ភ្នំពេញ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកល វិទ្យាល័យ ពុទ្ធិសាស្ត្រជាង ៦០០នាក់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជំហរ របស់សម្ដេចចំពោះអ្នកវិនិយោគថា មិនថាក្រុមហ៊ុនតូច ឬធំនោះទេ ឱ្យតែមកដាក់វិនិយោគនៅកម្ពុជាមុន គឺសម្ដេចធានានូវអាទិភាព ចំពោះក្រុមហ៊ុននោះតែម្ដង។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា មានក្រុមហ៊ុនធំមួយគ្រោង មកដាក់វិនិយោគនៅកម្ពុជាដោយឱ្យរដ្ឋាភិបាលកម្ពុជាលុបសន្យាជាមួយក្រុមហ៊ុនមួយដែលបានមកមុនឱ្យសិទ្ធិទៅក្រុមហ៊ុនខ្លួនវិញ។សម្ដេច ថា សម្ដេចមិនអាចធ្វើបាន។
សម្ដេចបានឱ្យជាគតិមួយទៅក្រុមហ៊ុននោះវិញថា៖ បើក្រុមហ៊ុនដែលខ្ញុំ ឱ្យសិទ្ធិគេហើយដកបាន ថ្ងៃក្រោយខ្ញុំក៏បំពានសិទ្ធិអ្នកឯងដែរ។ សម្ដេចថា ក្រុមហ៊ុននោះបានទទួលគោរពចំពោះសម្ដេចលើជំហរ មួយនេះ ៕