ព័ត៌មានជាតិ

ក្រុមប្រឹក្សារាជធានី ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ បង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ

ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ថ្នាក់យកចិត្តទុកដាក់ សហការ បង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ នៅតាមវត្តអារ៉ាមនានានៅក្នុងរាជធានីភ្នំពេញ

កម្ពុជាប្រាប់ អាយ អឹម អេហ្វ ថា អត្រាកំណើនសេដ្ឋកិច្ចជាតិ អាចកើនឡើងក្នុងរង្វង់ ៥ភាគរយនាឆ្នាំនេះ

មន្រ្តីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា បានថ្លែងប្រាប់តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ ឬ អាយ អឹម អេហ្វ (IMF) ថាកំណើនសេដ្ឋកិច្ចជាតិអាចនឹង កើនឡើងក្នុងអត្រា ៥ភាគរយ ក្នុងឆ្នាំ២០២២ នេះ ជាមួយនឹងកម្រិតអត្រាអតិផរណា អាចគ្រប់ គ្រងបាន បើទោះបីកន្លងទៅរយៈពេលប្រាំមួយខែមកនេះ កម្ពុជា មានឱនភាពសេដ្ឋកិច្ចខ្លះៗក្តី

រដ្ឋបាលខេត្តសៀមរាប ច្រានចោលការចោទប្រកាន់របស់ ខឹម វាសនា ថាយកថ្លៃដឹកជញ្ជូនពលរដ្ឋទៅផ្ទះ និងហៅការចោទប្រកាន់នេះថាកំពុងបង្វែរការចាប់អារម្មណ៍លើទង្វើបោកប្រាស់របស់ខ្លួន

រដ្ឋបាលខេត្តសៀមរាប បានសម្តែងការប្រតិកម្មជាខ្លាំងចំពោះលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានចោទប្រកាន់ថា អាជ្ញាធរបានយកលុយថ្លៃលើការដឹកជញ្ជូនប្រជាពលរដ្ឋចេញពីចម្ការត្រឡប់ទៅផ្ទះវិញ។ រដ្ឋបាលខេត្តសៀមរាប បានច្រានចោលការចោទប្រកាន់នេះ និងហៅការចោទប្រកាន់របស់បុគ្គល ខឹម វាសនា កំពុងបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋលើទង្វើបោកប្រាស់របស់ខ្លួន

អភិបាលខេត្តព្រះវិហារ ជំរុញឲ្យអាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធ ត្រូវពន្លឿនលើការដោះស្រាយបញ្ហាទំនាស់ដីធ្លី នៅក្នុងភូមិសាស្រ្តខេត្ត ប្រកបដោយតម្លាភាពភាព និងឈរលើគោលការណ៍ច្បាប់

ប្រសាសន៍ជំរុញរបស់ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានធ្វើឡើងក្នុងកិច្ចប្រជុំ គណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាខេត្តព្រះវិហារ ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងអង្គភាពកងកម្លាំងទាំង៣ របស់ខេត្តព្រះវិហារផងដែរ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជំនួយឧបត្ថម្ភរបស់អង្គភាពជូនយោធិននារីលំហែមាតុភាព

យោធិននារីសម្រាកលំហែមាតុភាពចំនួន ៤រូប ដែលបម្រើការនៅអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ និងជំនួយឧបត្ថម្ភរបស់ក្រុមការងារយេនឌ័រ ដែលប្រគល់ជូនដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួម កិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីសាលាខេត្ត ដែលពាក់ព័ន្ធជាច្រើនរូបទៀត

ប្រាក់ឈ្នួលរបស់កម្មករនិយោជិតនាថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនៅរក្សាដដែល

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងពីការឈប់សម្រាករបស់កម្មករ-និយោជិត នាឱកាសភ្ជុំបិណ្ឌឆ្នាំ២០២២ ខណៈរោងចក្រសហគ្រាស ដែលមិនអាចឱ្យបុគ្គលិកឈប់ព្រមគ្នាក្នុងពេលតែមួយបានអាចបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់វេនគ្នា

សម្តេចតេជោ ហ៊ុន សែន គាំទ្រលើការបង្កើត និងចាប់ផ្ដើមដំណើរការ របស់ក្លឹបសេដ្ឋកិច្ចអាស៊ាន ដែលនឹងជួយផ្ដល់ធាតុចូលដល់អាស៊ានផង និងផ្សព្វផ្សាយពីលទ្ធផលការងាររបស់អាស៊ានផង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្វាគមន៍ និងគាំទ្រលើការបង្កើត និងចាប់ផ្ដើមដំណើរការរបស់ក្លឹបសេដ្ឋកិច្ចអាស៊ាន និងបានផ្ដល់អនុសាសន៍ឱ្យពិចារណា ក្នុងការចូលរួមចំណែកលើការពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលដល់អាស៊ានផង និងផ្សព្វផ្សាយលទ្ធផលការងាររបស់អាស៊ានផង ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះក្នុងឱកាសអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព ណាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលមានតម្លៃជាង ១៤លានដុល្លារ

នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅលើទីតាំងចាស់ក្នុងខណ្ឌឬស្សកែវ រាជធានីភ្នំពេញ ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលជាតិ, អភិបាលរងរាជធានីភ្នំពេញ, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណ ១២០០នាក់

សម្តេចក្រឡាហោម ស ខេង ណែនាំដល់អជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំល្អៗជាច្រើនដល់អជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ក្នុងការយកចិត្តទុកដាក់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ឱ្យបានទាន់ពេលវេលា ផ្តល់សេវាចាំបាច់ដល់ប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស។ ការណែនាំនេះ ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលថ្មី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ

អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួម កិច្ចប្រជុំសាមញ្ញលើកទី៣៩ អណត្តិទី៣

នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងឃុំ-សង្កាត់ជាច្រើននាក់ផងដែរ

អភិបាលខេត្តមណ្ឌលគីរី អញ្ជើញជាអធិបតី អបអរសាទរទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ២០២២ លើកទី២២

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាអក្ខរកម្មជាតិ០៨ កញ្ញា ២០២២ លើកទី២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលស្ដីទី កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សជាច្រើនាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្

ចរចាប្រាក់ឈ្នួល៖ កម្មករភាគច្រើន ចង់បានប្រាក់ឈ្នួលសមស្របទៅតាមស្ថានភាព តម្រូវការបច្ចុប្បន្ន

កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករវិស័យវាយនភណ្ឌកាត់ដេរ និងផលិត ស្បែកជើង បានប្រព្រឹត្តធ្វើឡើង ចំនួន៣លើករួចមកហើយ គិតដើមខែកញ្ញានេះ ។

សម្តេច​តេ​ជោ៖ ឈ្មោះ​ ហ៊ុន វិបុល មិនមែនជា​ប្អូនជីដូនមួយ​របស់ខ្ញុំ​ទេ​!

សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានធ្វើការ​បញ្ជាក់​យ៉ាងម៉ឹងម៉ាត់ថា​ “​ឈ្មោះ​ហ៊ុន វិបុល ដែល​បន្លំ​ខ្លួន​ថា ​ជា​ប្អូនជីដូនមួយ​របស់​សម្តេច​នោះ គឺ​មិន​មែ​ជាប្អូនជីដូនមួយ​របស់​សម្តេច​ទេ​។ ​ប្អូនជីដូនមួយ​សម្តេច​ ត្រូវបាន​ពួក​ប៉ុល ពត សម្លាប់​តាំងពី​៤៤​ឆ្នាំមុន​មកម្ល៉េះ​”​

តើការប្រើប្រាស់យានយន្តអគ្គិសនី ផ្ដល់ផលចំណេញ អ្វីខ្លះ សម្រាប់ កម្ពុជា?

ជាថ្មីម្ដងទៀតរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីកិច្ច ខិតខំ ប្រឹងប្រែងក្នុងការជំរុញឲ្យមានការប្រើប្រាស់យានយន្តអគ្គិសនីឲ្យបានកាន់តែទូលំទូលាយនៅកម្ពុជា។ក្នុងនោះក្រៅតែពី ព្យាយាមទាក់ទាញប្រជាជនដែលជាអ្នកប្រើប្រាស់ក្រសួងសាធារណការនិងដឹកជញ្ជូនក៏កំពុងតែរូតរះពន្លឿនការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនិងស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុននានាជាពិសេសក្រុមហ៊ុនអាមេរិកដើម្បីជំរុញការដំឡើងស្ថានីយ បញ្ចូលថាមពលអគ្គិសនីនៅកម្ពុជាឲ្យបានច្រើន។

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ១៣១គ្រួសារ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ១៣១គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគក្រុមហ៊ុន ស៊ីណូម៉ិចស៊ីម

ភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ើងដំបូលសាលាបឋមសិក្សាក្បាលបឹងសេះចំនួន០៥ខ្នង ភ្លាមៗអភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យ និងចាត់ឲ្យជួសជុលជាបន្ទាន់ សម្រាប់ក្មួយៗបានចូលរៀនឡើងវិញ

នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដឹកនាំអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដោយផ្ទាល់ និងចាត់ឲ្យជួសជុលឡើងវិញភ្លាមៗ នូវអគារសាលាបឋមសិក្សាក្បាលបឹងសេះ ដែលត្រូវបានខ្យល់កន្រ្តាក់ប៉ើងដំបូល ស្ថិតក្នុងភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

​ CPP មិន​យល់ស្រប​ដែល​បក្ស​ក្រៅ​រដ្ឋាភិបាល​ ចង់ឱ្យ​កំណត់​លក្ខខណ្ឌ​ការប្រើប្រាស់​ថវិកា​របស់​បក្ស​នយោបាយ​​នៅ​អំឡុង​ឃោសនា​បោះឆ្នោត

ការដែល​តំណាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចង់ឱ្យ​មាន​ការកំណត់​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ថវិកា​របស់​គណបក្ស​នយោបាយ​នៅ​អំឡុងពេល​ឃោសនា​បោះឆ្នោត​នៅក្នុង​ច្បាប់​ស្ដីពី​ការបោះឆ្នោត ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាន ចាត់ទុក​ថា វា​ជា​រឿង​មិន​ត្រឹមត្រូវ

អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខអាជីវករផ្សារប៉ាហ៊ី

ល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង ក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវរាល់សំណូមពរនានា របស់អាជីវករដែលលក់ដូរនៅក្នុង​​​​​ផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមរៀបចំកែលំអទីតាំងថ្មីបន្ថែម និងតូបលក់ដូរ អោយកាន់តែមានសោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ​

អភិបាលខេត្តប៉ៃលិន និងអ្នកតំណាងរាស្រ្តខេត្ត ចុះពិនិត្យស្ថានភាពនៃការបំពេញការងារជាក់ស្តែងរបស់មន្រ្តីជំនាញក្នុងការផ្តល់សេវ៉ាជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ នៅច្រកទ្វាអន្តរជាតិព្រំ

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្ត បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការបំពេញការងារជាក់ស្តែងរបស់មន្រ្តីជំនាញក្នុងការផ្តល់សេវ៉ាជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិទាំងយប់ទាំងថ្ងៃ នៅច្រកទ្វាអន្តរជាតិព្រំ ស្ថិតនៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន