
សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភ ១លានរៀលក្នុងមួយគ្រួសារ ដើម្បីសាងសង់លំនៅឋានដល់ប្រជាពលរដ្ឋ ដែលមកតាំងលំនៅឋានថ្មីនៅតំបន់រុនតាឯក
សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភ ១លានរៀលក្នុងមួយគ្រួសារ ដើម្បីសាងសង់លំនៅឋានដល់ប្រជាពលរដ្ឋ និងប្រកាសផ្តល់ប័ណ្ណស្ត្រីមានផ្ទៃពោះ និងប័ណ្ណក្រីក្រ សម្រាប់ជួយក្នុងវិបត្តិកូវីដ-១៩ ជូនដល់គ្រួសារដែលមកតាំងលំនៅឋានថ្មីនៅតំបន់រុនតាឯក ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២