រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ១៣១គ្រួសារ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ១៣១គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគក្រុមហ៊ុន ស៊ីណូម៉ិចស៊ីម

(កោះកុង)៖ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ១៣១គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគក្រុមហ៊ុន ស៊ីណូម៉ិចស៊ីម ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ១៣១គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគក្រុមហ៊ុន ស៊ីណូម៉ិចស៊ីម។ តាមរយៈកិច្ចប្រជុំនេះ អង្គប្រជុំបានសម្រេចជាគោលការណ៍រួមគឺ ៖

១-ទទួលស្គាល់ និងដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ

២-គោលនយោបាយដោះស្រាយជូនក្នុងមួយគ្រួសារ ដីលំនៅឋានមួយឡូត៍ ទំហំ ២០ម៉ែត្រ×៧០ម៉ែត្រ (សម្រាប់ដីនៅផ្លូវទី១ ជាប់វិថីសាយភូថង) ឬទំហំ ២០ម៉ែត្រ × ១០០ម៉ែត្រ (ដីនៅផ្លូវទី២ ខាងក្រោយដីឡូត៍ទី១) និងដីចម្ការមួយកន្លែងទំហំ ១,៥ហិកតា

៣-ទីតាំងដីសម្រាប់ដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋ ១៣១គ្រួសារ ស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

៤-ក្នុងទីតាំងដីសម្រាប់ដោះស្រាយគោលនយោបាយនេះ នឹងរៀបចំឱ្យមានទីតាំងដីសាធារណៈសម្រាប់សាងសង់ផ្លូវ ស្រះទឹក វត្ត សាលារៀន មណ្ឌលសុខភាព ទីលានបាល់ទាត់ ទីលានចាក់សំរាម ប៉ុស្តិ៍នគរបាល …។

៥-រដ្ឋបាលខេត្តនឹងចេញលិខិតមោឃភាពលិខិតកាន់កាប់ដីដោយការទិញលក់រវាងបុគ្គលនិងបុគ្គល ឬមានការបញ្ជាក់ពីអាជ្ញាធរភូមិ  ឃុំ៕

ថ្ងៃចន្ទ ១០ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២

Leave a Reply