លោកជំទាវ មិថុនា ភូថង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់លើផែនការយុទ្ធសាស្ត្រថវិកា និងផ្សព្វផ្សាយសេចក្តីណែនាំអំពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់លើផែនការយុទ្ធសាស្ត្រថវិកា និងផ្សព្វផ្សាយសេចក្តីណែនាំអំពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្តកោះកុង

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់លើផែនការយុទ្ធសាស្ត្រថវិកា និងផ្សព្វផ្សាយសេចក្តីណែនាំអំពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្តកោះកុង

លោកជំទាវអភិបាលខេត្ត មានប្រសាសន៍ថា ដោយយោងទៅលើសេចក្តីសម្រេច ស្តីពីការរៀបចំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស លោកជំទាវ បានបញ្ជាក់ជូនដោយសង្ខេបស្តីពី តួនាទី និងភារកិច្ច សំខាន់ៗ ដូចខាងក្រោម ៖

១-សម្របសម្រួល រៀបចំផែនការអភិវឌ្ឍន៍ និងថវិកា

២-សម្របសម្រួលកិច្ចការរបស់ក្រុមប្រឹក្សាខេត្តជាមួយមន្ទីរ អង្គភាពរបស់ក្រសួងស្ថាប័ននានា

៣-កិច្ចសហប្រតិបត្តិការ និងសម្របសម្រួលនៅក្នុងរដ្ឋបាលឯកភាពខេត្ត

៤-កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងក្រុមប្រឹក្សាខេត្តជាមួយក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សាឃុំ និង ក្រុមប្រឹក្សាសង្កាត់នៅក្នុងខេត្ត

៥-កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងក្រុមប្រឹក្សាខេត្តជាមួយក្រុមប្រឹក្សាពាក់ព័ន្ធផ្សេងទៀត

៦-ការងារទាក់ទងនឹងមុខងារ និងធនធាន។

ថ្ងៃអង្គារ ៤ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២

Leave a Reply