ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំ ផែនការណែនាំលើការគ្រប់គ្រងបុគ្គលិក និងភ្ញៀវស្នាក់នៅតាមបណ្តាកាស៉ីណូ សណ្ឋាគារ និងផ្ទះសំណាក់

រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផែនការណែនាំលើការគ្រប់គ្រងបុគ្គលិក និងភ្ញៀវស្នាក់នៅតាមបណ្តាកាស៉ីណូ សណ្ឋាគារ និងផ្ទះសំណាក់

គ.ជ.ប បង្ហាញលទ្ធផលជំនួបពិភាក្សាការងារជាមួយគណបក្សនយោបាយចំនួន៤ ពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា

គ.ជ.ប បង្ហាញលទ្ធផលជំនួបពិភាក្សាការងារជាមួយគណបក្សនយោបាយចំនួន៤ ពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា

ក្រសួងការបរទេសបង្ហាញលទ្ធផលជំនួប រវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយប្រតិភូវិនិយោគិនម៉ាឡេស៉ី និងតំណាងក្រុមហ៊ុនជាដៃគូនៅកម្ពុជា

ក្រសួងការបរទេសបង្ហាញលទ្ធផលជំនួប រវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយប្រតិភូវិនិយោគិនម៉ាឡេស៉ី និងតំណាងក្រុមហ៊ុនជាដៃគូនៅកម្ពុជា

អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ

ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌពេលខាងមុខនេះ

អភិបាលខេត្តត្បូងឃ្មុំ បំពាក់កន្សែង ដល់នវកាយរឹទ្ធិ និងនវកាយរឹទ្ធិប្អូន ចំនួន៥៤៨នាក់ មកពីសាលាចំនួន០៩

ព្រឹកថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជាខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិ និងនវកាយរឹទ្ធប្អូន ចំនួន ៥៤៨ នាក់ (ស្រី ៣៤៧ នាក់) មកពីតាមបណ្តាសាលារៀនចំនួន០៩ មានឋមសិក្សា វិទ្យាល័យ និងសាលាអន្តរជាតិ ស្ថិតក្នុងស្រុកចំនួន៣ រួមមានស្រុកត្បូងឃ្មុំ ស្រុកតំបែរ និង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំពោះសញ្ញាម្រាមដៃ៣មានអត្ថន័យថា “សេចក្ដីស្មោះត្រង់ ភក្ដីភាព និង ភាពបរិសុទ្ធ “

រដ្ឋបាលខេត្ដកោះកុង បើកកិច្ចប្រជុំពិភាក្សា ស្តីពី «ការបូកសរុបលទ្ធផលនៃការសម្របសម្រួលដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុមហ៊ុនយូញៀន»

ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងអគ្គលេខាធិការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងលោកជំទាវ មិថុនា ភូថង  អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមអនុវត្តវិធានរដ្ឋបាល រុះរើខ្ទម សាងសង់ដោយគ្មានការអនុញ្ញាត នៅក្នុងទីតាំងវិនិយោគអភិវឌ្ឍក្រុមហ៊ុនយូញៀន

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមអនុវត្តវិធានរដ្ឋបាល រុះរើខ្ទម សាងសង់ដោយគ្មានការអនុញ្ញាត នៅក្នុងទីតាំងវិនិយោគអភិវឌ្ឍក្រុមហ៊ុនយូញៀន។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំសម្រេច

សម្ដេចតេជោ ហ៊ុន សែន បានហៅស្ពានទាំង២ ដែលបើកការដ្ឋាននាពេលនេះថា ស្ពានអាកាសព្រះមុន្នីវង្ស និងស្ពានអាកាស គង់ សំអុល

សម្ដេចតេជោ ហ៊ុន សែន បានហៅស្ពានទាំង២ ដែលបើកការដ្ឋាននាពេលនេះថា ស្ពានអាកាសព្រះមុន្នីវង្ស និងស្ពានអាកាស គង់ សំអុល។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃអង្គារទី៣០ ខែសីហា ឆ្នាំ២០២២ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរ ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ

លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាខេត្តត្បូងឃ្មុំ បានផ្តល់ក្តីសង្ឃឹមដល់ក្មេងកំព្រា ៣នាក់បងប្អូន

នៅព្រឹកថ្ងៃចន្ទ ខែសីហា ឆ្នាំ២០២២ លោកជំទាវ ម៉េងវ៉ាន់ ដានីនជាម ច័ន្ទសោភ័ណ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាខេត្តត្បូងឃ្មុំ រួមទាំងលោកអភិបាលស្រុកត្បូងឃ្មុំ លោកជំទាវ អស់លោក លោកស្រី ចូលរួមរំលែកទុក្ខក្មេងៗដែលម្តាយស្លាប់ចោលដោយសារលង់ទឹក នៅភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំលោកជំទាវ ម៉េងវ៉ាន់ ដានីន មានប្រសាសន៍ថាមនុស្ស សត្វក្នុងលោកនេះដែលកើតមកហើយតែងតែស្លាប់ទៅវិញជាធម្មតា តែមរណៈទុក្ខនេះគឺជាទុក្ខធំជាងគេ ដែលមនុស្សគ្រប់រូបគ្មាននរណាចងជួប ចងឃើញ ចងឮឡើយ តែគ្មាននរណាអាចរត់ឱ្យរួច គេចឱ្យផុតបានទេ មានតែខំសាងអំពើល្អ បុណ្យកុសល ឱ្យបានគ្រប់ៗគ្នា

អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំខេត្ត អញ្ជើញវេរទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៣១វត្ត និង១មណ្ឌលវិបស្សនា នៅរតនសោភ័ណ ហៅវត្តកោងកាង ខេត្តប៉ៃលិន

ព្រឹកថ្ងៃអង្គារ ០៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងប្រធានមន្ទីរអង្គភាព មន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញវេរទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៣១វត្ត និង១មណ្ឌលវិបស្សនា នៅរតនសោភ័ណ ហៅវត្តកោងកាង ខេត្តប៉ៃលិន

អភិបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំ ស្វែងយល់ពីស្ថានភាពទូទៅ ពីភូមិសាស្ត្រ វឌ្ឍនភាពការងារ បញ្ហាប្រឈម ដើម្បីដំណោះស្រាយជាប្រយោជន៍ ជូនប្រជាពលរដ្ឋ

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ គណ:ប្រតិភូ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ  ឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការ ព្រមទាំងឯកឧត្តមអនុប្រធាន លេខាធិការ សមាជិកគណៈកម្មការទី៣ បានអញ្ជើញចុះជួបប្រជុំ និងពិភាក្សាការងារជាមួយ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងលោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជំនាញនានា ដែលពាក់ព័ន្ទពាក់នឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៅសាលប្រជុំសាលាខេត្តកោះកុង

ឯកឧត្តម ថង សាវុន ចែកពូជកូនឈើហូបផ្លែដល់ប្រជាកសិករ និងអតីតយុទ្ធជនចំនួន ១០០គ្រួសារ

នារសៀលថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកពូជកូនឈើហូបផ្លែដល់ប្រជាកសិករ និងអតីតយុទ្ធជនចំនួន ១០០គ្រួសារ នៅក្នុងក្រុងសែនមនោរម្យ និងតាមបណ្តាស្រុកមួយចំនួន។ ពិធីនេះ មានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ចៅសង្កាត់ មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី

ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្ដល់ប័ណ្ណស្នាក់នៅអចិន្រៃ្តយ៍ ឱ្យជនបរទេសអន្តោប្រវេសន្តនៅព្រះរាជាណាចក្រកម្ពុជា

ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្ដល់ប័ណ្ណស្នាក់នៅអចិន្រៃ្តយ៍ ឱ្យជនបរទេសអន្តោប្រវេសន្តនៅព្រះរាជាណាចក្រកម្ពុជា។

អភិបាលខេត្តមណ្ឌលគីរី ជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយតំណាងបងប្អូនសហគមន៍ជនជាតិដើមភាគតិចព្នង

នារសៀលថ្ងៃសៅរ៍ ១ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយតំណាងបងប្អូនសហគមន៍ជនជាតិដើមភាគតិចព្នង ដែលអញ្ជើញមកពីបណ្ដាក្រុងស្រុកទាំងប្រាំ ទូទាំងខេត្តមណ្ឌលគិរី ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគីរី

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងច្រាំងបាក់ និងស្ថានភាពទឹកទន្លេដែលកំពុងហក់ឡើងជាបន្តបន្ទាប់

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាកដឹកនាំអភិបាលរងខេត្ត និងក្រុមការងារចម្រុះចុះពិនិត្យដោយផ្ទាល់ នូវទីតាំងច្រាំងទន្លេបាក់ក្នុងឃុំទន្លេបិទ និងបន្តពិនិត្យស្ថានភាពទឹកទន្លេដែលកំពុងហក់ឡើងជាបន្តបន្ទាប់ ដែលអាចបង្កជាហានិភ័យដល់ពលរដ្ឋ នៅភូមិសាស្ត្រតាមបណ្តោយដងទន្លេ និងបន្តពិនិត្យទីទួលសុវត្ថិភាពក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ

ពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលជាប់ឆ្នោតថ្មី

នៅរសៀលថ្ងៃ អង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត និងលោក សាយ ម៉េងគីម បានអញ្ជើញជាគណអធិបតីក្នុងកម្មវិធី បិទវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតថ្មីក្នុងអាណត្តិទី៥ ដែលមាន ការអញ្ជើញចូលរួមពីគ្រូបង្គោលថ្នាក់ជាតិ គ្រូបង្គោលថ្នាក់ខេត្ត និងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានជាប់ឆ្នោតថ្មី កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគាររដ្ឋបាលខេត្ត។ដែលធ្វើឡើងនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជន ខួបលើកទី២៣ ក្រោមប្រធានបទ ” សាមគ្គីភាពអន្តរជំនាន់ “

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២បានអញ្ជើញជាអធិបតី ប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២២ ខួបលើកទី២៣ ក្រោមប្រធានបទ " សាមគ្គីភាពអន្តរជំនាន់ " នៅវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

អភិបាលខេត្តត្បូងឃ្មុំ និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើការដ្ឋានសាងសង់មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និងជាស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា

នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹម្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើការដ្ឋានសាងសង់មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និងជាស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។

អភិបាលខេត្តប៉ៃលិន ជួបសាវនាការជាមួយប្រជាពលរដ្ឋ ដែលមានបញ្ហាទំនាស់ដីធ្លី នៅភូមិផ្សារព្រំ

ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសាវនាការជាមួយប្រជាពលរដ្ឋ ដែលមានបញ្ហាទំនាស់ដីធ្លី នៅភូមិផ្សារព្រំ (សំបុកចាប) ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃ កម្រិតកែប្រែរបស់ទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស

ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃ កម្រិតកែប្រែរបស់ទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ។