មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជំនួយឧបត្ថម្ភរបស់អង្គភាពជូនយោធិននារីលំហែមាតុភាព

យោធិននារីសម្រាកលំហែមាតុភាពចំនួន ៤រូប ដែលបម្រើការនៅអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ និងជំនួយឧបត្ថម្ភរបស់ក្រុមការងារយេនឌ័រ ដែលប្រគល់ជូនដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២

ខេត្តកំពង់ធំ៖ យោធិននារីសម្រាកលំហែមាតុភាពចំនួន ៤រូប ដែលបម្រើការនៅអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ និងជំនួយឧបត្ថម្ភរបស់ក្រុមការងារយេនឌ័រ ដែលប្រគល់ជូនដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ទោ ជាវ សុធារិទ្ធ នាយផ្នែកហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន អានសេចក្តីកំណត់របស់ក្រសួងការពារជាតិ ស្ដីពីការឧបត្ថម្ភប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈ ក្រសួងការពារជាតិ ជូនយោធិននារី ដែលត្រូវបានសម្រាកលំហែមាតុភាព ដែលក្នុងម្នាក់ៗចំនួន ៨០០.០០០រៀល ដើម្បី ថែបំប៉នសុខភាពក្រោយពេលសម្រាលបុត្រ ។

លោកស្រីវរសេនីយ៍ទោ យូ មុនីរ័ត្ន នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍អំពីសមាសភាពយោធិននារី ដែលត្រូវបានទទួលប្រាក់ឧបត្ថម្ភគោល នយោបាយលំហែមាតុភាពមានចំនួន៤រូប ក្នុងនោះក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ បានឧបត្ថម្ភថវិកាបន្ថែមជូនយោធិននារី ក្នុងម្នាក់ៗ ២០០.០០០រៀល សរុប ថវិកា ១លានរៀល ដែលមានឈ្មោះ លោកស្រីអនុសេនីយ៍ទោ ឡុង រត្តនា លោកស្រី ព្រិន្ទបាលឯក ចាយ សុផល លោកស្រីព្រិន្ទបាលឯក លឹម ហៃសៀង លោកស្រីពលទោ ចម្រើន សុវត្តី ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលសម្តេចបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងគិតគូរដោះស្រាយជីវភាព និងសុខុមាលភាព ជូនយោធិនគ្រប់រូប ពិសេសយោធិននារី ដែលបានសម្រាកលំហែមាតុភាពត្រូវបានទទួលប្រាក់គោលនយោបាយក្នុងការថែទាំសុខភាព មាតានិងទារក ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណូមពរដល់យោធិននារីគ្រប់រូប ត្រូវខិតខំថែរក្សាសុខភាព និងបំពេញកាតព្វ កិច្ចជាភរិយាល្អ មាតាល្អ និងជាមេគ្រួសារដ៏ល្អនៅក្នុងគ្រួសារនីមួយៗ ប្រកបដោយសុភមង្គល និងក្រោយពេលបញ្ចប់ ការសម្រាកច្បាប់តាមការកណត់ ក្នងការអនុញ្ញាតលំហែមាតុភាព ត្រូវ អញ្ជើញមកបំពេញកាងារនៅក្នុងអង្គភាពតាម ភារកិច្ចរៀងៗខ្លួន ស្របតាមច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ៕

Leave a Reply