អភិបាលថ្មី នៃខេត្តព្រះវិហារ ចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅតំបន់ព្រំដែន និងប្រជាពលរដ្ឋ ដែលរស់នៅលើកំពូលភ្នំត្បែងមានជ័យ

ក្រោយប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តថ្មី១ថ្ងៃ នៅថ្ងៃទី៦សីហា និងថ្ងៃទី៧សីហាឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលថ្មី ខេត្តព្រះវិហារ បានអញ្ជើញ ចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈើជើងនៅទិសទី១ ប្រាសាទព្រះវិហារ និងអញ្ជើញទៅអុជធូបនៅប៉ើយលោកតាឌី នៃប្រាសាទព្រះវិហារ នៅលើកំពូលភ្នំដងរ៉ែក ស្ថិតក្នុងស្រុកជាំក្សាន្ត និងឡើងភ្នំត្បែង ដើម្បីបួងសួងសុំសេចក្តីសុខ ពីវត្ថុស័ក្កសិទ្ធនៅវត្តដំបូកខ្មៅ និងវត្តថ្មបីដុំ ដែលស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ក្រោយប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តថ្មី១ថ្ងៃ នៅថ្ងៃទី៦សីហា និងថ្ងៃទី៧សីហាឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលថ្មី ខេត្តព្រះវិហារ បានអញ្ជើញ ចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈើជើងនៅទិសទី១ ប្រាសាទព្រះវិហារ និងអញ្ជើញទៅអុជធូបនៅប៉ើយលោកតាឌី នៃប្រាសាទព្រះវិហារ នៅលើកំពូលភ្នំដងរ៉ែក ស្ថិតក្នុងស្រុកជាំក្សាន្ត និងឡើងភ្នំត្បែង ដើម្បីបួងសួងសុំសេចក្តីសុខ ពីវត្ថុស័ក្កសិទ្ធនៅវត្តដំបូកខ្មៅ និងវត្តថ្មបីដុំ ដែលស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ឯកឧត្តម គីម រិទ្ធី និង លោកជំទាវ បានឧទ្ទិសដល់បារមីលោកតាឌី និងឧទ្ទិសដល់បារមីវត្ថុស័កសិទ្ធទាំងអស់នៅវត្តដំបូលខ្មៅ និងវត្តថ្ម៣ដុំ ប្រទានពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ ឲ្យជៀសផុតពីរោគាព្យាធិទាំងឡាយ និងបានចាកផុតពីជំងឺកូវីតដ-១៩ ។ ពិសេសឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន យុទ្ធជន និងយុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិ រំដោះមាតុភូមិ ឱ្យឆ្លងផុតពីភពខ្មៅងងិត និងសង្គ្រាមរ៉ាំរ៉ៃ ដែលបានអូសបន្លាយ អស់រយៈកាលជាច្រើនឆ្នាំកន្លងមក រហូតធ្វើឱ្យប្រទេសជាតិ មានសុខសន្ដិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងធ្វើឲ្យមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ក៏បានចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ដែលស្ថិតនៅតំបន់ព្រំដែន នៃទិសទី១ ប្រាសាទព្រះវិហារ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងការពារអធិបតេយ្យកម្ពុជា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ក៏បានសន្យាជាមួយប្រជាពលរដ្ឋ ១១៧នាក់ ដែលមានចំនួន ៣៨គ្រួសារ កំពុងរស់នៅលើកំពូលភ្នំត្បែង ថា ឯកឧត្តម នឹងកសាងសមិទ្ធផលថ្មីបន្ថែមទៀត ជូនពួកគាត់ ដូចជា សាលារៀន ប៉ុស្តិ៍សុខភាព ប្រព័ន្ធទឹកស្អាត និងផ្តល់ជូនធុងចម្រោះទឹកស្អាត ជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងដើម្បីផ្តល់លទ្ធភាពឲ្យកូន ចៅរបស់ពួកគាត់ ទទួលបានសេវាសាធារណៈគ្រប់គ្រាន់ពីអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម គីម រិទ្ធី បានថ្លែង កោតសរសើរដល់ប្រជាពលរដ្ឋ ដែលបាន និងកំពុងរស់នៅទីនេះ ហើយបានចូលរួមថែរក្សាបរិស្ថាននៅលើភ្នំនេះ បានយ៉ាងល្អប្រសើរ។ ឯកឧត្តម គីម រិទ្ធី និង លោកជំទាវ បានឧបត្ថម្ភថវិកា ជូនដល់ប្រជាពលរដ្ឋ ៣៨គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន ១០ម៉ឺនរៀល ប្រគេនព្រះសង្ឃ ៥អង្គ ក្នុង១អង្គបច្ច័យ ៣០ម៉ឺនរៀល និងបានប្រគេនបច្ច័យមួយចំនួន ទុកសម្រាប់កសាងវត្តដំបូកខ្មៅ និងវត្តថ្ម៣ដុំ ដែលស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យនោះផងដែរ ៕ 

Leave a Reply