(មណ្ឌលគីរី)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាអក្ខរកម្មជាតិ០៨ កញ្ញា ២០២២ លើកទី២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលស្ដីទី កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សជាច្រើនាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។














