយក្រែន ដោយចង់ឱ្យមានដំណោះស្រាយតាមរយៈការចរចារ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ចំពោះករណីជម្លោះនៅអ៊ុយក្រែន ដោយ ចង់ឱ្យមានដំណោះស្រាយតាមរយៈការចរចារ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ាង សុផល្លែត ក្រោយជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២២ ។