សម្តេចតេជោ ហ៊ុន សែន ឱ្យមេខ្លោងទន្ទ្រានដីរដ្ឋម្នាក់ ឱ្យចូលខ្លួនទៅសារភាពកំហុស

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាង ៦០០នាក់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវ វែកមុខរកមេក្ខោង ដែលកាប់ទន្ទ្រានយកដីរដ្ឋ នៅខេត្តព្រះសីហនុ ហើយនាំគ្នាតវ៉ា ដោយពាក់អាវ និងមួកគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងការបង្ក្រាបរបស់អាជ្ញាធរ

ភ្នំពេញ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាង ៦០០នាក់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវ វែកមុខរកមេក្ខោង ដែលកាប់ទន្ទ្រានយកដីរដ្ឋ នៅខេត្តព្រះសីហនុ ហើយនាំគ្នាតវ៉ា ដោយពាក់អាវ និងមួកគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងការបង្ក្រាបរបស់អាជ្ញាធរ ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យមេខ្លោងទន្ទ្រានដីរដ្ឋម្នាក់ដែលកំពុងរត់គេចខ្លួននេះ ឱ្យចូលខ្លួនទៅសារភាពកំហុស។

សម្ដេចតេជោ បានបញ្ជាបែបនេះក្រោយពីបានទទួលព័ត៌មានមួយដែលមេខ្លោងរូបនេះបានពាក់អាវគណបក្សប្រជាជនស្នើសុំដល់សម្ដេចឱ្យជួយដោះស្រាយ ដែលសម្ដេចបានផ្ញើទៅសួរអភិបាលខេត្តព្រះសីហនុ និងទទួលបានការឆ្លើយតបថាជនរូបនោះគឺជាមេខ្លោងទន្ទ្រានដីរដ្ឋម្នាក់នៅក្នុងខេត្ត និងកំពុងរត់គេចពីការចាប់ខ្លួន។

សម្ដេចបានបញ្ជាក់ទៀតថា ប្រសិនជាជនរូបនេះចូលសារភាពកំហុស អាជ្ញាធរនឹងមិនចាប់ឃុំខ្លួននោះទេ៕

Leave a Reply